វិស័យបរធនបាលកិច្ច

តក្តាអ្វីខ្លះជំរុញឲ្យទំហំប្រតិបត្តិការនៃវិស័យបរធនបាលកិច្ចកើនដល់ជាង ៧០០លានដុល្លារ?


ដ្បិតថា «បរធនបាលកិច្ច» គឺជាវិស័យថ្មីមួយសម្រាប់ប្រជាជនកម្ពុជា តែវិស័យនេះ បានបន្តរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គមជាតិ។ ជាក់ស្ដែង បច្ចុប្បន្ន ករណីនៃការចុះបញ្ជីក្នុងបរធនបាលកិច្ច មានរហូតជិត ៥០០ករណី ជាមួយនឹងទំហំប្រតិបត្តិការ មានរហូតជាង ៧០០លានដុល្លារ។
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំកម្មវិធី “វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៣” ក្រោមប្រធានបទស្ដីពី “ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់
ដោយ

អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច និងបរធនបាលកិច្ច បានកត់សម្គាល់ឃើញថា បើទោះបីជា វិស័យ«បរធនបាលកិច្ច» ទើបតែមានសកម្មភាពក្នុងរយៈពេលខ្លីក៏ដោយ តែវិស័យនេះ ហាក់មានសន្ទុះខ្លាំងគួរឲ្យកត់សម្គាល់ ដោយសារតែវាជាកត្តាលីករយ៉ាងសំខាន់ ក្នុងការជំរុញលើកទឹកចិត្តធុរជននៅក្នុងវិស័យពាក់ព័ន្ធ។

ថ្លែងក្នុងវេទិកាបរធនបាលកិច្ចឆ្នាំ២០២៣ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ដ្បិតវិស័យបរធនបាលកិច្ច ទើបតែបង្កើតឡើង ក៏ពិតមែន តែវិស័យនេះ ទទួលបាននូវសមិទ្ធិផលថ្មីៗ យ៉ាងច្រើន គួរជាទីមោទក។ ជាមួយគ្នានេះ ឯកឧត្តម ម៉ី វ៉ាន់ ក៏បានប្រកាសជាផ្លូវការអំពីអាទិភាពនៃទីផ្សារបរធនបាលកិច្ចជាមួយប្រតិបត្តិការពេញលេញ នៅប្រទេសកម្ពុជា ពោលចាប់ពីពេលនេះតទៅ វិស័យបរធនបាលកិច្ច ក៏ដូចជា ទីផ្សារបរធនបាលកិច្ច ដែលបានចាប់ផ្តើមដំណើរការពេញលេញរបស់ខ្លួន ដោយមាននិយ័តករត្រូវបានបង្កើតឡើងដោយច្បាប់ មានទីផ្សារ មានប្រតិបត្តិករ និងតួអង្គពាក់ព័ន្ធដែលផ្តល់សេវាក្នុងទីផ្សារបរធនបាលកិច្ច មានប្រភេទផលិតផលនិងសេវាកម្មពាក់ព័ន្ធ មានលិខិតបែបបទ បទដ្ឋាន ដើម្បីដំណើរការគ្រប់គ្រងនិងត្រួតពិនិត្យទីផ្សារបរធនបាលកិច្ច។ ឯកឧត្តមបន្តគូសបញ្ជាក់ដូច្នេះ ការបង្កើតទីផ្សារ គឺជារឿងដែលលំបាកមួយទៅហើយ ក៏ប៉ុន្តែ ការបន្តការអភិវឌ្ឍន៍ទីផ្សារឲ្យប្រព្រឹត្តិទៅដោយតម្លាភាព ប្រសិទ្ធិភាព និងសុវត្ថិភាព ជាមូយនឹងការប្រកួតប្រជែង ដោយមានភាពត្រឹមត្រូវ ធានាបាននូវភាពរឹងមាំ ភាពធន់ បរិយាប័ន្ន គឺជារឿងដែលកាន់តែលំបាកថែមទៀត។ ដូច្នេះ គឺត្រូវទាមទារឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធនានា ជាពិសេសការចូលរួមរបស់វិស័យ និងស្ថាប័នឯកជន បន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានគូសបញ្ជាក់ថា កត្តាអ្វីដែលធ្វើឲ្យវិស័យបរធនបាលកិច្ច មានការរីកចម្រើនខ្លាំងមកទល់បច្ចុប្បន្ន គឺដោយសារមានការចូលរួមពីប្រតិបត្តិករបរធនបាលកិច្ច ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ បង្កើនទំនុកចិត្តដល់វិនិយោគិន ហើយក៏ជាយន្តការទាក់ទាញវិនិយោគិនផងដែរ ជាពិសេសវិនិយោគិនបរទេសតែម្ដង។ លើសពីនេះ ការចូលរួមពីវិស័យពាក់ព័ន្ធនានា ជាពិសេសការចូលរួមរបស់វិស័យឯកជន ក៏ជាកត្តាលីករយ៉ាងសំខាន់ ក្នុងការទាក់ទាញធុរជន ដែលកាន់តែធ្វើឲ្យ កំណើននៃការចុះបញ្ជី និងទំហំប្រតិបត្តិការ ក្នុងវិស័យបរធនបាលកិច្ច មានការកើនឡើងយ៉ាងឆាប់រហ័ស។

បើតាមឯកឧត្តម សុខ ដារ៉ា បច្ចុប្បន្ន ករណីនៃការចុះបញ្ជីក្នុងបរធនបាលកិច្ច បានកើនឡើងរហូតជិត ៥០០ករណី ខណៈនៅឆ្នាំ២០២២ មានចំនួនតែ ២៦៩ករណីប៉ុណ្ណោះ។ ដោយឡែក ទំហំប្រតិបត្តិការ នៅក្នុងបរធនបាលកិច្ចវិញ បានកើនឡើងរហូតជាង ៧០០លានដុល្លារ ឯណោះ ខណៈនៅឆ្នាំ២០២២ ទំហំប្រតិបត្តិការ មានចំនួនត្រឹមតែជា ៤០០លានដុល្លា តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា «បរធនបាលកិច្ច» គឺជាសេវាហិរញ្ញវត្ថុមួយមិនមែនធនាគារ និងមានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនព្រីនខ្នាតធំក្នុងទីផ្សារកម្ពុជា

Epson ជាក្រុមហ៊ុនម៉ាស៊ីនព្រីនដែលមានបច្ចេកវិទ្យាឈានមុខគេ បានបញ្ចេញលក់ម៉ាស៊ីនព្រីនផ្លាកសញ្ញាខ្នាតធំ Epson SureColor S-Series ចំនួនពីរម៉…

អ្នកជំនាញមើលឃើញពីសញ្ញាល្អនៃទីផ្សារចិន និងជប៉ុន ក្នុងការជំរុញកំណើននាំចេញផលិតផលកាត់ដេរ

ថ្នាក់ដឹកនាំសមាគមនវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរកម្ពុជា(TAFTAC)មានសុទិដ្ឋិនិយមខ្ពស់ចំពោះទីផ្សារចិន និងជប៉ុនក្នុងការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ