ជម្លោះនៅមជ្ឈិមបូព៌ា

លោក វ៉ាង យី ថា ប្រទេសទាំងអស់មានសិទ្ធិការពារខ្លួន តែត្រូវគិតពីអាយុជីវិតជនស៊ីវិល


សហរដ្ឋអាម៉េរិកបានប្រកាសកាលពីពេលថ្មីៗថា ប្រមុខអ្នកកាទូតចិន លោក វ៉ាង យី នឹងមកបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ដែលជាដំណើរមួយដ៏កម្ររបស់លោកក្នុងការបើកផ្លូវសម្រាប់ជំនួបកំពូលរវាងលោក ស៊ី ជិនពីង និងលោក ចូ បៃដិន នៅខែក្រោយក៏ថាបាន។ ទន្ទឹមគ្នានេះ លោក វ៉ាង បានលើកពីទស្សនរបស់ លោក ជុំវិញបញ្ហាសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ប្រាប់សមភាគីអ៊ីស្រាអែលថា ប្រទេសទាំងអស់មានសិទ្ធិការពារខ្លួន តែត្រូវគោរពសិទ្ធិ និងគិតពីអាយុជីវិតជនស៊ីវិល។
ជម្លោះនៅមជ្ឈិមបូព៌ា
ដោយ

តាមការប្រកាសរបស់ក្រសួងការបរទេសអាម៉េ​រិក រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងមានវត្តមាននៅទីក្រុងវ៉ាស៊ីតោន ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរិ៍ ក្នុងសប្តាហ៍នេះ ក្នុងដំណើរទស្សនកិច្ចដ៏កម្រមកកាន់សហរដ្ឋអាម៉េ​រិក ចាប់តាំងពីទំនាក់ទំនងនៃប្រទេសទាំងពីរមានភាពតានតឹងខ្លាំង។ បើតាមន្ត្រីជាន់ខ្ពស់អាម៉េ​រិក ការមកនេះ គឺដើម្បីបើកផ្លូវឱ្យមានជំនួបកំពូលមួយរវាងមេដឹកនាំលោក ស៊ី និងលោក បៃដិន នៅខែក្រោយ ហើយក៏មានកម្មវត្ថុរៀបចំការប្រកួតប្រជែងគ្នា។

យ៉ាងណាមិញ យោងតាមខ្លឹមសារមួយ ដែលបានចុះដោយក្រសួងការបរទេសចិន កាលពីថ្ងៃអង្គារ លោក វ៉ាង យី បានប្រាប់សមភាគីលោក Eli Cohen ដែលជារដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលថា «ប្រទេសទាំងអស់លើពិភពលោកមានសិទ្ធិក្នុងការការពារខ្លួន»។ តែលោកវ៉ាង បានសង្កត់ធ្ងន់ថា តែសិទ្ធការពារខ្លួននេះ ក៏ត្រូវអនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ ដែលការពារសុវត្តិភាពជនស៊ីវិលដែរ។ ប្រមុខការទូតចិនរូបនេះបានសន្យាថា ចិននឹងធ្វើឱ្យអស់ពីសមត្ថភាពគាំទ្រការខិតខំទាំងឡាយណាដែលនាំមកនូវសន្តិភាព។

ទោះបីការលើកឡើងនេះជាការលើកដំបូងនៃការផ្ទុះឡើងនៃសង្គ្រាមអ៊ីស្រាអែល-ហាម៉ាសរបស់ចិនក៏ដោយ ទីក្រុងប៉េកាំង បានប្រកាសឱ្យភាគីទាំងពីរមានភាពអត់ធ្មត់ តែមិនបានថ្កោលទោសក្រុមហាម៉ាសចំៗនោះទេ។ លោក វ៉ាង យី ក៏បាននិយាយទៅកាន់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលទៀតថា «កិច្ចការបន្ទាន់បំផុតនៅពេលនេះ គឺការការពារកុំឱ្យស្ថានការណ៍រីកធំឡើងបន្ថែមទៀត ដែលនាំទៅរកគ្រោះមហន្តរាយមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើង។ លោក ថា មានតែដំណោះស្រាយរដ្ឋពីរទេ ដែលចិនជឿថាអាចដោះស្រាយជម្លោះនេះបាន គឺត្រូវដោះស្រាយការព្រួយបារម្ភសន្តិសុខស្របច្បាប់រួមនៃភាគីទាំងអស់​៕

None



អត្ថបទបន្ទាប់


ប្រធាន IEA ជឿថា សង្គ្រាមអ៊ីស្រាអែល និងហាម៉ាស់ នឹងជួយពន្លឿនការផ្លាស់ប្តូរទៅរកថាមពលស្អាត

ខណៈដែលប្រទេសជាច្រើននៅក្នុងពិភពលោក ជាពិសេសប្រទេសបស្ចិមលោកកំពុងតែព្យាយាមងាកចេញពីថាមពលឥន្ធនៈទៅរកថាមពលកកើតឡើងវិញនោះ ប្រធានទីភ្នាក់ងារថាមព…

អបអរសាទរអ្នកឈ្នះទឹកប្រាក់ ១០ម៉ឺនរៀលទាំង ៣០នាក់ ពីការចាប់រង្វាន់កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣

អេ អឹម ខេ សូមចូលរួមអបអរសាទរដល់អតិថិជនទាំង ៣០នាក់ដែលបានឈ្នះរង្វាន់ទឹកប្រាក់ចំនួន ១០ម៉ឺនរៀល កាលពីថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២៣ ពីការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ