ប្រទេសវៀតណាម

ក្រុមហ៊ុននៅវៀតណាមជាង៦០% កំពុងតែមានបញ្ហាលំបាកនៅក្នុងការស្វែងរកធនធានមនុស្ស


ក្រុមហ៊ុនជ្រើសរើសធនធានមនុស្សធំមួយ នៅវៀតណាមបានអះអាងថា ក្រុមហ៊ុន៦១% ដែលកំពុងតែប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសសង្គមនិយមមួយនេះ កំពុងតែជួបប្រទះការលំបាកក្នុងការជួលធនធានមនុស្សនៅក្នុងឆ្នាំនេះ។ របាយការណ៍ដែលសិក្សាដោយក្រុមហ៊ុននេះបញ្ជាក់ថា បណ្តាក្រុមហ៊ុនទាំងនោះ គឺជួបការលំបាកតាំងពីជ្រើសរើសធនធានមនុស្សចាប់ ពីកម្រិតវិជ្ជាជីវៈរហូតដល់ថ្នាក់ដឹកនាំ ។
ក្រុមហ៊ុនមួយថា ក្រុមហ៊ុននានានៅវៀតណាមរអ៊ូពីការលំបាកស្វែងរកបុគ្គលិក
ដោយ

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រុមហ៊ុនជ្រើសរើសធនធានមនុស្សមួយ ដែលមានឈ្មោះថា Talentnet Corporation and Mercer ដែលត្រូវបានដកស្រង់ដោយ សារព័ត៌មានវៀតណាម បានឱ្យដឹងថា ក្រុមហ៊ុន ៦១% នៅក្នុងប្រទេសវៀតណាមមានការលំបាកក្នុងការជួលធនធានមនុស្សនៅឆ្នាំនេះ។
របាយការណ៍នេះបានអះអាងថា ៨៣% នៃក្រុមហ៊ុននានា គឺបានប្រឈមមុខនឹងបញ្ហាក្នុងការជ្រើសរើសបុគ្គលិកនៅកម្រិតវិជ្ជាជីវៈ ១៨ % លំបាកស្វែងរកបុគ្គលិកកម្រិតប្រតិបត្តិ និង ៦០% លំបាកនៅក្នុងការជួលបុគ្គលិកនៅកម្រិតគ្រប់គ្រង។

ក្រៅពីនោះ របាយការណ៍ដដែលក៏បានអះអាងថា ៧៤% នៃក្រុមហ៊ុន ដែលគេបានធ្វើការអង្កេតបាននិយាយថា ពួកគេមិនអាចស្វែងរកមនុស្ស ដែលមានជំនាញត្រឹមត្រូវក្នុងតម្លៃឈ្នួលសមរម្យ ហើយ៦៤%ទៀតលើកឡើងថា មានបេក្ខជនដែលមានសមត្ថភាពតិចនៅក្នុងទីផ្សារការងារនៅសង្គមវៀតណាមនៅពេលបច្ចុប្បន្ននេះ។
លោកស្រី ឃ្វៀន ធីថាញ់ហុង ( Nguyễn Thi Thanh Hương) អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន Talentnet Corporation and Mercer បានអះអាងថា ការជួលបុគ្គលិកដែលមានសមត្ថភាពខ្ពស់ គឺជាអាទិភាពសម្រាប់អាជីវកម្មក្នុងការកសាងកម្លាំងការងារ ដើម្បីស្តារសកម្មភាពអាជីវកម្មរបស់ពួកគេក្រោយវិបត្តិ នៃការរីករាលដាលនៃមេរោគកូវីដ១៩ និង បញ្ហាផ្សេងៗ ប៉ុន្តែវាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលឃើញក្រុមហ៊ុននានាមានការពិបាកក្នុងការជួលអ្នកជំនាញ។
របាយការណ៍បានបន្តអះអាងថា ដោយសារកង្វះអ្នកដែលមានជំនាញក៏ដូចជាទេពកោសល្យដើម្បីបម្រើការងារ ក្រុមហ៊ុនខ្លះសុខចិត្តផ្តល់ប្រាក់កញ្ចប់ពិសេសបន្ថែមលើកម្រិតប្រាក់ខែ ដែលទទួលបានបន្ថែមជាច្រើនទៀតផងដែរ៕
ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កត្តាអ្វីខ្លះនាំឲ្យធនាគារ ADB រក្សាការព្យាករកំណើនសេដ្ឋកិច្ចតំបន់អាស៊ី និង ប៉ាស៊ីហ្វិក ក្នុងអត្រា ៤,៨% នៅឆ្នាំ២០២៣?

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រក្សាទស្សនវិស័យកំណើនរបស់ខ្លួនសម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និង ប៉ាស៊ីហ្វិក ក្នុងអត្រា ៤,៨% នៅ ឆ្នាំ នេះ ដ…

គណបក្សភឿថៃបានត្រៀមបេក្ខជនបីរូបសម្រាប់ដឹកនាំក្រុមចម្រុះគាំទ្របង្កើតរដ្ឋាភិបាល ប្រសិនបើលោក ភីតា បរាជ័យការបោះឆ្នោតសភា

លោក ភីថា លីមចំរឿនរ៉ាត់ មេដឹកនាំគណបក្សឆ្ពោះទៅមុខបានទទួលការគាំទ្រជាថ្មីជាបេក្ខជននាយករដ្ឋមន្រ្តី តែមួយគត់របស់ក្រុមចម្រុះ៨បក្ស នៅក្នុងការបោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ