វិស័យកសិកម្ម​វៀតណាម

រដ្ឋាភិបាលវៀតណាម ស្នើទៅរដ្ឋសភាឲ្យលើកលែងពន្ធលើដីកសិកម្ម ដើម្បីជំរុញការវិនិយោគក្នុងវិស័យនេះឲ្យកាន់តែ​ខ្លាំងក្លា


ដ្បិតតែវៀតណាម ជាប្រទេសនាំចេញផលិតផលកសិកម្មច្រើនគួរឲ្យកត់សម្គាល់ក៏ពិតមែន ប៉ុន្ដែ នៅក្នុងប្រទេសនេះ ក៏មានដីស្រែជាច្រើនត្រូវបានគេបោះបង់ចោលដែរ។ បោះបង់ចោល ក៏ដោយសារតែការដាំដុះស្រូវ និងផលិតកម្មកសិកម្មមិនចំណេញ។ ដោយមើលឃើញបញ្ហានេះ រដ្ឋាភិបាលវៀតណាម បានដាក់ស្នើទៅកាន់រដ្ឋសភាឲ្យពិនិត្យសម្រេចលើកលែងពន្ធលើការប្រើប្រាស់ដីកសិកម្មចាប់ពីឆ្នាំ២០២១-២០២៥ ក្នុងគោលដៅជំរុញឲ្យការវិនិយោគក្នុងវិស័យនេះ កាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត។
ឥទ្ធិពលនៃវីរុសកូរ៉ូណា អាចនឹងធ្វើឲ្យប៉ះពាល់ការនាំចេញកសិកម្មវៀតណាម ទៅកាន់ប្រទេសចិន (រូបភាព៖ VN Express)
ដោយ

សារព័ត៌មាន ក្នុងស្រុកវៀតណាម ដែលបាន​ស្រង់​សម្ដី​របស់​ លោក ផាម ឌិញ ធី នាយក​នាយកដ្ឋាន​គោលនយោបាយ​ពន្ធ​ នៃក្រសួង​ហិរញ្ញវត្ថុ បានឲ្យដឹងថា សម្រាប់​ដីកសិកម្ម ដែល​រដ្ឋ​បាន​ប្រគល់ឲ្យ​អង្គការ​ ឬស្ថាប័នគ្រប់គ្រង ប៉ុន្ដែ​ក្រោយមក​ត្រូវបាន​ប្រគល់​ឲ្យ​អង្គការ ឬស្ថាបន​ផ្សេងទៀតនោះ រដ្ឋនឹង​នៅតែប្រមូលពន្ធ​១០០% ដដែល ស្របតាម​បទប្បញ្ញត្តិ​បច្ចុប្បន្ន។ លោកឌិញធី បន្ដថា នេះគឺជា​ប្រភព​ហិរញ្ញវត្ថុ​ ដែលអាច​ប្រើ​ដើម្បី​វិនិយោគ​លើវិស័យ​កសិកម្ម និងបង្កើន​ប្រសិទ្ធភាព​ផលិតកម្មកសិកម្ម។

នៅក្នុងវិស័យកម្ម ដើមទុន និង​ដីស្រែចម្ការ គឺជា​ធនធាន​ដ៏សំខាន់បំផុត​ ប៉ុន្ដែ នៅវៀតណាម​មានតែ​៨% ប៉ុណ្ណោះ នៃអាជីវកម្មទាំងអស់នៅទូទាំងប្រទេស គឺមានវិនិយោគ​នៅក្នុង​វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តួលេខនេះ គឺទាបណាស់ បើធៀបនឹង​សក្ដានុពល និង​វិសាលភាព​នៃ​វិស័យកសិកម្ម​នៅក្នុងសេដ្ឋកិច្ច។ ទោះបីជាយ៉ាងណា ការបន្ដ​លើកលែង​ប្រាក់​ប្រាក់ពន្ធ​ប្រមាណជាង ៣២២ លាន​ដុល្លារ​អាមេរិក ក្នុងមួយឆ្នាំ ដែលនឹង​ធ្វើឲ្យ​​ប្រាក់ចំណូល​របស់រដ្ឋស្រុតចុះក្ដី ប៉ុន្ដែ​រដ្ឋាភិបាល​វៀតណាម​ជឿជាក់ថា ការលើកលែងពន្ធននេះ នឹង​ហ៊ុចផល​ល្អប្រសើរ​ដល់​វិស័យកសិកម្ម និងប្រជាកសិករ​របស់ខ្លួន។

លោក ហុង វ៉ាន់ គួង ប្រតិភូរដ្ឋសភាជាតិវៀតណាម បាន​លើកឡើងថា រដ្ឋមានថវិកា​សម្រាប់ប្រើប្រាស់​ទ្រទ្រង់ដល់​គ្រួសារកសិករ​ប្រមាណ​ ១០លាន​គ្រួសារ។ លោកបន្ថែមថា វិស័យកសិកម្មដើតួនាទី​យ៉ាងសំខាន់ និងត្រូវបានចាត់ទុកថា​ជាសសរទ្រូងនៃសេដ្ឋកិច្ច​ នៅអំឡុងពេល​មានវិបត្តិកើតឡើង ហើយ វិស័យកសិកម្ម ក៏បង្កើតឲ្យមាន​ស្ថិរភាព​សម្រាប់​សេដ្ឋកិច្ច​សង្គមផងដែរ។

ទោះយ៉ាងណា វិស័យ​​កសិកម្ម​​នៅវៀតណាម ជារឿយៗ​គឺតែងរងផលប៉ះពាល់​ដោយសារតែ​គ្រោះធម្មជាតិ។

លោក គួង​ បន្ថែមថា ដោយមានការ​គាំទ្រ​ដ៏ត្រឹមត្រូវ​ វានឹងជួយបង្កើ​ន​ផលិតកម្ម​ក្នុងផ្នែកសិកម្ម និង​សមត្ថភាព​ប្រកួតប្រជែង។ ការមិនយកពន្ធដី គឺំមានន័យថា កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម ដូច្នេះ វានឹង​ជំរុញ​អាជីវកម្ម​ឲ្យមាន​វិនិយោគ​កាន់តែច្រើន​ក្នុងវិស័យ​កសិកម្ម និង​ការផលិត​កសិកម្ម​តាមបែប​បច្ចេកវិទ្យាខ្ពស់​​​។​

ជាមួយគ្នានេះដែរ នៅប្រទេសវៀតណាម សម្រាប់​ការទុកដីទំនេរចោល មិនត្រឹមតែ​ត្រូវ​គិតពន្ធ​ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្ដែ​ក៏ត្រូវ​ដកហូត​វិញផងដែរ ដើម្បីលើកទឹកចិត្ត​ដល់ការ​ប្រមូលផ្ដុំដី និងការបង្កើន​នូវ​ប្រសិទ្ធភាព​ផលិតកម្ម​កសិកម្ម៕

None



អត្ថបទបន្ទាប់


ពលរដ្ឋជិត ១២ ម៉ឺននាក់ បានទទួលការរៀបចំឥណទានឡើងវិញ ក្នុងទំហំឥណទាន ៤៨៨លានដុល្លារ

គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ មានអ្នកដែលបានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ចំនួន ១៣៧.១៥៨នាក់ បានធ្វើការស្នើសុំរៀបចំឥណ…

GMAC ៖ការអនុញ្ញាតឲ្យមានការនាំចេញម៉ាស និងសម្ភារពេទ្យ នឹងជួយរក្សាការងារកម្មករបានខ្លះ និងលើកម្ពស់ការនាំចេញ

មន្ត្រីជាន់ខ្ពស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)អះអាងថា ការគាំទ្រ និងលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផលិតម៉ាស សម្ភារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ