តៃវ៉ាន់ និងចិនដីគោក

តៃវ៉ាន់ព្រមានថា ខ្លួននឹងរងការគំរាមកំហែងពីសំណាក់ចិនដីគោកកាន់តែខ្លាំង នៅពេលលោក ស៊ី ជីនពីងក្តោបក្តាប់អំណាចក្នុងអាណត្តិទី៣


មន្ត្រីកំពូលរបស់កោះតៃវ៉ាន់ លោក Joseph Wu បាននិយាយកាលពីថ្ងៃពុធ ទី ២១ កញ្ញា បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានជប៉ុន Nikkeiថា ការគំរាមកំហែងរបស់ចិន ចំពោះទីក្រុងតៃប៉ិអាចនឹងកើនឡើងកាន់តែខ្លាំងថែមទៀត ជាពិសេសបន្ទាប់ពីប្រធានាធិបតីចិន លោក Xi Jinping អាចធ្វើការបង្រួបបង្រួមអំណាចក្នុងការឈានទៅដឹកនាំប្រទេសចិនក្នុងអាណត្តិទីបីរបស់លោក នៅអំឡុងពេលសមាជបក្សកុម្មុយនិស្តចិននៅខែក្រោយនេះ។
តៃវ៉ាន់ព្រមានថា ខ្លួននឹងរងការគំរាមកំហែងពីសំណាក់ចិនដីគោកកាន់តែខ្លាំង នៅពេលលោក ស៊ី ជីនពីងក្តោបក្តាប់អំណាចក្នុងអាណត្តិទី៣
ដោយ

ប្រមុខការទូតតៃវ៉ាន់លោក Joseph Wu បានអះអាងថា សេណារីយ៉ូនៃការឈ្លានពានពីសំណាក់ទីក្រុងប៉េកាំងមកលើតៃប៉ិ អាចនឹងកើតមានយ៉ាងពិតប្រាកដ ដែលវានឹងអាចគំរាមគំហែងពិភពលោកទាំងមូល។

លោក Joseph Wu អះអាងថា «សម្រាប់លោក ស៊ី កំណើនសេដ្ឋកិច្ច គឺអំណាចស្របច្បាប់មួយដ៏សំខាន់របស់បក្សកុម្មុយនិស្តចិន តែបើសេដ្ឋកិច្ចមានការធ្លាក់ចុះ នោះវាប្រាកដណាស់ លោកអាចចោទថា បណ្តាលមកពីវិបត្តិខាងក្រៅ និងប្រើលេសដូចជាការឈ្លានពាន ឬសង្គ្រាម ដើម្បីបង្វែរការមិនសប្បាយចិត្តរបស់ប្រជាជនចិន ព្រមទាំងជាឱកាសក្នុងការពង្រឹងអំណាចរបស់ខ្លួនផងដែ»។

មន្ត្រីជាន់ខ្ពស់តៃវ៉ាន់វ័យ ៦៧ឆ្នាំរូបនេះបានលើកឡើងថា «កាលពីឆ្នាំមុន យន្តហោះចម្បាំងចិនបានហោះចូលដែនការពារអាកាសរបស់តៃវ៉ាន់ប្រហែល១ពាន់ដង និងប្រហែល៤០០ ដងទៀត ក្នុងខែសីហាកន្លងទៅ នៅពេលដែលលោកស្រផេឡូស៊ី បានធ្វើដំណើរមកកាន់តៃប៉ិ ដែលនេះបង្ហាញពីមហិច្ឆតាឈ្លានពានយ៉ាងពិតប្រាកដរបស់ទីក្រុងប៉េកាំង»។

មិនតែប៉ុណ្ណោះ លោកថា មហិច្ឆតារបស់ចិនមិនមែនត្រឹមតែកោះតៃវ៉ាន់នោះទេ ប៉ុន្តែចិនបានពង្រីកវិសាលភាពចាប់ពីសមុទ្រចិនខាងត្បូង សមុទ្រចិនចខាងកើត មហាសមុទ្រប៉ាស៊ីហ្វិក ក៏ដូចជាឥទ្ធិពលនៅមហាសមុទ្រឥណ្ឌាផងដែរ។

ទោះបីជាយ៉ាងណា ក្រោមការដឹកនាំរបស់លោកស្រី Tsai Ing-wen តៃវ៉ាន់បានចាត់ទុកខ្លួនឯងថា ជាអ្នកប្រជាធិបតេយ្យប្រកបដោយទំនួលខុសត្រូវ ហើយនិងប្រឆាំងជាមួយអំណាចផ្តាច់ការនៅលើពិភពលោក ហើយក៏មិនញញើតនឹងចិនកុម្មុយនិស្តដែរ។

លើសពីនេះ តៃវ៉ាន់ក៏មានឧស្សាហកម្មផលិតបន្ទះឈីបធំជាងគេបំផុតទីពីរនៅលើពិភពលោកបើគិតពីប្រាក់ចំណូល ដោយជាប់កិច្ចសន្យាកំពូលរបស់ពិភពលោក គឺក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកតៃវ៉ាន់និងក្រុមហ៊ុន United Microelectronics Corporation ដែលផ្គត់ផ្គង់ក្រុមហ៊ុន Apple, Google, Intel, Qualcomm និង Nvidia ជាដើម។

លោក Joseph Wu បានប្រាប់ទីភ្នាក់ងារ Nikkei ថា ដើម្បីទប់ស្កាត់មហិច្ឆតាបច្ចេកវិទ្យាយោធាចិន ថ្មីនេះៗ សហរដ្ឋអាមេរិកធ្វើការរឹតបន្តឹងការដឹកជញ្ចូនបន្ទះឈីប និងឧបករណ៍ទំនើបៗទៅកាន់ប្រទេសចិន ព្រមទាំងដាក់ទណ្ឌកមម្មទៅលើសេដ្ឋកិច្ចចិនជាដើម។

យ៉ាងណាមិញ ថ្វីបើមានការគាំទ្រកោះតៃវ៉ាន់ពីបណ្តាប្រទេសលោកខាងលិចក៏ដោយ មន្ត្រីតៃវ៉ាន់រូបនេះ បានសង្កត់ធ្ងន់ថា ឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសចិននៅតែអាចធ្វើឲ្យទីក្រុងតៃប៉ិរងនូវភាពឯកោពីផ្នែកខ្លះនៃពិភលោក ដោយនៅក្នុងឆ្នាំនេះ ប្រទេសអាហ្សង់ទីន និងមេដឹកនាំមីយ៉ាន់ម៉ា និងរុស្ស៊ីបានគាំទ្រជាសាធារណៈ ចំពោះការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំងលើកោះតៃវ៉ាន់៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានទំហំទឹកប្រាក់ជាង ៤៨៦លានដុល្លារ នៅរយៈពេល៨ខែឆ្នាំ២០២២

ព័ត៌មាន
ក្រុមអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុបចំនួន ១២៧គម្រោង ដែលមានទំហំទឹកប្រាក់សរុបជិត ៣ពាន់៣រយ…

អ្នកឧកញ៉ា សៀ ឫទ្ធី ដឹកនាំគណៈប្រតិភូចូលជួបជាមួយប្រធានាធិបតីប្រទេសប៉ាគីស្ថាន ដើម្បីស្វែងយល់ឱកាសពាណិជ្ជកម្ម និងវិនិយោគទៅវិញទៅមក

ព័ត៌មាន
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group បានដឹកនាំបេសកកម្មអភិវឌ្ឍន៍អាជីវកម្មនៅក្នុងប្រទេសប៉ាគីស្ថានសម្រាប់រយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ