ការព្យាករអំពីសេដ្ឋកិច្ចវៀតណាមឆ្នាំ២០២២

Fitch Ratings ព្យាករថា សេដ្ឋកិច្ចវៀតណាមនឹងងើបឡើងវិញយ៉ាងឆាប់រហ័សនៅឆ្នាំ២០២២


របាយការណ៍ពីស្ថាប័នស្រាវជ្រាវ និងវាយតម្លៃសេដ្ឋកិច្ច Fitch Ratings បានបង្ហាញថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់វៀតណាម នឹងមានសម្ទុះងើបឡើងយ៉ាងឆាប់រហ័សនៅក្នុងឆ្នាំ២០២២នេះ ក្រោយពីមានងើបឡើងយឺតកាលពីឆ្នាំ២០២១។ ការស្ទុះងើបឡើងនៃសេដ្ឋកិច្ចវៀតណាមនៅឆ្នាំ២០២២នេះ ត្រូវបានស្ថាប័ន Fitch Ratings អះអាងថា គឺមានការជំរុញដោយ កត្តាតម្រូវការក្នុងស្រុកមានការស្ទុះងើបឡើងវិញ ស្របពេលដែលដំណើរការនាំចេញនៅតែរឹងមាំ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam Plus។
Fitch Ratings ព្យាករថា សេដ្ឋកិច្ចវៀតណាមនឹងងើបឡើងវិញយ៉ាងឆាប់រហ័សនៅឆ្នាំ២០២២

នៅក្នុងរបាយការណ៍ថ្មីៗនេះ Fitch Ratings បានឱ្យដឹងថា ភាពប្រសើរឡើងកម្រិតនៃការចាក់វ៉ាក់សាំងកូវីដ១៩នៅក្នុងប្រទេសវៀតណាម​អាចនឹង​​កាត់បន្ថយហានិភ័យ​នៃការងើបឡើងវិញនៃសេដ្ឋកិច្ច​របស់ប្រទេសនេះពីវិបត្តិកូវីដ១៩។ តែទោះជាយ៉ាងណាក៏ដោយ ការវិវត្តន៍នៃជំងឺរាតត្បាតនេះ គឺនៅតែស្ថិតក្រោម​ភាពមិនច្បាស់លាស់ ខណៈដែលករណីឆ្លង​ប្រចាំថ្ងៃក្នុងប្រទេសនេះនៅតែកើនឡើងខ្ពស់​ក្នុងប៉ុន្មានខែថ្មីៗនេះ។

កំណើនសេដ្ឋកិច្ចវៀតណាមនៅឆ្នាំ២០២១ ត្រូវបានប៉ាន់ប្រមាណ​មានត្រឹមតែ ២,៦ ភាគរយប៉ុណ្ណោះ ពោលគឺទាបជាង​អ្វីដែល  ស្ថាប័ន Fitch Ratings បាន​រំពឹងទុក ៧ ភាគរយ កាលពីខែមេសា ឆ្នាំ ២០២១។ ស្ថាប័នអន្តរជាតិនេះគូសបញ្ជាក់ថា មួយផ្នែកនៃដើរយឺតនៃសេដ្ឋកិច្ច​វៀតណាម​កាលពីឆ្នាំ២០២១ គឺ​បានឆ្លុះបញ្ចាំងតាមរយៈ​ការធ្លាក់ចុះ ៦ ភាគរយក្នុងផលិតផលក្នុងស្រុកសរុប​នៅក្នុងត្រីមាសទី ៣ ខណៈដែលការធ្លាក់ចុះនេះ គឺដោយសារអាជ្ញាធរបានផ្លាស់ប្តូរវិធានការដើម្បីគ្រប់គ្រង​ការកើនឡើង​នៃករណី​កូវីដ១៩។

យ៉ាងណាមិញ សម្រាប់បច្ចុប្បន្ននេះ​ វាទំនងជា​មិនធ្ងន់ធ្ងរនោះទេ ដោយសារតែរដ្ឋាភិបាល​បានផ្លាស់ប្តូរពីវិធានការ គ្មានកូវីដ ទៅជាការសម្របខ្លួន ដែលអាចបត់បែនបាន ក្រោយអត្រាការចាក់វ៉ាក់សាំង​មានការ​កើនឡើង។

សូមបញ្ជាក់ថា ការនាំចេញទំនិញ​របស់វៀតណាម​នៅឆ្នាំ២០២១មានកំណើន​១៩% ខណៈដែល​ការវិនិយោគ​ចូលក្នុងប្រទេសវៀតណាម នៅតែមានរក្សាបាន​ភាពរឹងមាំ​ ដោយមាន​តម្លៃទុនវិនិយោគ​ជិត​២០ពាន់លានដុល្លារ ថយចុះ​តិចតួច​ប៉ុណ្ណោះ​ធៀបនឹងឆ្នាំ២០២០។ 

ដោយឡែក កម្រិត​បំណុល​សាធារណៈ​របស់​វៀតណាម ធៀបនឹង​ GDP ក៏ត្រូវបាន​ស្ថាប័ន Fitch Ratings ព្យាករថា នឹង​នៅមាន​ស្ថិរភាពផងដែរ​នៅចន្លោះឆ្នាំ២០២២-២០២៣ ក្នុង​រង្វង់​ប្រមាណ ៤១% នៃ GDP ខណៈដែល​រដ្ឋាភិបាល​ថ្មីៗនេះ ទើបតែ អនុម័ត​កញ្ចប់​ថវិកា​ជំរុញ​កំណើនសេដ្ឋកិច្ចប្រហែល​ជាង​ ១៥ពាន់លានដុល្លារ ដើម្បីស្ដារសេដ្ឋកិច្ចនៅក្រោយវិបត្តិកូវីដ១៩៕

អត្ថបទ ស៊ើង និមល់ 

None



អត្ថបទបន្ទាប់


ថៃគ្រោងនឹងចរចាជាមួយចិន និងម៉ាឡេស៊ីបើកឲ្យមានកញ្ចប់ទេសចរណ៍ពិសេស «Travel Bubble»

រាជរដ្ឋាភិបាលថៃគ្រោងនឹងចរចាជាមួយនឹងប្រទេសចិន និងម៉ាឡេស៊ី ដើម្បីបង្កើតឲ្យមានកញ្ចប់ទេសចរណ៍ពិសេសអំឡុងពេលកូវីដ១៩ ឬហៅថា Travel Bubble នៅ…

ចិនបិទខ្ទប់ក្រុងមួយជាប់ព្រំដែនវៀតណាមក្រោយរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន៣ថ្ងៃជាប់ៗគ្នា

ប្រទេសចិនបានប្រកាសបិទខ្ទប់ទីក្រុងមួយនៅជិតព្រំដែននឹងប្រទេសវៀតណាមភ្លាមៗ នៅព្រឹកថ្ងៃច័ន្ទទី០៧កុម្ភៈនេះ ក្រោយពីបានរកឃើញករណីវិជ្ជមានកូវីដ១៩លើព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ