ប្រាក់ឈ្នួល-វៀតណាម

ឆ្នាំក្រោយ វៀតណាមគ្រោងដំឡើងប្រាក់ឈ្នួលអប្បរមាដល់ ១៨០ដុល្លារ សម្រាប់កម្មករនិយោជិត


នៅឆ្នាំ២០១៩ខាងមុខនេះ វៀតណាមគ្រោងនឹងដំឡើងប្រាក់ឈ្នួលបន្ថែមដល់កម្មករនិយោជិត ប្រមាណ៧ ទៅ ៩ដុល្លារបន្ថែម ក្នុងមួយខែ ដោយការដំឡើងនេះ ធ្វើឡើងដោយមានបែងចែកជា៤ កម្រិតផ្សេងគ្នា។ នេះបើយោងតាមសំណើរបស់ ក្រុមប្រឹក្សាប្រាក់ឈ្នួលជាតិវៀតណាម ដែលបានដាក់ស្នើទៅកាន់រដ្ឋាភិបាលដើម្បីសម្រេច។
កម្មការី​កាត់ដេរ​វៀតណាម កំពុងធ្វើការ​​ក្នុងរោងចក្រ​ (http://vietnamfriendship.vn)
ដោយ

តាម​ការចុះផ្សាយ​នៅក្នុង​សារព័ត័មាន​ក្នុងស្រុក​វៀតណាម​ សំណើ​​​ដែល​ក្រុមប្រឹក្សា​ប្រាក់ឈ្នួល​​ជាតិ​ ដែលបាន​ដាក់ជូនទៅ​កាន់រដ្ឋាភិបាល​​ដើម្បី​សម្រេចនោះ មានបែងចែក​ជា ៤កម្រិត ក្នុងការដំឡើង​ប្រាក់​ឈ្នួល​អប្បរមា​ប្រចាំខែ ដោយផ្អែក​លើការងារ​ទៅតាម​តំបន់​នីមួយៗនៅក្នុង​ប្រទេសវៀតណាម​ ដូចជា តំបន់ទី១ នឹង​ដំឡើងពី ១៧១​ដុល្លារ​នាពេល​បច្ចុប្បន្ន ទៅដល់ ១៨០​ដុល្លារ។ តំបន់ទី២ ដំឡើងពី ១៥២ដុល្លារ ទៅ១៥៩ដុល្លារ។ តំបន់ទី៣ ដំឡើងពី ១៣៣ដុល្លារ ទៅ​១៤០ដុល្លារ និងតំបន់​ទី៤ ពី ១១៨ដុល្លារ ទៅ ១២៥ដុល្លារ។ 

បើគិត​ជាមធ្យម ការដំឡើង​ប្រាក់​ឈ្នួល​អប្បរមា ទាំង៤កម្រិត​នេះ គឺ​មានការដំឡើង​បន្ថែម​ ៥,៣% ហើយ​បើតាម​​​មន្ត្រីជាន់​ខ្ពស់​រដ្ឋាភិបាល​​វៀតណាម បានគូស​បញ្ជាក់​ដែរថា ការដំឡើង​ប្រាក់​ឈ្នួល​អប្បរមា ជាមធ្យម​បន្ថែម ៥,៣%នេះ គឺជារឿង​មួយ​សមហេតុ​ផល និងអាច​ទទួល​យកបាន។

តាមការស្ទង់​មតិរបស់​សហព័ន្ធ​ការងារ​វៀតណាម VGCL លើកម្មករ​និយោជិត​ជាង ៣ពាន់​នាក់ នៅក្នុងអាជីវកម្ម​ខុស​គ្នាៗ ១៥០ អាជីវកម្ម ដោយ​បាន​សាកសួរ អំពី រឿង​ប្រាក់​ឈ្នួល​អប្បរមា និងការចំណាយ​លើការរស់​នៅ បានបង្ហាញថា មានជាង ២៦% នៃកម្មករ​​និយោជិត​​ទាំងអស់​ ពួកគេ មិនអាច​ទទួល​យកបានឡើយ ​ចំពោះប្រាក់​ឈ្នួល​អប្បរមា បើធៀបនឹង​ការចំណាយ​បច្ចុប្បន្ន​ ខណៈដែល ជាង១២% ទៀត ពួកគេ​និយាយថា ចំណូល​ដែលពួកគេ​បានមក គឺមិនគ្រប់​គ្រាន់​​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ពួកគេឡើយ ដូច្នេះពួកគេ​ត្រូវធ្វើការ​ថែម​ម៉ោង​ដើម្បី​រកចំណូលបន្ថែម។ 

ការស្រាវជ្រាវដដែល បានឲ្យដឹង​ទៀតថា ជាមធ្យម​​កម្មករ ឬបុគ្គលិក នៅប្រទេស​វៀតណាម ត្រូវធ្វើការ​ថែមម៉ោង​ជាមធ្យម ២៨​ម៉ោង​ក្នុង​មួយខែ ទើបអាច​រកចំណូល​បានគ្រប់​ការ​ចំណាយ និងផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់ពួកគេ​៕​

None



អត្ថបទបន្ទាប់


ម៉ាកាវ នឹងគ្រងតំណែងពី​ប្រទេសកាតា ជាទឹកដីអ្នកមានជាងគេបំផុត នៅលើពិភពលោក

ទីក្រុងម៉ាកាវរបស់ប្រទេសចិន ដែលត្រូវបានគេស្គាល់ច្បាស់ថា ជាទឹកដីដែលមានឧស្សហកម្មកាស៊ីណូដ៏ល្បីល្បាញនោះ នឹងឈានទៅដណ្ដើមតំណែង ជាទឹកដីអ្នកមានបំ…

ការទិញរថយន្តបង់រំលស់ ចាប់ផ្តើមពេញនិយមខ្លាំងនៅកម្ពុជា! ហេតុអ្វី?

ការទិញ​លក់​ឡាន​​បង់រំលស់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កំពុងមានសកម្មភាព​ផុសផុល​ខ្លាំង​នៅកម្ពុជា។ ឈ្មួញលក់ឡាន លោក ប៊ុន រតនា បានឲ្យដឹងថា ខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ