កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ទ្វេភាគី

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា-កូរ៉េ គ្រោងបញ្ចប់​ការចរចា​នៅ​ចុងឆ្នាំ២០២០, តើវានឹងជួយអ្វីខ្លះ​ដល់​សេដ្ឋកិច្ចកម្ពុជា?

កម្ពុជាទើបតែបានចុះហត្ថលេខាជាផ្លូវការជាមួយចិន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាលពីម្សិលមិញនេះ ហើយវាគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីលើកទី១ដំបូងគេ ដែលកម្ពុជាមាន ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ទី២ ដែលកំពុងចរចាជាមួយនឹងកូរ៉េខាងត្បូងនោះ បានបញ្ចប់ការចរចាដំណាក់កាលទី៣ហើយ និងគ្រោងបញ្ចប់ការចរចាទាំងស្រុងនៅចុងឆ្នាំ២០២០នេះ។
កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា-កូរ៉េ គ្រោងបញ្ចប់​ការចរចា​នៅ​ចុងឆ្នាំ២០២០, តើវានឹងជួយអ្វីខ្លះ​ដល់​សេដ្ឋកិច្ចកម្ពុជា?
ដោយ

ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​កម្ពុជា​ធ្លាប់បាន​លើកឡើងថា តាមរយៈកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េខាងត្បូងនេះ នឹងជួយឲ្យ​កម្ពុជា​មានឱកាស​កាន់តែប្រសើរ​ជាងមុន​ក្នុងការ​នាំចេញ​ផលិតផល​សក្ដានុពល​របស់ខ្លួន​ទៅកាន់​ទីផ្សារ​កូរ៉េ​។ ក្រសួង​សេដ្ឋកិច្ច​បន្ថែមថា ក្រៅពីរបាំង​ពន្ធគយ​ ត្រូវបាន​កាត់បន្ថយ​ហើយនោះ វិធានការ​មិនមែនពន្ធ និងវិធានការ​ដើមកំណើត​ទំនិញ ក៏ដូចជា​បែបបទ និងនីតិវិធី​ពាក់ព័ន្ធនឹង​ពាណិជ្ជកម្ម​ ក៏ត្រូវបាន​ធ្វើឲ្យ​ប្រសើរឡើង​ និងមានលក្ខណៈ​សាមញ្ញជាងមុន ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​របស់កូរ៉េខាងត្បូង លោក Yoo Myung-hee ធ្លាប់បានលើកឡើងថា នៅក្នុង​សារព័ត៌មាន ក្នុងស្រុកនៃប្រទេស​កូរ៉េថា ប្រទេស​កូរ៉េ​មានក្ដី​សោមនស្ស​យ៉ាងខ្លាំង ក្នុងការ​បើកឲ្យ​មាន​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយនឹង​កម្ពុជា ដែលជា​ប្រទេស​មានកំណើន​ប្រកប​ដោយ​សក្ដានុពល និងជា​មជ្ឈមណ្ឌល​ផលិតកម្ម និងពាណិជ្ជកម្ម​ថ្មី​នៅក្នុង​តំបន់​អាស៊ាន។

ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងត្បូង​ប្រចាំកម្ពុជា គឺលោក Park Heung-kyeong ធ្លាប់បាន​លើកឡើង​នាពេល​ថ្មីៗនេះដែរថា បើនិយាយពីការវិនិយោគ​នៅកម្ពុជា​ប្រទេស​កូរ៉េ គឺជាប់ចំណាត់​ថ្នាក់ទី២ ដែលមាន​វិនិយោគ​នៅកម្ពុជា​ច្រើនជាងគេ ដោយក្នុងនោះ មាន​ក្រុមហ៊ុន​កូរ៉េ​ប្រមាណជាង ២០០ ក្រុមហ៊ុន​កំពុង​ធ្វើអាជីវកម្ម​យ៉ាង​សកម្ម​នៅក្នុង​ឧស្សាហកម្ម​ឈានមុខ​របស់​កម្ពុជា ដូចជា រោងចក្រកាត់ដេរ វិស័យកសិកម្ម និង​ហិរញ្ញវត្ថុ​ជាដើម។

តួលេខ​ពីសមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ បានឲ្យដឹងថា ឆ្នាំ២០២០ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និងកូរ៉េ សម្រេចបានដល់ ១ពាន់លាន​ដុល្លារ កើនឡើង​៦% ធៀបនឹង​ឆ្នាំ២០១៨។​ ក្នុងនោះ កូរ៉េ​បាន​នាំចូល​មកកាន់​កម្ពុជាមានប្រមាណ ៧០០ លាន​ដុល្លារ កើន៥,៥%។ 

None

អត្ថបទបន្ទាប់

អាជ្ញាធរស្រុកបន្ទាយស្រី ស្នើឲ្យក្រុមហ៊ុនឯកជនចូលរួមវិនិយោគរៀបចំជាភូមិបុរាណ ដើម្បីទាក់ទាញភ្ញៀវទេសចរ

តាមរយៈបទសម្ភាសន៍ ជាមួយអ្នកយកព័ត៌មានខេមបូណូមីស តាមប្រព័ន្ធតេឡេក្រាម អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា លោកនឹងពិចារណាទៅដ…

សូមប្រុងប្រយ័ត្ន! ព្យុះធំៗនៅប្រទេសជិតខាង នៅតែបន្តជះឥទ្ធិពលមកលើប្រទេសកម្ពុជា

ក្រសួងធនធានទឹក បានជូនណឹងដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រ័យត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលកើតដោយសារឥទ្ធិពលព្យុះទី១៦និង១៧ ដ…
More

Related Stories

ផ្សេងទៀត

ច្រើនទៀត

ពេញនិយមបំផុត

ច្រើនទៀត

ថ្មីៗ