បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

ងាយ​ស្រួល​ចាំ! ងាយ​ស្រួល​ប្រើ! តើអ្វី​ទៅ​ជា​គណនី​វ៉លឡេត និង​គណនី​ធនាគារ ?


ថ្ងៃនេះ​ ខេមបូណូមីស សូម​លើក​យក​គណនី​ពីរប្រភេទ គឺ​គណនី​វ៉លឡេត និង​គណនី​ធនាគារ មក​ជម្រាប​ជូន​អ្នក​អាន​ឲ្យ​បាន​ដឹង​ ថា​តើអ្វី​ទៅ​ជា​គណនី​វ៉លឡេត និង​អ្វីទៅជា​គណនី​ធនាគារ ?
ងាយ​ស្រួល​ចាំ! ងាយ​ស្រួល​ប្រើ! តើអ្វី​ទៅ​ជា​គណនី​វ៉លឡេត និង​គណនី​ធនាគារ ?

គណនី​វ៉លឡេត គឺ​ជា​គណនី​ដែល​កើតឡើង​ពី​លេខ​ទូរសព្ទ​របស់​ម្ចាស់​អេស៊ីលីដា​​ម៉ូបាល ដោយសារ​នៅពេល​ដែល​អតិថិជន​ទាញ​យក (Download) កម្មវិធី​នេះ​មក​ប្រើក្នុង​ទូរសព្ទ​ដៃ លេខ​ទូរសព្ទ​របស់​អតិថិជន គឺ​ជា​លេខ​គណនី​ពិសេស​របស់​គាត់​តែ​ម្តង បាន​ន័យ​ថា អតិថិជន​បង្កើត​គណនី​នេះ​ដោយ​ខ្លួន​ឯង​បាន ដោយ​មិន​ចាំបាច់​មក​ធនាគារ​នោះ​ទេ ។ គណនី​នេះ ងាយ​ស្រួល​ចាំ ងាយ​ស្រួល​ធ្វើ​ប្រតិបត្តិការ គ្រប់​សេវា​ធនាគារ ហើយ​អាច​ប្រើប្រាស់​ប្រាក់​រហូត​ដល់ ១​ម៉ឺន​ដុល្លារ សម្រាប់​ធ្វើ​ប្រតិបត្តិការ​គ្រប់​សេវា​ធនាគារ ដោយ​មិន​គិត​ថ្លៃ​សេវា ។ 

ចំពោះ​គណនី​ធនាគារ​វិញ គឺ​អតិថិជន​ត្រូវ​អញ្ជើញ​មក​បើក​នៅ​ធនាគារ​ដោយ​ផ្ទាល់ ។

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិជាន់ខ្ពស់​ទីផ្សារ នៃធនាគារ អេស៊ីលីដា បានមាន​ប្រសាសន៍​ឱ្យ​ដឹង​ពី​គណនី​ទាំង​ពីរ​នេះ យ៉ាង​ដូច្នេះ​ថា ៖ «គណនី​វ៉លឡេត (Wallet) នៅលើ​អេស៊ីលីដា​ម៉ូបាល មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​នៅ​ក្នុង​ស្រុក ដូចជា ផ្ទេរប្រាក់ ទទួលប្រាក់ បង់ថ្លៃទឹកភ្លើង ទូទាត់ទំនិញ ទិញ​ទំនិញ​អនឡាញ​ ជំនួស​ឲ្យ​ការកាន់​សាច់ប្រាក់ បញ្ចូល​ប្រាក់​ក្នុង​ទូរសព្ទ ។ល។ រីឯ​​គណនី​ធនាគារ​វិញ ប្រើប្រាស់​បាន​ជា​លក្ខណៈ​អន្តរជាតិ ។ អតិថិជន​អាច​ប្រើប្រាស់​ប្រាក់​ក្នុង​គណនី​ធនាគារ​គ្មាន​ចំនួន​កំណត់​ទេ ដាក់​ប៉ុន្មាន​ក៏​បាន​ដែរ ប៉ុន្តែ គណនី​វ៉លឡេត គឺ​អតិថិជន​អាច​ប្រើប្រាស់ ឬ​ធ្វើ​ចរាចរ​សាច់​ប្រាក់​បាន​ត្រឹម ១ម៉ឺន​ដុល្លារ​តែ​ប៉ុណ្ណោះ ប៉ុន្តែ វា​មាន​លក្ខណៈ​ពិសេស​ម៉្យាង គឺថា អតិថិជន​លោក​មាន​ជម្រើស​ពីរ​ក្នុង​ពេល​តែមួយ ទោះជា​គណនី​ណាមួយ​មាន​លុយ​លើស ឬ​ខ្វះ​ ប្រព័ន្ធ​ធនាគារ​នឹង​ជម្រាប​ជូន​ដំណឹង​ទៅ​គាត់​ដោយ​ស្វ័យប្រវត្តិ ហើយ​កាន់តែ​ពិសេស​ជាងនេះ​ទៅ​ទៀត អតិថិជន​ក៏​អាច​ធ្វើការ​ផ្ទេរ​ពី​គណនី​វ៉លឡេត​ទៅ​គណនី​ធនាគារ​ទៅវិញ​ទៅមក​បាន​យ៉ាង​ងាយ​ស្រួលដែរ និង​មិន​អស់​ថ្លៃ​សេវា ផងដែរ ។»

ដូច្នេះ ចង់ដឹង​ថា អេស៊ីលីដា​ម៉ូបាល ងាយ​ស្រួល​ប្រើ​កម្រិត​ណា​នោះ អតិថិជន​ដែល​មិន​ទាន់​មាន​ អាច​ធ្វើការ​ដោនឡូត និង​ចុះ​ឈ្មោះ​ប្រើ​ភ្លាមៗ​ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​មក​ធនាគារ​ទេ ៕




អត្ថបទបន្ទាប់


សហភាពអឺរ៉ុបពិចារណាផ្តល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ១៩ដល់វៀតណាម

សារព័ត័មានក្នុងស្រុករបស់វៀតណាមបានចុះផ្សាយនៅថ្ងៃនេះថា សហភាពអឺរ៉ុបអាចនឹងពិចារណាផ្ទេរនូវបច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ១៩មកអោយប្រទេសវៀតណ…

អង់គ្លេសនឹងចេញច្បាប់ថ្មីពិន័យជិត៧ពាន់ដុល្លារចំពោះពលរដ្ឋរបស់ខ្លួនដែលធ្វើដំណើរទៅក្រៅប្រទេស

ប្រទេសអង់គ្លេសនឹងដាក់ចេញច្បាប់ថ្មី ដែលនឹងពិន័យ ៦ពាន់៩រយដុល្លារអាមេរិក ចំពោះពលរដ្ឋរបស់ខ្លួនណា ដែលព្យាយាមធ្វើដំណើរទៅក្រៅប្រទេស ដោយគ្មានហេត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ