ដោយសារតែវិបត្តិមេរោគកូវីដ-១៩ រដ្ឋមន្រ្តីនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម តំណាងឲ្យរដ្ឋាភិបាលវៀតណាម ពុំបានបង្ហាញវត្តមានដោយផ្ទាល់នៅក្នុងជំនួបចុះហត្ថលេខាជាមួយដៃគូអង់គ្លេសនោះទេ ដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតជាអ្នកបំពេញបេសកកម្មនេះ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ នឹងចាប់ផ្ដើមចូលជាធរមាននាដើមឆ្នាំ ២០២១តទៅ ដោយនឹងរក្សាទុកនូវអត្ថប្រយោជន៍ដល់ទំនាក់ទំនងពាណិជ្ជកម្មដែលមានស្រាប់ រវាងភាគីទាំងពីរ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសហភាពអឺរ៉ុប-វៀតណាម ដែលចាប់ផ្តើមអនុវត្តតាំងពីខែសីហា។
នៅពេលដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប សិទ្ធិ និងកាតព្វកិច្ចនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម សហភាពអឺរ៉ុប-វៀតណាម នឹងត្រូវបញ្ចប់ដូចគ្នាដែរ ចាប់ពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០នេះតទៅ។
វិស័យផលិតកម្មនាំចេញ រំពឹងនឹងទទួលបានអត្ថប្រយោជន៍ច្រើនជាងគេបំផុតពីកិច្ចព្រមព្រៀងថ្មីនេះ រាប់បញ្ចូលទាំងគ្រឿងសមុទ្រ អង្ករ វាយនភណ្ឌ ស្បែកជើង និងបន្លែ។
លើសពីនេះ នៅក្នុងកិច្ចព្រមព្រៀងនេះ ក៏មានបញ្ចូលនូវការប្តេជ្ញាចិត្តលើច្បាប់នៃប្រភពដើមទំនិញ, ការសម្របសម្រួលពន្ធគយ និងពាណិជ្ជកម្ម, វិធានការសុវត្ថិភាព និងអនាម័យចំណីអាហារ, របាំងបច្ចេកទេសសម្រាប់ពាណិជ្ជកម្ម និងសេវាកម្ម និងចំណុចសំខាន់ៗជាច្រើនទៀត។
គួរជម្រាបដែរថា ប្រទេសអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មរបស់វៀតណាមធំលំដាប់ទី ៣ នៅក្នុងប៉ែកអឺរ៉ុប ដោយកាលពីឆ្នាំ ២០១៩កន្លងទៅ មានទំហំពាណិជ្ជកម្មទ្វេភាគីដល់ទៅ ៦ពាន់ ៦រយលានដុល្លារអាមេរិក៕