វៀតណាម-​ពលករ​ក្រៅ​ប្រទេស

គ្រាន់តែ​ជប៉ុន​បើក​ទ្វារ​ភ្លាម វៀតណាម​សម្រុក​បញ្ជូន​​ពលករ​ទៅ​ទីនោះភ្លាម!


ឆ្នាំ​២០១៨​នេះ របាយការណ៍​បង្ហាញថា ប្រទេស​វៀតណាម​បាន​បញ្ជូន​ពលករ​ទៅ​ធ្វើការនៅ​ក្រៅ​ប្រទេស​ចំនួន ១សែន ៤ម៉ឺន​នាក់ ដោយ​ក្នុង​នោះ​ជប៉ុន​គឺ​ជា​ប្រទេស​គោលដៅ​នាំ​មុខ​គេ​លំដាប់​ទីមួយ នៃ​ការ​នាំ​ចេញ​ពលករ​វៀតណាម។
ឆ្នាំ​២០១៨ វៀតណាម​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស ១សែន​ ៤ម៉ឺន​នាក់។
ដោយ

នៅឆ្នាំ​នេះ ពលករ​វៀតណាម​​ជាង ៦ម៉ឺន ៧ពាន់​នាក់ បាន​ចេញ​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ជប៉ុន។ នេះ​បើ​តាម​តួលេខ​ពី​នាយកដ្ឋាន​គ្រប់គ្រង​ពលករ​ក្រៅ​ប្រទេស នៃ​ក្រសួង​ការងារ​របស់​វៀតណាម ដែល​ចុះផ្សាយ​យោង​ដោយ​សារព័ត៌មាន VN Express។ 

កោះតៃវ៉ាន់ ឈរ​នៅ​លេខ​រៀង​ទីពីរ បន្ទាប់ពីជប៉ុន ពោល​គឺ​មានពលករ​វៀតណាម​ចេញ​ទៅ​ធ្វើការនៅ​ទីនោះ ៦ម៉ឺន ៥ពាន់​នាក់។ កូរ៉េ​ឈរ​នៅ​លេខ​ទីបី ដោយ​មាន​ចំនួន​ពលករ​វៀតណាម ៦០០០នាក់ ក្នុងឆ្នាំ​២០១៨​នេះ។ ទីផ្សារ​ការងារ​សំខាន់ៗ​ដទៃទៀត រួមមាន អារ៉ាប៊ី សាអូឌីត, រ៉ូមេនី, ម៉ាឡេស៊ី និង គូវ៉េត។ 

ការកើនឡើង​នៃចំនួន​ពលករ​ដែល​បញ្ជូន​ទៅ​ធ្វើការនៅក្រៅ​ប្រទេស​ ធ្វើ​ឲ្យ​វៀតណាម​ជាប់​ចំណាត់ថ្នាក់​ក្នុង​ចំណោម​ប្រទេស​១០ នៅ​លើ​ពិភពលោក ដែល​ទទួល​បាន​ប្រាក់​បញ្ញើ​ពីក្រៅ​ប្រទេស​ច្រើន​ជាង​គេ​បំផុត កាល​ពីឆ្នាំ​ទៅមិញ ដោយ​ប្រាក់​បញ្ញើ​ពីក្រៅ​ប្រទេស​ដែលវៀតណាម​ទទួលបាន គឺ ១៣,៨​ពាន់​លាន​ដុល្លារ​អាមេរិក។ 

ការដែល​វៀតណាម​សម្រុក​បញ្ជូន​ពលករ​របស់​ខ្លួនទៅ​ប្រទេស​ជប៉ុន ត្រូវបាន​គេមើលឃើញថា បន្ទាប់ពី​ប្រទេស​ជប៉ុន​ដាក់​ចេញ​នូវគោល​នយោបាយ​បើក​ចំហ​ទ្វារ​ទទួលពលករ​ពី​ក្រៅ​ប្រទេស ដោយសារតែ​ចំនួន​ប្រជាជន​ជប៉ុន​កាន់តែ​ថយ​ចុះ និង​មាន​មនុស្ស​ចាស់​ជរា​ច្រើនឡើងៗ។ 

យោងតាម​អង្គការ​ទេសន្តប្រវេសន៍​អន្តរជាតិ (IOM) រៀងរាល់​ឆ្នាំ ជនជាតិ​វៀតណាម​ប្រហែល ១សែន​នាក់ ចាកចេញ​ពី​ប្រទេស ទៅ​រស់នៅ​ក្នុង​ប្រទេស​ជឿនលឿន​ជុំវិញ​ពិភព​លោក។ 

នៅ​ជប៉ុន​និង​កូរ៉េ ពលករ​វៀតណាម​ម្នាក់​អាច​រក​បាន​ចំណូល​ពី ១ពាន់ ទៅ ១ពាន់ ២រយ​ដុល្លារ​អាមេរិក​ ក្នុង​មួយខែ គឺ​ ៤ដង​ច្រើន​ជាង​ប្រាក់ខែ​ជា​មធ្យម​នៅ​ប្រទេស​វៀតណាម ដែល​ស្មើ​នឹងប្រមាណ ២៩០ដុល្លារ​ក្នុង​មួយខែ៕




អត្ថបទបន្ទាប់


អាណាចក្រ​ជំនួញ ជីប ម៉ុង បាន​និង​កំពុង​ក្តោបក្តាប់​ចរន្ត​សេដ្ឋកិច្ទ​កម្ពុជា?

ជីប ម៉ុង អាច​រាប់​ចាត់​ទុក​ថា ជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​ខ្មែរ ១០០​ភាគរយ និង​មាន​ឥទ្ធិលពល​ដ៏​ខ្លាំង​មួយ​នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​ក្នុ…

វិទ្យាស្ថាន​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា តម្លៃជាង ៣៦ លានដុល្លារ ត្រៀមខ្លួនផលិតធនធានមនុស្សសម្រាប់វិស័យ Fintech

វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលបានវិនិយោគសាងសង់ក្នុងតម្លៃទឹកប្រាក់ជាង ៣៦លានដុល្លារអាមេរិកនោះ បានតាំងចិត្តថា នឹងបណ្ដុះបណ្ដាលធនធានម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ