នៅក្នុងសេចក្តីជូនដំណឹងដដែលបានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ មានតម្រូវការទឹកស្អាតប្រមាណ៧០០.០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ ខណៈដែលរោងចក្រផលិតទឹកស្អាតទាំង៤ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញអាចផលិតបានតែ ៦០០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃប៉ុណ្ណោះ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញស្នើសុំយ៉ាងទទូចដល់ សាធារណៈចូលរួមជួយសន្សំសំចៃទឹក ដោយកុំប្រើប្រាស់ទឹកស្អាតបាញ់លាងសម្អាតផ្ទះ កាត់បន្ថយការស្រោចសួនច្បារ និងលាងរថយន្តជាដើម ដើម្បីអាចចែករំលែកទឹកស្អាតឲ្យដល់ពលរដ្ឋដទៃទៀត ជាពិសេសនៅតំបន់ជាយក្រុង។
សូមបញ្ជាក់ថា សព្វថ្ងៃនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានរោងចក្រផលិតទឹកស្អាតចំនួន៤ហើយ ហើយកំពុងតែបន្តសាងសង់បន្ថែមនូវរោងចក្រផលិតទឹកស្អាតថ្មីបន្ថែមមួយទៀតនៅបាក់ខែង សម្រាប់ផ្គត់ផ្គង់ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញផង និងក្រុងតាខ្មៅផង ដែលរោងចក្រថ្មីនេះសាងសង់រួចរាល់ នឹងអាចផលិតទឹកស្អាតបាន ៣៩០.០០០ ម៉ែត្រគូបបន្ថែមទៀតក្នុងមួយថ្ងៃ សម្រាប់ឆ្នាំ២០២៣ ៕