វិស័យទេសចរណ៍

អ្នកជំនាញចាត់ទុកបញ្ហាទិដ្ឋការ និងសណ្តាប់ធ្នាប់សាធារណៈជារបាំងក្នុងការទាក់ទាញភ្ញៀវទេសចរអឺរ៉ុប


អ្នកជំនាញក្នុងវិស័យទេសចរណ៍បានចាត់ទុកបញ្ហាមិនមានការលើកឡើងទិដ្ឋការ និងបញ្ហាសណ្តាប់សាធារណៈអាចជារបាំងមួយក្នុងការស្រូបទាញភ្ញៀវទេសចរមកពីប៉ែកអឺរ៉ុបឲ្យចូលមកកម្សាន្តនៅកម្ពុជា។ ជាក់ស្តែងនៅប៉ុន្មានឆ្នាំចុងក្រោយយើងសង្កេតឃើញថា ចំនួនភ្ញៀវទេសចរអឺរ៉ុបមកកម្សាន្តនៅកម្ពុជាមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។ យ៉ាងណាក៏ដោយ គេមិនបានដឹងពីមូលហេតុជាក់លាក់ ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរអឺរ៉ុបមកកម្សាន្តនៅកម្ពុជាមានការធ្លាក់ចុះនោះទេ។
ករណីទិដ្ឋការ និងផ្នែកសណ្ដាប់សាធារណៈអាចជារបាំងចំពោះទេសចរអឺរ៉ុប
ដោយ

យ៉ាងណាមិញបើតាមការវាយតម្លៃរបស់អ្នកជំនាញក្នុងវិស័យនេះ ការធ្លាក់ចុះចំនួនភ្ញៀវទេសចរអឺរ៉ុបនេះអាចបណ្តាលមកពីការផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់កម្ពុជានៅតំបន់អឺរ៉ុបនៅមានកម្រិត គួបផ្សំកម្ពុជាខ្វះគោលនយោបាយលើកទឹកចិត្តមួយចំនួនសម្រាប់ភ្ញៀវទេសចរអឺរ៉ុប។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាបានចាត់ទុកបញ្ហាទិដ្ឋការនិងសណ្តាប់ធ្លាប់សាធារណៈ គឺអាចជារបាំងមួយសម្រាប់កម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរពីតំបន់អឺរ៉ុបឲ្យមកកម្សាន្តនៅកម្ពុជា។ ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍នៅមានកម្រិត និងខ្វះការតុបតែង និងកែច្នៃនៅតាមគោលដៅទេសចរណ៍នានា ក៏អាចបញ្ហាមួយក្នុងការទាក់ទាញការចាប់អារម្មណ៍របស់ភ្ញៀវទេសចរបរទេស ពិសេសអឺរ៉ុបផងដែរ។

យ៉ាងណាមិញ អ្នកជំនាញរូបនេះ ស្នើឲ្យរដ្ឋាភិបាលគួរគិតគូលើការលើកលែងទិដ្ឋការដល់ពលរដ្ឋនៅប៉ែកអឺរ៉ុប និងការកែទម្រង់ផ្នែកសណ្ដាប់ និងចរាចរណ៍ ឱ្យកាន់តែល្អជាងមុន ខណៈបញ្ហាទាំងនេះ គឺជារបាំងដែលរារាំងដល់ភ្ញៀវទេសចរបរទេសចូលមកលេងកម្សាន្តនៅកម្ពុជា។

លោក ហូ វណ្ឌី ជឿជាក់ថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមានការលើកលែងទិដ្ឋការ និងកែសម្រួលរបាំងមួយចំនួននោះ វានឹងអាចធ្វើឱ្យលំហូរភ្ញៀវទេសចរបរទេសចូលមកកម្ពុជានឹងមានការកើនឡើងមួយកម្រិត ជាពិសេសជួយឲ្យវិស័យទេសចរណ៍កម្ពុជាកាន់តែមានភាពប្រកួតប្រជែង។

គួរកត់សម្គាល់ដែរថា នាពេលថ្មីៗនេះ មានភ្ញៀវទេសចរបរទេស បានបង្ហាញពីការចាប់អារម្មណ៍ខ្លាំងមកលើតំបន់ទេសចរណ៍របស់កម្ពុជា គ្រាដែលពួកគេទើបបានធ្វើដំណើរកម្សាន្តលើកដំបូងមកកាន់ទឹកដីកម្ពុជា ព្រមទាំងបានចាត់ទុកថា បើមកលេងអាស៊ីអាគ្នេយ៍ ដាច់ខាតគួរតែចូលមកលេងកម្ពុជា។ ក្រៅពីនោះ ភ្ញៀវទេសចរណ៍បរទេស ក៏បានបង្ហាញពីភាពអស្ចារ្យនៃសម្រស់របស់ប្រាសាទបុរាណ ព្រៃភ្នំ ឆ្នេររសមុទ្រស្អាត ដែលមិនគួរមើលរំលងជាដើម៕




អត្ថបទបន្ទាប់


កម្ពុជា-ចិនប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម

នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាទៅកាន់ប្រទេសចិនចំនួន៤ថ្ងៃ ភាគីទាំងពីរបានចំណ…

ហេតុអ្វីការកើនឡើងតម្លៃអង្ករកំពុងសាបព្រួសទាំងក្តីសង្ឃឹម និងបញ្ហាសម្រាប់កសិករថៃដែលកំពុងជំពាក់បំណុល?

កំណើននៃតម្លៃអង្ករនៅលើពិភពលោកផ្តល់នូវសេចក្តីសង្ឃឹមផង និងការព្រួយបារម្ភផងដល់កសិករថៃ ជាពិសេសគ្រួសារកសិករ ដែលកំពុងតែត្រដរស់ជាមួយនឹងបំណុល …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ