ការវិនិយោគជប៉ុន​នៅវៀតណាម

ការស្ទង់មតិ៖ វិនិយោគិនជប៉ុន ចាត់ទុកវៀតណាម ជាទិសដៅវិនិយោគល្អបំផុតទី៣ ក្នុងពិភពលោក បន្ទាប់ពីឥណ្ឌា និងចិន


ប្រទេសវៀតណាម នៅឆ្នាំនេះ គ្រងបានតំណែងជាទិសដៅវិនិយោគដ៏ទាក់ទាញបំផុតទី៣ សម្រាប់វិនិយោគិនជប៉ុន បន្ទាប់ពីប្រទេសឥណ្ឌា ដែលគ្រងបានតំណែងលេខ១ និងប្រទេសចិនឈរលេខ២។ នេះបើតាមការស្ទង់មតិមួយរបស់ធនាគារជប៉ុនសម្រាប់កិច្ចសហការអន្តរជាតិ (JBIC) ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។
សាខាផ្សារទំនើបអ៊ីអន មួយកន្លែង នៅប្រទេសវៀតណាម
ដោយ

តាម​ការស្ទង់មតិ បាន​ឲ្យដឹងថា មាន​៣៦,៤% នៃ​អាជីវកម្ម​ជប៉ុន​ដែល​រកស៊ី​នៅក្រៅប្រទេស បាន​ជ្រើសយក​ប្រទេស​វៀតណាម​ជា​ទិសដៅ​ពេញនិយម​បំផុត សម្រាប់​ការវិនិយោគ​រយៈពេល​មធ្យម និងវែង ដែល​វា​គឺមានការ​កើនឡើង ២,៥% ធៀបនឹង​ឆ្នាំមុន។

ការស្ទង់មតិនេះ គឺផ្អែក​លើ​ការ​ពិចារណា​​របស់​ក្រុមហ៊ុនជប៉ុន​ចំនួន ៥៨៨ ក្រុមហ៊ុន​ដែលមាន​ប្រតិបត្តិការ​នៅក្រៅប្រទេស ដោយ​ប្រើ​ពេលវេលា​ចាប់ពីខែ មិថុនា ដល់ខែកញ្ញា ឆ្នាំនេះ។

ប្រទេសឥណ្ឌា ឈរ​តំណែង​កំពូលតារាង ដែលទទួលបាន​ការពេញ​និយម​វិនិយោគ​ពីវិនិយោគជប៉ុន​​៤៧,៨% និងតាមពីក្រោយ​ដោយ​ប្រទេសចិន មាន ៤៤,៦%។ រីឯ​ប្រទេសថៃ បាន​ធ្លាក់មកនៅលេខ​៤ ដែលមាន​៣២,៩% និងតាមពីក្រោយដោយ​ប្រទេស ឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក។ 

ធនាគារ JBIC បាន​ឲ្យដឹងទៀតថា ក្រុមហ៊ុនជប៉ុន មានទំនុកចិត្តខ្ពស់​ក្នុងកំណើន​អនាគត​របស់វៀតណាម​ និង​កម្លាំងពលកម្ម​តម្លៃទាប និង​គុណភាពខ្ពស់​របស់ប្រទេសនេះ។

រដ្ឋាភិបាលវៀតណាម បានគេព្យាករថា កំណើនសេដ្ឋកិច្ច​របស់ប្រទេសខ្លួន នឹង​មាន ៦,៨% នៅឆ្នាំនេះ និងបន្ដស្ថិរភាព​កំណើន​នៅឆ្នាំក្រោយទៀត ដោយសារ​ការកើនឡើង​នៃការនាំចេញ និងការគ្រប់គ្រង​អតិផរណា។​នៅរយៈពេល​៩ខែ​ឆ្នាំនេះ កំណើនសេដ្ឋកិច្ចវៀតណាម​ត្រូវបាន​ពង្រីកដល់ទៅ ៦,៩៨% ដែលជាកំណើន​ខ្ពស់​បំផុត​ក្នុងរយៈពេល​៩ឆ្នាំមកនេះ។ 

យ៉ាងណាក៏ដោយចុះ ក្រុមហ៊ុនជប៉ុន ក៏នៅតែមានក្ដីបារម្ភ​ផងដែរ ចំពោះ​ការប្រកួតប្រជែង​ខ្លាំងក្លា និង​ការលំបាក​ក្នុងការ​ស្វែងរក​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន។

របាយការណ៍​ពី​ក្រសួង​ផែនការ និងការវិនិយោគ​វៀតណា បាន​បង្ហាញថា ប្រទេសជប៉ុន គឺជា​វិនិយោគបរទេស​ធំបំផុត នៅវៀតណាម​កាលពីឆ្នាំមុន ដែលមាន​ទុន​វិនិយោគ​ចុះបញ្ជី ៨,៥៩ ពាន់លាន​ដុល្លារអាមេរិក ឬស្មើនឹង​ជិត ១ភាគ៤ នៃការវិនិយោគ​ពិបរទេសសរុប៕

None



អត្ថបទបន្ទាប់


ថៃ និងហុងកុង បង្ហាញ​ផែនការចុះ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី

ប្រទេសថៃ មានគម្រោងនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយហុងកុង ដែលវាមានគ្របដណ្ដប់លើវិស័យសេវាកម្ម រួមទាំងវិស័យហិរញ្ញវត្ថុបៃតង និងសន្ដិសុ…

ទំហំពាណិជ្ជកម្មកម្ពុជា និងថៃ សម្រេចបានជាង ៧ពាន់លានដុល្លារ នៅ​១០ខែ​ដើមឆ្នាំ ២០១៩

ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ ២០១៩នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-ថៃ កើនឡើងដល់ជាង ៧ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ កម្ពុជា នាំច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ