កូវីដ-១៩ នៅកម្ពុជា

ក្រុមហ៊ុនវើលប្រ៊ីជហូម នាំយកស្បៀង​និងថវិកាទៅជូនសាលាក្រុង​តាខ្មៅ ដើម្បី​រួមចំណែក​​ប្រយុទ្ធប្រឆាំងកូវីដ១៩


ក្រោមការចង្អុលបង្ហាញរបស់ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលប្រ៊ីដគ្រុប នាព្រឹកថ្ងៃសៅរិ៍ទី ០៨ ខែ ឧសភា ឆ្នាំ២០២១ លោក យក់ សុធីរិទ្ធ ប្រធានគ្រប់គ្រងទូទៅ ក្រុមហ៊ុនវើលប្រ៊ីជហូម ដែលកំពុងអភិវឌ្ឍន៍គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល មានទីតាំងស្ថិតនៅផ្លូវជាតិលេខ២១ ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បាននាំយកនូវអំណោយជាសម្ភារ: ស្បៀង និងថវិកា ជូនទៅសាលាក្រុងតាខ្មៅតាមរយ:លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅផ្ទាល់ ដើម្បីជាការចូលរួមចំណែកក្នុងការទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-19។
ដោយ

សម្ភារ: ថវិកា និងស្បៀងអាហារដែលបាននាំយកជាអំណោយរួមមាន ៖ 

  1. ម៉ាស ចំនួន៥០០ប្រអប់ 
  2. អាល់កុលដបចំណុះ ១០០មល ចំនួន ២០០ដប 
  3. អាលកុលចំណុះ ៣០លីត្រ ចំនួន ២កាន 
  4. ទឹកសុទ្ធ ចំណុះ៥០០មល ចំនួន ៥០កេស 
  5. មីកញ្ចប់ ចំនួន៥០កេស 
  6. អង្ករផ្កាខ្ញី ចំនួនកន្លះតោន (10បាវ)
  7. ថវិកា    ចំនួន ៥លានរៀល

តាងនាមអោយគម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល លោក យក់ សុធីរិទ្ធិ បានសម្តែងនូវការគោរពដឹងគុណនិងកោតសរសើរចំពោះ លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ ដែលដើរតួនាទីជាអាណាព្យាបាលផ្តល់នូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋក្នុងតំបន់ក្រោមការគ្រប់គ្រង ដោយការចុះជួយផ្ទាល់ចំពោះប្រជាពលរដ្ឋដែលផលប៉ះពាល់ដោយសារជម្ងឺកូវីដ-19  ហើយត្រូវការជំនួយជាស្បៀងអាហារ សម្ភារ:ប្រើប្រាស់ការពារ និងប្រើប្រាស់ប្រចាំថ្ងៃ ក្នុងអំឡុងពេលបិទខ្ទប់ និងពេលធ្វើ ចត្តាឡឺស័ក លោកបានបញ្ជាក់ផងដែរថា សម្ភារ: ស្បៀងអាហារដែលបានប្រគល់ជូននេះជាការចូលរួមចំណែកបន្តិចបន្តួច សង្ឃឹមថាបានរំលែកនូវបន្ទុករបស់សាលាក្រុងតាខ្មៅ ក្នុងការអនុវត្តបេសកកម្មដែលបាននិងកំពុងធ្វើ។ 

ក្នុងឱកាសនោះដែរ លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅបានថ្លែងអំណរគុណដល់គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គលដែលជាគម្រោងលំនៅឋានតម្លៃសមរម្យធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមានទីតាំងក្នុងក្រុងតាខ្មៅដែលបានចូលរួមជាមួយបេសកកម្មរបស់សាលាក្រុងក្នុងការបន្តជួយតាមលទ្ធភាពទៅកាន់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយប្រយោលឬផ្ទាល់ដោយសារការរីករាលដាលនៃជម្ងឺកូវីដ-១៩។ 

កន្លងមកនេះគម្រោងលំនៅឋានទីក្រុងរណបសិរីមង្គលតែងតែផ្តល់ការសហការក្នុងការរៀបចំចាត់ចែងវិធាននានា ពិសេសការចុះណែនាំ អប់រំ ប្រជាពលរដ្ឋអោយយល់ដឹងពីវិធានបីការពារបីកុំ និងការធ្វើចត្តាឡឺស័កត្រឹមត្រូវ និងចុងក្រោយនេះគឺការផ្តល់ទីតាំងដីជាប់ផ្លូវជាតិលេខ២១អោយសាលាក្រុងតាខ្មៅរៀបចំផ្សារបណ្តោះអាសន្នជូនអាជីវករបោះដុំបន្លែត្រីសាច់។ 

លោក យក់ សុធីរិទ្ធិ បញ្ជាក់បន្ថែមថាក្រុមហ៊ុនមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល អាជ្ញាធរ ថ្នាក់ដឹកនាំក្រុង ខេត្ត ដើម្បីចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភ: អោយបានឆាប់បំផុត ទើបបានចូលរួមផ្តល់ជាបណ្តោះអាសន្ននូវទីធ្លាដីទំនេរជាប់ថ្នល់ជាតិលេខ២១ ដើម្បីបង្កើតជាផ្សារបោះដុំបន្លែត្រីសាច់ដោយឥតគិតថ្លៃដែលអាចរក្សាគម្លាតបានដល់បងប្អូនប្រជាពលរដ្ឋជាអាជីវករក្នុងតំបន់ ។ 

ទន្ទឹមនឹងនេះដែរ ដំណើរការការិយាល័យរដ្ឋបាល និងលក់របស់ក្រុមហ៊ុនគឺត្រូវបានអនុវត្តវិធានការពារពេញលេញដោយ ណែនាំអោយបុគ្គលិក ធ្វើការរក្សាគម្លាត ពាក់ម៉ាស់ និងសំអាតដៃញឹកញាប់ ព្រមជាមួយការកំណត់ចំនួនអតិថិជនជួបផ្ទាល់ មិនអោយកកកុញ ដោយមានការផ្តល់ជូនសេវាទិញលក់ដាក់សំណើរតាមប្រព័ន្ធឌីជីថល(Telegram) តាមរយ:លេខទាំងបីប្រព័ន្ធគឺ 070 905 333 / 070 906 333 / 070 907 333 រៀងរាល់ម៉ោងធ្វើការ8ព្រឹកដល់៥ល្ងាច ដោយអតិថិជនអាចទាក់ទងជាវគេហដ្ឋានតម្លៃសមរម្យផ្ទះល្វែងអាជីវកម្មឬតូបផ្សារដែលកំពុងរៀបចំសាងសង់នៅក្នុងគម្រោងផ្ទាល់តែម្តង ។ 

លោកក៏បានផ្តាំផ្ញើផងដែរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនថារស់នៅតំបន់ណា សូមចូលរួមអនុវត្តវិធានបីការពារបីកុំទាំងអស់គ្នាដើម្បីលុបបំបាត់ជម្ងឺកូវីដ-១៩ចេញពីប្រទេសកម្ពុជាអោយបានឆាប់បំផុត និងត្រឡប់មកកាន់សភាពធម្មតាវិញ ៕




អត្ថបទបន្ទាប់


កូរ៉េខាងត្បូង និងអ៊ីស្រាអែល នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាឆាប់ៗនេះ

ប្រទេសកូរ៉េខាងត្បូង និងចុះហត្ថលេខាលើកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសអ៊ីស្រាអែលក្នុងសប្ដាហ៍នេះ ដែលនេះ គឺជាកិច្ចព្រមព្រៀងលើកដំបូង…

វៀតណាមបង្កើនចំនួនថ្ងៃធ្វើ​ចត្តាឡីស័កដល់ ២១ថ្ងៃ ដើម្បីប្រយុទ្ធនឹងកូវីដ-១៩

អាជ្ញាធរប្រទេសវៀតណាម​បាន​សម្រេច​កែប្រែ​គោលនយោបាយ​ចត្តាឡីស័ក​របស់​ខ្លួន ដោយ​បង្កើន​ចំនួនថ្ងៃពី ១៤ថ្ងៃ ទៅដល់ ២១ថ្ងៃ សម្រាប់​ទាំង​ជនបរទេស​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ