ប្រជុំកំពូលអាស៊ាន-អាមេរិក

មេដឹកនាំវៀតណាមចាប់អារម្មណ៍ សំណើក្របខណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក ប៉ុន្ដែស្នើឲ្យមានការសិក្សាលម្អិត


នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីង នៅអំឡុងពេលមានវត្តមានសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ិនតោននាសប្ដាហ៍នេះ បានអះអាងថា លោក មានការចាប់អារម្មណ៍ក្នុងការជួយអាមេរិក ដើម្បីឈានទៅសម្រេចគោលដៅ នៃការបង្កើតក្របខណ្ឌសេដ្ឋកិច្ច សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប៉ុន្ដែ មេដឹកនាំវៀតណាមរូបនេះ សង្កត់ធ្ងន់ថា គម្រោងនេះ គឺត្រូវការពេលវេលា ដើម្បីសិក្សាលម្អិតបន្ថែមទៀត។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។
វៀតណាម ចាប់អារម្មណ៍ក្នុងការជួយអាមេរិក ដើម្បីឈានទៅសម្រេចគោលដៅ នៃការបង្កើតក្របខណ្ឌសេដ្ឋកិច្ច សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក

នៅ​ក្នុង​ដំណើ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អា​មេ​រិ​ក​២​ថ្ងៃ​នៅ​ទីក្រុង​វ៉ា​ស៊ិ​ន​តោន ចាប់ពី​ថ្ងៃ​ទី ១២-១៣ ឧសភា លោក ផា​ម មិ​ញ​ជី​ង នាយក​រដ្ឋមន្ត្រី​វៀតណាម បាន​និយាយ​ថា លោក​បាន​ជជែក​ពិភាក្សា​ជាមួយនឹង​មន្ត្រី​អា​មេ​រិ​ក អំពី​ផែនការ ក្រប​ខណ្ឌ​សេដ្ឋកិច្ច​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ឌិន (IPEF)​។ លោក ផា​ម មិ​ញ​ជី​ង អះអាង​ថា ប្រទេស​វៀតណាម ពេញចិត្ត​នឹង​ធ្វើការ​ជាមួយ​អា​មេ​រិ​ក ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​សសរស្ដម្ភ​ទាំង​៤​នៃ​គំនិត​ផ្ដួចផ្ដើម​នេះ​។

សសរស្ដម្ភ​ទាំង​៤​នោះ រួម​មាន ទី​១ ទាក់ទង​នឹង​ស្ថិរភាព​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​,​ទី​២ សេដ្ឋកិច្ច​ឌី​ជី​ថ​ល​, ទី​៣ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​, និង​ទី​៤ គឺ​ទាក់ទង​នឹង​កម្លាំង​ពលកម្ម ពន្ធ និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​។

លោក ផា​ម មិ​ញ​ជី​ង គូសបញ្ជាក់​ថា សសរស្ដម្ភ​ទាំងនេះ មាន​សារសំខាន់​ណាស់ សម្រាប់​អា​មេ​រិ​ក ក៏​ដូច​ជា​ប្រទេស​វៀតណាម និង​ប្រទេស​ផ្សេង​ៗ​ទៀត​។ ប៉ុន្ដែ ភាព​លម្អិត​ជាក់ស្ដែង នៃ​គំនិត​ផ្ដួចផ្ដើម​នេះ នៅ​មិន​ទាន់​មានការ​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ ដែល​ទាមទារ​ឲ្យ​មានការ​សិក្សា​បន្ថែម​ទៀត​។

មេដឹកនាំ​ប្រទេស​ជប៉ុន ថ្មី​ៗ​នេះ បាន​លើក​ឡើង​ថា ទីក្រុង​តូ​ក្យូ សង្ឃឹមថា គំនិត​ផ្ដួចផ្ដើម​របស់​អា​មេ​រិ​ក សម្រាប់​ក្រប​ខណ្ឌ​សេដ្ឋកិច្ច​តំបន់​នេះ នឹង​អាច​ត្រូវ​បាន​ដាក់​ចេញ​នៅ​ពេល​ឆាប់​ខាង​មុខ​នេះ ដើម្បី​អាច​ជា​ឥទ្ធិពល​មួយ ក្នុង​ការ​ជួប​ទប់ទល់​នឹង​ប្រទេស​ចិន ដែល​កំពុង​មាន​ឥទ្ធិ​ល​រះ​ឡើង​កាន់តែ​ខ្លាំង​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​។

សូម​បញ្ជាក់​ថា កន្លង​មក ប្រទេស​នៅ​តំបន់​អាស៊ី មានការ​ខកចិត្ត​ចំពោះ ការ​ពន្យារពេល​របស់​អា​មេ​រិ​ក ក្នុង​ការ​បង្ហាញ​ពី​ផែនការ​ជាក់លាក់ សម្រាប់​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច រវាង​អា​មេ​រិ​ក និង​តំបន់​នេះ តាំង​តែ​ពី​រដ្ឋការ​របស់​អតីត​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​មក​ម្ល៉េះ ដែល​កាលនោះ លោក​ដូ​ណា​ល់​ត្រាំ បាន​សម្រេចចិត្ត​ដក​អា​មេ​រិ​ក ចេញពី​កតិកាសញ្ញា​ពាណិជ្ជកម្ម​តំបន់​ដ៏​ធំ​មួយ​នៅ​ក្នុង​តំបន់​នេះ​អំឡុង​ឆ្នាំ​២០១៧ ហើយ​ការ​ដកខ្លួន​នេះ ក៏​បាន​ចំហរទ្វារ​សម្រាប់​ចិន​ចូល​មក​បង្កើន​ឥទ្ធិពល​ក្នុង​តំបន់​កាន់តែ​ខ្លាំងក្លា​ឡើង​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្លាយជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ

ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជទីមួយនៅកម្ពុជា ត្រូវបានទទួលស្គាល់ជាសាធារណៈថាជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ។ …

រដ្ឋាភិបាលឡាវ កំពុងញាប់ដៃញាប់ជើង ស្វែងរកច្រកចេញពីវិបត្តិខ្វះប្រេងឥន្ធនៈធ្ងន់ធ្ងរ

រដ្ឋាភិបាលឡាវ កំពុងតែស្វែងរកដំណោះស្រាយ ចំពោះវិបត្តិខ្វះខាតប្រេងឥន្ធនៈ ដែលកំពុងកើតមាននៅក្នុងប្រទេស ដែលកំពុងវិវត្តទៅរកស្ថានភាពកាន់តែធ្ងន់ធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ