Advertisement
Advertisement
Advertisement
ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

កម្ពុជារកឃើញ​កម្មការិនី​​រោងចក្រម្នាក់​​ឆ្លង​កូវីដ-១៩ ខណៈជាង ៧០០នាក់ទៀត​​ត្រូវបាន​​ធ្វើតេស្ដ


យ៉ាងហោចណាស់គិតត្រឹមថ្ងៃទី២ ខែមីនាឆ្នាំ២០២១ មានរកម្មករកម្មការិនីជាង៧០០នាក់ នៃរោងចក្រមួយកន្លែងនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោត្រូវបានមន្ត្រីសុខាភិបាលយកសំណាកទៅពិនិត្យរកកូវីដ-១៩ ក្រោយពីក្រោយរកឃើញកម្មការិនីម្នាក់ធ្វើការនៅរោងចក្រនោះមានវិជ្ជមានកូវីដ-១៩។ នេះបើតាមការអះអាងពីអាជ្ញាធរខណ្ឌដង្កោប្រាប់ខេមបូណូមីសតាមទូរស័ព្ទ។
រូបថត​ឯកសារ​ នៃ​កម្មករកម្មការិនី​រោងចក្រ​កាត់ដេរ​ធ្វើ​ដំណើរ​ចេញពីរោងចក្រ​ត្រឡប់ទៅផ្ទះតាមរថយន្ត។ រូបថត​សហការី​​
Advertisement

ករណីឆ្លង​កម្មករ​រោងចក្រ​នេះ គឺជាករណីដំបូង​ របស់​កម្ពុជា ខណៈសមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ក៏កំពុង​បារម្ភ​ខ្លាំងណាស់ដែរ​ចំពោះ​បញ្ហានេះ ដោយ​ខ្លាចថា​ការរាលដាល​អាចនឹង​ធ្វើឲ្យវិស័យរោងចក្រ​​ជួបបញ្ហា​កាន់តែធ្ងន់ធ្ងរ។

លោក កេង ថា នាយករងរដ្ឋបាល​ខណ្ឌដង្កោ បានឲ្យដឹងថា គិតត្រឹមថ្ងៃ​ទី២ ខែមីនា ឆ្នាំ២០២១ នេះមាន​កម្មករ​កម្មការិនី​ជាង ៧០០នាក់ហើយ ត្រូវបាន​យក​សំណាក​ទៅពិនិត្យ ដើម្បី​ស្វែងរកកូវីដ-១៩។ ហើយចំនួននេះ អាច​មានការប្រែប្រួល​ទៀត។

លោក កេន លូ អគ្គលេខាធិការ​សមាគមរោងចក្រកាត់ដេរ​នៅកម្ពុជា​បានបង្ហាញ​ក្តីបារម្ភថា ប្រសិនបើកម្មករ ឬកម្មការិនី​រោងចក្រ​កាត់ដេរ​ណាម្នាក់​ឆ្លងជំងឺកូវីដ-១៩ វានឹងធ្វើឲ្យ​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ដល់វិស័យ​កាត់ដេរ​នៅកម្ពុជា ដែល​កំពុង​រងផលប៉ះពាល់​ដោយសារ​ការរាតត្បាត​ជាសកល​នៃជំងឺកូវីដ-១៩។ 

អគ្គលេខាធិការ​រូបនេះ អះអាងថា កន្លងមក​ខាងសមាគ​មរោងចក្រកាត់ដេរ​កម្ពុជា ធ្លាប់ចូល​រួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សុខាភិបាល ចុះអប់រំ និងផ្សព្វផ្សាយ​ពីវិធានការ​បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ តាមរោងចក្រ និងសហគ្រាស​នានា​យ៉ាងយក​ចិត្តទុកដាក់​បំផុត ដើម្បីបង្ការ​ការឆ្លង​កូវីដ-១៩។ សមាគម​រោងចក្រ​កាត់ដេរ នឹងបន្ត​ចូលរួម​យ៉ាងសកម្ម​ជាមួយរាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការទប់​ស្កាត់​ជំងឺកូវីដ-១៩ នៅ​កម្ពុជា។

ទាក់ទងនឹង​ស្ថានភាពកូវីដ-១៩ នៅកម្ពុជានេះដែរ បើមិនមាន​អ្វី​ប្រែប្រួលទេ​នៅយប់​ថ្ងៃទី ០២ ខែមីនា វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astra Zeneca ដែលផលិត​នៅប្រទេស​ឥណ្ឌា​ចំនួនជាងជាង៣២ម៉ឺនដូស នឹងដឹក​មកដល់​កម្ពុជាហើយ។ ដោយវ៉ាក់សាំងនេះ គឺជាជំនួយ​ដែលផ្ដល់ជូន​កម្ពុជា​តាមរយៈ គម្រោង​កូវ៉ាក់របស់​អង្គការ​សុខភាព​ពិភពលោក៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យប់​នេះ​វ៉ាក់សាំង​កូវីដ-១៩​ជាង​៣២ម៉ឺន​ដូស​នឹង​ដឹក​មក​ដល់​កម្ពុជា!

ព័ត៌មាន
បើគ្មានអ្វីប្រែប្រួលទេ នៅយប់ម៉ោង ៧៖៥០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ដែលផលិតបន្ដនៅប្រទេសឥណ្ឌា...

Jack Ma របូតតំណែងជាមហាសេដ្ឋីមានជាងគេបំផុតនៅក្នុងប្រទេសចិនហើយ!

ព័ត៌មាន
ស្ថាបនិកក្រុមហ៊ុន Alibaba និងក្រុមហ៊ុន Ant Group គឺលោក Jack Ma ត្រូវបានគេរាយការណ៍ថាបានធ្លាក់ពីតំណែងបុរសមានជាងគេបំផុតក្នុងប្រទេសចិ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ