ក្រុមហ៊ុនដឹកជញ្ជូន

ក្រុមហ៊ុនដឹកជញ្ជូន និងភ័ស្ដុភារនៅតែអាចបន្ដដង្ហើមបាននៅអំឡុងពេលជួបវិបត្តិផ្ទួនៗនៅឆ្នាំនេះ ដោយសារកត្តាអ្វីខ្លះ?


បញ្ហាកូវីដ១៩ មិនទាន់ផុតរលត់ ស្រាប់តែសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើង និងបន្ដអូសបន្លាយមកដល់បច្ចុប្បន្ន ដែលជាដើមចមចម្បង នាំឲ្យស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅក្នុងភាពងងឹតសូន្យសុង ហើយបញ្ហាទាំងនេះ ក៏បានជះឥទ្ធិពលអវិជ្ជមាន ដល់អាជីវកម្មក្នុងវិស័យដឹកជញ្ជូនកម្ពុជាយ៉ាងខ្លាំងដែរ។ ប៉ុន្ដែ នៅក្នុងអំឡុងពេលនេះ ក្រុមហ៊ុនដឹកជញ្ជូនខ្លះក៏ប្រឈមនឹង បញ្ហាក្ស័យធន ហើយខ្លះទៀតក៏នៅតែអាចបន្ដដំណើរការបាន ទោះត្រូវរងសម្ពាធហិរញ្ញវត្ថុក្ដី។
ក្រុមហ៊ុនដឹកជញ្ជូន និងភ័ស្ដុភារនៅតែអាចបន្ដដង្ហើមបាននៅអំឡុងពេលជួបវិបត្តិផ្ទួនៗនៅឆ្នាំនេះ ដោយសារកត្តាអ្វីខ្លះ?
ដោយ

តើមានហេតុផលអ្វីខ្លះ ដែលអាចជំរុញឲ្យក្រុមហ៊ុនដឹកជញ្ជូនអាចបន្ដដង្ហើម និងសម្រេចបានកំណើន ទោះកំពុងជួបបញ្ហាផ្ទួនៗគ្នាយ៉ាងដូច្នេះ?

បើតាមអ្នកជំនាញក្នុងឧស្សាហកម្មនេះ បានគូសបញ្ជាក់ថា ដើម្បីឱ្យអាជីវកម្មក្នុងវិស័យដឹកជញ្ជូនរក្សាបានកំណើននៅអំឡុងពេលជួបវិបត្តិដូចបច្ចុប្បន្ននេះ ម្ចាស់អាជីវកម្មទាំងអស់ត្រូវតែមានជំនាញច្បាស់លាស់នៅក្នុងវិស័យដឹកជញ្ជូន មានចំណេះជំនាញក្នុងការដឹកនាំអាជីវកម្ម ក៏ដូចជាត្រូវខ្លាំងក្នុងការលក់ផងដែរ ទើបអាចទប់ទល់នឹងការដួលរលំបាន។

លោក អ៊ឹម ផល អគ្គនាយកក្រុមហ៊ុន OBS Logistics Co., Ltd បានមើលឃើញថា បច្ចុប្បន្នស្ថានភាពនៃវិស័យដឹកជញ្ជូនកម្ពុជា កំពុងទទួលរងផលប៉ះពាល់ពីបញ្ហាកូវីដ១៩ ផង និងបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនផង និងបញ្ហាប្រជែងឥទ្ធិពលគ្នានៃប្រទេសមហាអំណាយសេដ្ឋកិច្ចធំៗជាដើម។ បញ្ហាទាំងនេះ វាបានជះឥទ្ទិពលជាខ្លាំងដល់វិស័យដឹកជញ្ជូននៅកម្ពុជា។ ទោះយ៉ាងណាក៏ដោយចុះ លោក អ៊ឹម ផល បានគូសបញ្ជាក់ថា ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនានាដែលបានកើតមានឡើងនាពេលបច្ចុប្បន្ននេះ គឺម្ចាស់អាជីរកម្មក្នុងវិស័យដឹកជញ្ចូនទាំងអស់ត្រូវតែពង្រឹងខ្លួនឲ្យខ្លាំងទើបអាចទប់ទល់បាន។ ទី១. ម្ចាស់អាជីវកម្មក្នុងវិស័យដឹកជញ្ចូន ត្រូវតែមានជំនាញច្បាស់លាស់នៅក្នុងវិស័យដឹកជញ្ជូននេះតែម្តង។ និងទី២. គឺពាក់ព័ន្ធនឹងចំណេះជំនាញក្នុងការដឹកនាំអាជីវកម្ម ដោយហេតុថា បើមានត្រឹមតែជំនាញក្នុងវិស័យដឹកជញ្ជូនតែមួយមុខ គឺមិនអាចប្រកបអាជីវកម្មបានជោគជ័យនោះទេ គឺត្រូវការជំនាញដឹកនាំអាជីវកម្មនេះ ដើម្បីរក្សារបានភាពរីកចន្រើន ក្នុងពេលដែលបច្ចុប្បន្នវិស័យដឹកជញ្ជូនកំពុងរងឥទ្ធិពលជាច្រើនផងនោះ។

បើតាមលោក អ៊ឹម ផល ជំនាញក្នុងការដឹកនាំអាជីវកម្ម ចំណុចសំខាន់គឺត្រូវមើលទៅលើគណនេយ្យហិរញ្ញវត្ថុតែម្តង ដោយត្រូវយល់ឱ្យច្បាស់អំពីថ្លៃដើមដែលត្រូវចំណាយ និងត្រួវធ្វើយ៉ាងណាអាចកាត់បន្ថយថ្លៃដើមបានឱ្យនៅកម្រិតទាបបំផុត ដើម្បីអាចបង្កើននូវប្រាក់ចំណេញ។ ហើយកត្តាដែលសំខាន់ទី៣នោះ ដើម្បីឱ្យអាជីវកម្មដឹកជញ្ជូនរបស់ពួកគាត់រីកចម្រើនបាន គឺអាស្រ័យលើការពូកែក្នុងការលក់ ព្រោះការលក់គឺជាចរន្ដសសៃឈាមនៃអាជីវកម្ម។

អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនរូបនេះ មើលឃើញថា បច្ចុប្បន្នមានក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន អាចទប់ទល់បានទៅនឹងបញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ និងក្រុមហ៊ុនមួយចំនួនទៀតបាននឹងកំពុងធ្លាក់ចុះ និងខាតបង់ប្រាក់ចំណូលរបស់ខ្លួនផងដែរ ខណៈដែលក្រុមហ៊ុនមួយចំនួនទៀតក៏រៀបនឹងបិទទៅវិញផងដែរ។

លោក អ៊ឹម ផល បានគូសបញ្ជាក់ទៀតថា តម្លៃដឹកជញ្ជូននៅកម្ពុជាហាក់នៅមានកម្រិតខ្ពស់នៅឡើយ បើប្រៀបធៀបជាមួយប្រទេសដ៏ទៃ តែយ៉ាងណាក៏មានការធ្លាក់ចុះមួយកម្រិតផងដែរ បើធៀបនឹងរយៈពេលប៉ុន្មានខែមុន។ លោក បន្ថែមថា តម្លៃដឹកជញ្ជូននៅកម្ពុជាមានកម្រិតខ្ពស់នេះដែរ គឺពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជានៅមានកម្រិតនៅឡើយ ដោយនៅខ្វះខាតផ្លូវដឹកជញ្ជូនច្រើន គួបផ្សំនឹងតម្លៃថាមពល ប្រេងឥន្ធនៈខ្ពស់ទៀតនោះ ជាហេតុធ្វើឱ្យត្រូវការចំណាយថ្លៃដើមច្រើន ដែលមិនទាន់អាចឱ្យតម្លៃដឹកជញ្ជូននៅកម្ពុជាមានតម្លៃទាបបាន៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ សូមចូលរួមអបអរសាទរ ដល់ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា “កម្ពុជារី” សម្រាប់ភាពជោគជ័យរយៈពេល២០ឆ្នាំ ក្នុងព្រះរាជាណាចក្រកម្ពុជា ។

ហ្វតតេ សូមបន្តភាពជាដៃគូពាណិជ្ជកម្ម ក្នុងការកសាងទំនុកចិត្តរបស់អតិថិជនទៅលើវិស័យធានារ៉ាប់រង ដើម្បីសម្រេចបាននូវភាពជោគជ័យបន្ថែមទៀតនៅថ្ងៃអនា…

រដ្ឋគ្រោងចំណាយថវិកា ៤៦៥លានដុល្លារ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះនៅឆ្នាំ២០២៣

រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ដំណើរការនូវកម្មវិធីឧបត្ថមសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អំឡុងមានសម្ពាធអតិផរណា នៅឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ