វិស័យអាកាសចរណ៍វៀតណាម

វិបត្តិកូវីដ-១៩៖ វៀតណាម លែងបើកក្រុមហ៊ុនអាកាសចរណ៍ថ្មីៗហើយ តែផ្ដោតលើការសង្គ្រោះវិស័យអាកាសចរណ៍វិញ


វិស័យអាកាសចរណ៍ ត្រូវបានគេមើលឃើញថា គឺរងផលប៉ះពាល់ដំណំជាងគេ ធៀបជាមួយនឹងវិស័យផ្សេងទៀត នៅអំឡុងពេលវិបត្តិកូវីដ-១៩នេះ។ យ៉ាងណាមិញ ដោយសារតែវិបត្តិនេះនៅ បន្ដអូសបន្លាយ រដ្ឋាភិបាលវៀតណាម ប្រកាសលែងទទួលពាក្យស្នើសុំបើកដំណើរការក្រុមហ៊ុនអាកាសចរណ៍ថ្មីៗទៀតហើយ ប៉ុន្ដែ បែរមកផ្ដោតទៅលើការស្រោចស្រង់ សង្គ្រោះទីផ្សារវិស័យអាកាសចរណ៍ឲ្យបានផុតទុក្ខជាមុនសិន។
វិបត្តិកូវីដ-១៩៖ វៀតណាម លែងបើកក្រុមហ៊ុនអាកាសចរណ៍ថ្មីៗហើយ តែផ្ដោតលើការសង្គ្រោះវិស័យអាកាសចរណ៍វិញ(រូបភាព Hanoi Time)
ដោយ

រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន​វៀតណាម បាន​គូសបញ្ជាក់​ថា ការ​ទទួល​ពាក្យ​ស្នើ​សុំ​បង្កើត​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី នឹង​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ នៅ​ក្រោយ​ពេល​ដែល​វិបត្តិ​កូ​វី​-​ដ​១៩ បាន​ចប់​រលត់​ផុត​ទៅ​។

លោក បន្ត​ថា កិច្ចការ​ជា​អាទិភាព​នា​ពេល​បច្ចុប្បន្ន គឺ​ផ្តោត​សំខាន់​ទៅ​លើ ការ​បើក​ជើងហោះហើរ​ក្នុងស្រុក និង​អន្តរជាតិ​ឡើង​វិញ និង​គាំទ្រ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មាន​ស្រាប់​។

បច្ចុប្បន្ន​នេះ ប្រទេស​វៀតណាម​មាន ក្រុមហ៊ុន​អាកាសចរណ៍​ពាណិជ្ជកម្ម​ចំនួន ៥ ដែល​កំពុង​តែ​ដំណើរការ ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​ចំនួន ២ គឺ ក្រុមហ៊ុន Kite Air និង​ក្រុមហ៊ុន Vietravel Airlines ត្រូវ​បន្ត​រង់ចាំ​សេចក្តីសម្រេច​នៅ​ពេល​ក្រោយ​។

គួរ​រម្លឹក​ដែរ​ថា ជា​ការ​ឆ្លើយ​តប​ទៅ​នឹង ការ​ទប់ស្កាត់​មេរោគ​កូ​វី​ដ​១៩​នោះ វៀតណាម បាន​ផ្អាក​ដំណើរការ​ជើងហោះហើរ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​សឹងតែ​ទាំងស្រុង កាលពី​ខែមីនា និង​ខែមេសា​កន្លង​ទៅ ដែល​បាន​ធ្វើ​ឲ្យ​ខាតបង់ ប្រាក់​រាប់រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។ ទោះ​យ៉ាងណា មក​ទល់​ពេល​នេះ វៀតណាម បាន​ចាប់ផ្តើម​ដំណើរការ​ជើងហោះហើរ​ក្នុងស្រុក​ជា​បណ្តើរ​ៗ​ហើយ ខណៈ​ជើងហោះហើរ​អន្តរជាតិ នៅ​តែ​មានការ​ហាមឃាត់ លើកលែងតែ​ករណី​ពិសេស សម្រេច​យល់ព្រម​ដោយ រដ្ឋាភិបាល​វៀតណាម​ប៉ុណ្ណោះ​៕

None



អត្ថបទបន្ទាប់


អង្ករក្រអូបជិត ៣០ម៉ឺនតោន ត្រូវបានកម្ពុជានាំចេញ នៅ៤ខែឆ្នាំ២០២០នេះ

ការនាំចេញអង្កររយៈពេល៤ខែដើមឆ្នាំ២០២០នេះ សរុបមានប្រមាណជា៣០ម៉ឺនតោន ដោយក្នុងនោះ អង្ករក្រអូបមានប្រមាណជា២៥ម៉ឺនតោន អង្ករសជាង៥ម៉ឺនតោន គិតជាទ…

អ្នកជំនាញ៖ វិបត្តិកំណើនសេដ្ឋកិច្ចចុះអន់ខ្សោយរយៈពេលវែង អាចនឹងកើតមានចំពោះអាមេរិក

វិបត្តិកូវីដ-១៩ បាននឹងកំពុងអូសទាញឲ្យសេដ្ឋកិច្ចរបស់មហាអំណាចសេដ្ឋកិច្ចអាមេរិក កាន់តែយ៉ាប់យ៉ឺនឡើងៗ។ អ្នកជំនាញសេដ្ឋកិច្ច បានព្រមានធ្ងន់ៗថា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ