វេទិកាសេដ្ឋកិច្ចពិភពលោក

វិបត្តិនៅអ៊ុយក្រែន ជាកិច្ចពិភាក្សាដំបូងគេ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស


កិច្ចពិភាក្សាជុំវិញបញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រែនត្រូវបានលើកយកមកពិភាក្សាមុនគេនៃរបៀបវារៈនៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០២២ ដែលរៀបចំធ្វើនៅក្នុងទីក្រុងដាវ៉ូស (Davos) នៅប្រទេសស្វីស។ នៅថ្ងៃដំបូងនៃការចាប់ផ្ដើមកិច្ចប្រជុំដ៏សំខាន់នេះ គឺថ្ងៃទី២៣ ខែឧសភា ក៏នឹងការថ្លៃងសារតាមប្រព័ន្ធវីដេអូពីចម្ងាយរបស់លោក ហ្សេឡេស្គី ប្រធានាធិបតីអ៊ុយក្រែនឡើងថ្លែងផងដែរ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានរ៉យទ័រ។
ការថ្លៃងសារតាមប្រព័ន្ធវីដេអូពីចម្ងាយរបស់លោក ហ្សេឡេស្គី ប្រធានាធិបតីអ៊ុយក្រែន ក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០២២ ។
ដោយ

នៅមុនថ្ងៃបើកកិច្ចប្រជុំនេះ លោកហ្សេឡេស្គី បាន​និយាយថា វេទិកានេះ គឺជា​វេទិកាសេដ្ឋកិច្ចពិភពលោក​ដ៏មានឥទ្ធិពល​មួយ ហើយ​ប្រទេសអ៊ុយក្រែន​មានរឿងរាវខ្លះៗ ដើម្បីនិយាយទៅកាន់​មេដឹកនាំប្រទេស និងធុរកិច្ចទាំងអស់​របស់ពិភពលោក។

បន្ទាប់ពីបានផ្អាក​រៀបចំ​ ក៏ដូចជាមានការពន្យារពេល​ជាច្រើនលើកច្រើនសារ ដោយសារតែ​ជំងឺរាតត្បាត​កូវីដ១៩នៅរយៈពេលជាង២ឆ្នាំមកនេះ នៅទីបំផុត​វេទិកាសេដ្ឋកិច្ចពិភពលោក​ នឹងត្រូវរៀបចំឡើងឡើងវិញហើយ​នៅឆ្នាំ២០២២នេះ ដោយមាន​​រយៈពេល​៤​ថ្ងៃ​ ចាប់ផ្តើមនៅ​ថ្ងៃចន្ទ​ទី២៣ ដល់ថ្ងៃទី២៦ខែឧសភានេះ នៅទីក្រុងដាវ៉ូស​ប្រទេសស្វីស។

ក្នុងនោះដែរ ប្រធានបទ ដែលនឹងត្រូវលើកយក​មកជជែកពិភាក្សា​មុនគេ​បង្អស់​នៅថ្ងៃដំបូង​នៃ​របៀបវារៈកម្មវិធីនេះ គឺទាក់ទងនឹងបញ្ហាដែលកំពុងកើតឡើង​នៅប្រទេសអ៊ុយក្រែន ដែលជាបញ្ហា​ដ៏ក្ដៅគគុក​របស់ពិភពលោក ខណៈប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡេនស្គី​ ក៏មានមុខ​តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ​ ដើម្បីថ្លែងសារ​ទៅកាន់​មេដឹកនាំ​ប្រទេស និងមេដឹកនាំធុរកិច្ច​ដែលចូលរួម​ក្នុងវេទិការនេះផងដែរ។

លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថា វីដេអូប្រចាំថ្ងៃរបស់លោក​កាលពីយប់ថ្ងៃទី២២ឧសភាថា នេះគឺជាវេទិកាសេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកដែលប្រទេស​អ៊ុយក្រែន​ត្រូវ​តែ​និយាយ​ពី​អ្វីមួយ​នៅ​ក្នុង​វេទិកា​នេះ​។

ប៉ុន្ដែ នៅក្នុងវេទិកា​សេដ្ឋកិច្ចពិភពលោកនេះ គឺមិនមាន​អ្នកនយោបាយ​រុស្ស៊ី ថ្នាក់ដឹកនាំសំខាន់ៗណាមួយ​ចូលរួមនោះទេ។

តាម​ធម្មតាប្រទេសរុស្ស៊ីតែង​មានទីតាំងមួយ​របស់ខ្លួន​ផ្ទាល់​ ​នៅអំឡុងវេទិកា​សេដ្ឋកិច្ចពិភពលោកនេះ ដើម្បី​តាំងបង្ហាញសម្រាប់​​ក្រុម​អ្នកដឹក​នាំអាជីវកម្ម​ និងអ្នកវិនិយោគ​ ប៉ុន្តែ​នៅ​ឆ្នាំ​នេះគេ​​ឃើញ​ក្រុមសិល្បករ​អ៊ុយ​ក្រែន​បាន​ប្រែ​ក្លាយ​​​​ទី​កន្លែង​នៅតាម​​ផ្លូវសំខាន់​មួយ​​​ក្នុងទីក្រុងដាវ៉ូស​​​ ដោយបាន​សរសេរ​ដាក់ឈ្មោះថា Russian Warcrimes House ដែលមានន័យជាខ្មែរថា ​​​«​ផ្ទះឧក្រិដ្ឋ​កម្មសង្គ្រាមរុស្ស៊ី» ​​ដែលបង្ហាញពីភាពវេទនា ​និងការបំផ្លិចបំផ្លាញជាទី​បំផុតនូវអ្វីដែលបង្កឡើងដោយសារតែការឈ្លានពាន​របស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន​។

ក្រៅពីវិបត្តិនៅ​អ៊ុយក្រែន ​ការងើបរើសេដ្ឋ​កិច្ច​​ឡើងវិញ​ក្រោយជំងឺ​កូវីដ​១៩​ ការ​ដោះស្រាយ​ការប្រែប្រួលអាកាសធាតុ អនាគតនៃការងារ​ ការបង្កើនល្បឿននៃមូលធននិយមរបស់ភាគី​ពាក់ព័ន្ធ​ និងការប្រើប្រាស់បច្ចេកវិទ្យា​ថ្មី​​ក៏​ស្ថិត​នៅ​ក្នុងចំណោមប្រធាន​បទ​​ដែល​គ្រោងនឹង​ពិភាក្សានៅក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ នៅ​ទី​ក្រុង​ដាវ៉ូស​ផង​ដែរ​។

ប្រធានគណៈកម្មការអឺរ៉ុប​លោកស្រី Ursula von der Leyen​ អធិការបតីអាល្លឺម៉ង់​លោក Olaf Scholz និង​អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ក៏​បាន​ទៅ​ចូល​រួម​នៅ​ក្នុង​ចំណោម​មេដឹកនាំដែល​ត្រូវ​ថ្លែងសុន្ទរកថា​​នៅ​ក្នុងកិច្ចប្រជុំនេះ​ដែរ​។ ជាមួយគ្នានេះ ខាងភាគី​កម្ពុជា​យើង ដែលដឹកនាំដោយ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា ក៏មានដឹកនាំ​គណៈប្រតិភូ និងអ្នកជំនាញធំៗ​ដើម្បីចូលរួម​ក្នុងវេទិកា​ពិភពលោកមួយនេះដែរ។

នៅលើរបៀបវារៈទាក់ទងនឹងធុរៈកិច្ច ការពិភាក្សាក្នុងផ្នែកនេះ ទំនងជាផ្តោតសំខាន់​ទៅ​លើស្ថានភាពដ៏ជូរចត់នៃ​ទីផ្សារ​ហិរញ្ញវត្ថុរបស់រដ្ឋ និងសេដ្ឋកិច្ចពិភពលោក។​

បន្ទាប់ពីមាន​ការធ្លាក់ចុះសេដ្ឋ​កិច្ច​យ៉ាងខ្លាំង​កាលពី​២ឆ្នាំមុន​ដោយ​ការ​ចាប់ផ្តើម​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​១៩​ ឥឡូវ​នេះ​មានការគំរាមកំហែងជាច្រើន​ចំពោះ​ការងើបរើ​សេដ្ឋ​កិច្ច​ឡើងវិញដែលនាំឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិទម្លាក់ការព្យាករពី​កំណើនសេដ្ឋកិច្ច​សកល​របស់​ខ្លួន​ជាលើក​ទី២​ចាប់តាំងពីដើម​ឆ្នាំ​នេះ​។

អតិផរណា​ដោយសារការ​រាំង​ស្ទះ​​ខ្សែសង្វាក់​ផ្គត់ផ្គង់​​​​បានបង្ក​ជា​​បញ្ហា​​កាល​ពី​ឆ្នាំមុន ​​ជាពិ​សេ​ស​​នៅក្នុង​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក គួប​ផ្សំ​ដោយ​បញ្ហា​មួយ​ចំនួន ​ដែល​​បាន​កើត​​ឡើង​តាំង​ពីដើមឆ្នាំ​២០២២នេះ​​​រួមទាំងការលុកលុយរបស់រុស្ស៊ីទៅ​លើ​អ៊ុយក្រែន ​​និងរលកនៃ​វិធាន​ការ​បិទ​ខ្ទប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​​នៅទូទាំងប្រទេសចិន ​​ដែលបានរាំង​ស្ទះ​ដល់​ការ​ស្តារ​សេដ្ឋ​កិច្ច​សាកល​ឡើងវិញ​ផង​ដែរ​៕

អត្ថបទ៖ សុខ ជា​

None



អត្ថបទបន្ទាប់


អ្នកឧកញ៉ា សៀ ឫទ្ធី អ្នកការទូតពាណិជ្ជកម្មដ៏ប៉ិនប្រសប់ក្នុងការកៀរគរការវិនិយោគពីក្រៅប្រទេស

បើនិយាយពីឈ្មោះអ្នកឧកញ៉ា សៀ ឫទ្ធី សាធារណជនទូទៅប្រាកដជាបានដឹងច្បាស់ថា លោកគឺជាអ្នកវិនិយោគដ៏ល្បីល្បាញមួយរូបនៅកម្ពុជាដែលបានវិនិយោគក្នុងវិស័…

នាយករដ្ឋមន្ត្រីថ្មីអូស្ត្រាលីព្រលយសម្ដីថា «ទំនាក់ទំនងជាមួយចិនជារឿងលំបាក»

ប្រទេសអូស្រ្តាលីរកបាននាយករដ្ឋមន្ត្រីថ្មីរបស់ខ្លួនហើយ ដែលជាមេដឹកនាំមកពីគណបក្សពលករ លោក អាន់តូនី អាលបាណេស(Anthony Albanese) ដោយលោកបានស្បថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ