អឺរ៉ុបប្រឈមការខ្វះខាតឧស្ម័ន

អឺរ៉ុបប្រឈមនឹងការខ្វះខាតឧស្ម័ន ៤០ លានតោនក្នុងមួយឆ្នាំ ក្រោយកាត់ផ្ដាច់ការនាំចូលពីរុស្ស៊ី


ស្របពេលដែលអឺរ៉ុបដាក់ទណ្ឌកម្មទៅលើរុស្ស៊ី អឺរ៉ុបក៏កំពុងប្រឈមរងផលប៉ះពាល់ទៅលើតម្រូវការប្រើប្រាស់ឧស្ម័នរបស់ខ្លួនសម្រាប់ការផលិតជាថាមពលអគ្គិសនីផងដែរ ពោលគឺ អឺរ៉ុបអាចប្រឈមនឹងការខ្វះខាតឧស្ម័នធម្មជាតិចំនួន ៤០ លានតោន ដែលប្រហែលនឹង ១០% នៃការប្រើប្រាស់ប្រចាំឆ្នាំរបស់ខ្លួន នៅពេលដែលការនាំចូលពីរុស្ស៊ីត្រូវបានកាត់ផ្ដាច់។
អឺរ៉ុបប្រឈមនឹងការខ្វះខាតឧស្ម័ន ក្រោយកាត់ផ្ដាច់ការនាំចូលពីរុស្ស៊ី
ដោយ

 ការកាត់ផ្ដាច់ឧស្ម័នពីរុស្ស៊ីនេះ បានជំរុញឱ្យតំបន់អឺរ៉ុបកំពុងស្វែងរកប្រភពធនធានប្រេងពីតំបន់ផ្សេងមកជំនួសរុស្ស៊ីវិញផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។ក្រុមការងារខេមបូណូមីសលម្អិតរឿងនេះដូចតទៅ។

តម្លៃឧស្ម័នធម្មជាតិនៅអឺរ៉ុបបានកើនឡើងកាន់តែខ្ពស់ ចំពេលមានក្តីបារម្ភថា ការកើនឡើងនៃការប្រយុទ្ធវាយប្រហារនៅអ៊ុយក្រែន អាចជំរុញឱ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបហាមឃាត់ប្រតិបត្តិការទាក់ទងនឹងអាជីវកម្មថាមពលជាមួយធនាគាររុស្ស៊ី។

គួរជម្រាបថា ស្តុកឧស្ម័ននៅអឺរ៉ុបមានកម្រិតទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ស្របពេលដែលការនាំចូលពីប្រទេសរុស្ស៊ីបានធ្លាក់ចុះ ហើយការប្រើប្រាស់មានការកើនឡើងក្នុងអំឡុងអាកាសធាតុត្រជាក់នៅឆ្នាំ ២០២១។ យ៉ាងណាមិញ អឺរ៉ុបក៏បានស្ដុកឧស្ម័ន ២១ លានតោននៅក្នុងឃ្លាំងក្រោមដីផងដែរ គិតត្រឹមចុងខែកុម្ភៈ ប៉ុន្តែវាតិចជាង ៣០% នៃសមត្ថភាពប្រើប្រាស់សរុបរបស់ខ្លួន។

បន្ទាប់ពីមានការបារម្ភជុំវិញការកាត់ផ្ដាច់ឧស្ម័ននេះ ធនាគារ Commerzbank របស់អាល្លឺម៉ង់បាននិយាយនៅក្នុងរបាយការណ៍កាលពីពាក់កណ្តាលខែកុម្ភៈថា សហភាពអឺរ៉ុបមានស្តុកគ្រប់គ្រាន់ ដើម្បីជំនួសការផ្គត់ផ្គង់របស់រុស្ស៊ីក្នុងរយៈពេលប្រហែលមួយខែកន្លះ។ អឺរ៉ុបមានតម្រូវការប្រើប្រាស់អគ្គិសនីច្រើននៅអំឡុងរដូវត្រជាក់ដើម្បីប្រើប្រាស់ម៉ាស៊ីនកម្ដៅនៅតាមផ្ទះ ប៉ុន្ដែសម្រាប់នៅរដូវក្ដីការប្រើប្រាស់មានការធ្លាក់ចុះវិញ។

យ៉ាងណាក៏ដោយចុះ ក្តីបារម្ភចំពោះការផ្គត់ផ្គង់ឧស្ម័ននឹងនៅតែមាន។ ជាធម្មតា សហភាពអឺរ៉ុបប្រមូលបានប្រហែល ៦៥ លានតោននៃឧស្ម័នបម្រុងរបស់ខ្លួន ដែលស្មើនឹង ៩០% នៃសមត្ថភាពស្ដុកទុករបស់វាជារៀងរាល់ឆ្នាំ។ ប៉ុន្តែប្រទេសក្នុងតំបន់អឺរ៉ុបប្រហែលជាមិន អាចទទួលបានឧស្ម័នគ្រប់គ្រាន់សម្រាប់រដូវរងាបន្ទាប់ទៀតទេ ប្រសិនបើរុស្ស៊ីកាត់ផ្តាច់ការផ្គត់ផ្គង់ របស់ខ្លួន ខណៈទីភ្នាក់ងារថាមពលអន្តរជាតិបានប៉ាន់ប្រមាណថាការផលិតឧស្ម័នក្នុងស្រុកអាចគ្របដណ្តប់បានតែ ៤០% នៃការប្រើប្រាស់នៅអឺរ៉ុបក្នុងឆ្នាំនេះ។ ដូចនេះតំបន់នេះត្រូវការស្វែងរកប្រភពជំនួសឧស្ម័នរុស្ស៊ីប្រហែល ១៤០ លានតោន ឬជាង ៣០% នៃការប្រើប្រាស់ដែលមកពីប្រទេសរុស្ស៊ី៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងពាណិជ្ជកម្មបន្ដពន្យារពេលការផាកពិន័យ ចំពោះការស្នើសុំអាជ្ញាបណ្ណសម្រាប់អាជីវកម្មតាមអនឡាញដល់ថ្ងៃទី ១ខែកក្កដា

ព័ត៌មាន
ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យ រហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីផ្តល់ពេលវេលាគ្រប់គ្រាន់ដល់ រូបវន្តបុគ្គល សហគ្រា…

ក្រុមហ៊ុនផលិតរបស់ចិនកំពុងជួបផលវិបាកក្នុងការនាំចេញផលិតផល ដោយសារវិបត្តិសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
ក្រុមអ្នកផលិតនៅក្នុងប្រទេសចិនកំពុងចាប់ផ្តើមទទួលរងនូវសម្ពាធពីវិបត្តិសង្គ្រាមដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែនជាបណ្ដើរៗហើយ ខណៈទណ្ឌកម្មសេដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ