វៀតណាមប្រាប់ចិន កុំរំលោភតំបន់សេដ្ឋកិច្ចផ្ដាច់មុខនៅតំបន់សមុទ្រចិនខាងត្បូង

វៀតណាមស្នើឲ្យចិនកុំធ្វើសមយុទ្ធយោធារំលោភលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួននៅសមុទ្រចិនខាងត្បូង


ប្រទេសវៀតណាម បានស្នើទៅកាន់ប្រទេសចិន កុំរំលោភបំពានតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់សមុទ្រ ដោយប្រើប្រាស់ការធ្វើសមយុទ្ធយោធា នៅតំបន់សមុទ្រចិនខាងត្បូង។ បន្ថែមពីលើនេះ វៀតណាមក៏បានស្នើឲ្យប្រទេសចិន គួរតែកុំធ្វើសកម្មភាព ដែលបង្កភាពស្មុគ្រស្មាញចំពោះស្ថានភាពនៅសមុទ្រចិនខាងត្បូងអី ប៉ុន្ដែ គួរតែជួយធ្វើយ៉ាងណារក្សាសន្ដិភាព សន្ដិសុខ និងស្ថិរភាពសម្រាប់តំបន់នេះវិញ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន Bloomberg។
វៀតណាមប្រាប់ចិន កុំរំលោភតំបន់សេដ្ឋកិច្ចផ្ដាច់មុខនៅតំបន់សមុទ្រចិនខាងត្បូង
ដោយ

ការ​ធ្វើ​សមយុទ្ធ​របស់​ចិន​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង បាន​និង​កំពុង​កើតឡើង​នៅ​ទីតាំង​ចន្លោះ​ទឹកដី​នៃ​ខេត្ត​ហៃ​ណា​ន​ប្រទេស​ចិន និង​វៀតណាម ចាប់ពី​ថ្ងៃ​ទី ០៤ ដល់​ថ្ងៃ​ទី ១៥ ខែមីនា​។ នេះ​បើ​តាម​ការ​បញ្ជាក់​ដោយ​រដ្ឋបាល​ដែនសមុទ្រ​របស់​ចិន​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក ចៅ លី​ចៀន បាន​និយាយ​ថា ការ​ធ្វើ​សមយុទ្ធ​យោធា​របស់​ចិន​គឺ​ស្របច្បាប់​។ លោក​បន្ថែម​ថា សមយុទ្ធ​របស់​យោធា​ចិន គឺ​ធ្វើ​ឡើង​នៅ​ច្រក​ទ្វារ​ដែនសមុទ្រ​របស់​ខ្លួន គឺ​សម​ហេតុផល និង​ស្រប​តាម​ច្បាប់ ហើយ​វា​គ្មាន​អ្វី​ត្រូវ​តិះដៀល​នោះ​ឡើយ​។

យ៉ាងណា​ក៏​ដោយ​ចុះ អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀតណាម​និយាយ​ថា តំបន់​សម្រាប់​សមយុទ្ធ​របស់​យោធា​ចិន​នោះ គឺ​ស្ថិត​នៅ​ក្រោម​តំបន់សេដ្ឋកិច្ចផ្តាច់មុខ និង​តំបន់​ខ្ពស់​រាប​បាតសមុទ្រ​របស់​វៀតណាម ដូចដែល​បាន​កំណត់​នៅ​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​ច្បាប់​នៃ​ដែនសមុទ្រ​ឆ្នាំ ១៩៨២​។

ភាព​តានតឹង​ជុំវិញ​បញ្ហា​ដែនដី​រវាង​វៀតណាម និង​ចិន បាន​កើនឡើង​ចាប់តាំងពី​ប្រទេស​ចិន បាន​ដាក់​កន្លែង​ខួង​យក​ប្រេង​នៅ​ក្នុង​ដែនទឹក ដែល​មាន​ជម្លោះ កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៤ ដែល​នាំ​ឲ្យ​មានការ​តវ៉ា​ប្រឆាំង​ចិន​យ៉ាង​ខ្លាំង នៅ​ក្នុង​ប្រទេស​វៀតណាម និង​មានការ​ប៉ះទង្គិច​គ្នា​រវាងទូក​ឆ្មាំ​សមុទ្រ​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

ប្រទេស​ចិន បាន​និយាយ​ថា មាន​ជាង​៨០% នៃ​តំបន់​សមុទ្រ​ចិន​ខាងត្បូង គឺជា​ទឹកដី​របស់​ខ្លួន ដោយ​មាន​សំអាង​ទៅ​លើ​ផែនទី​កាលពី​ឆ្នាំ​១៩៤៧ និង​ផ្អែក​លើ​ឯកសារ​ប្រវត្តិសាស្ត្រ​ជាដើម​។ វៀតណាម ហ្វី​លី​ពី​ន ប្រ៊ុ​យ​ណេ ម៉ា​ស៊ី​ឡេ​ស៊ី និង​កោះ​តៃវ៉ាន់ ក៏​បាន​ទាមទារ​ផ្នែក​ខ្លះ​នៃ​ដែនសមុទ្រ​នោះ​ដូច​គ្នា​ដែរ ដែល​ធ្វើ​ឲ្យ​មានការ​រកាំរកូស​នឹង​គ្នា​ជា​រឿយ​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


ប្រធានាធិបតីចិនចេញមុខអំពាវនាវជាលើកដំបូងឲ្យមានការអត់ធ្មត់ជាអតិបរមា ចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអំពាវនាវឱ្យមានការអត់ធ្មត់ជាអតិបរមា នៅក្នុងបញ្ហាសង្គ្រាមប្រទេសអ៊ុយ…

ក្រសួងសុខាភិបាលស្នើឲ្យអាជ្ញាធរចាត់ការតាមផ្លូវច្បាប់ លើអ្នកប្រឌិតផ្សាយព័ត៌មានថា វ៉ាក់សាំងចិនអាចបង្កជាជំងឺមហារីកគ្រាប់ឈាម

ក្រសួងសុខាភិបាល នៅថ្ងៃទី ១០ ខែមីនា បានប្រកាសស្នើឲ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ទៅលើអ្នកប្រឌិតព័ត៌មាន ដែលថា ថ្នាំវ៉ាក់សាំងកូវីដ១៩រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ