ល្បឿនរីកចម្រើនរវាងសេដ្ឋកិច្ចកម្ពុជា និងសិង្ហុបុរី

តើសម្តេចតេជោហ៊ុន សែន បានប្រៀបធៀបអ្វីខ្លះ រវាងល្បឿនរីកចម្រើនរវាងសេដ្ឋកិច្ចកម្ពុជា និងសិង្ហុបុរី?


សម្តេចតេជោ ហ៊ន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២៦ ខែមករា បានលើកឡើងពីការប្រៀបធៀបគ្នារវាងល្បឿនរីកចម្រើននៃសេដ្ឋកិច្ចរបស់កម្ពុជា និងសិង្ហបុរី ដែលប្រទេសដីកោះដ៏តូចមួយនេះ បច្ចុប្បន្ន គឺជាខ្លាសេដ្ឋកិច្ចដ៏សំខាន់មួយដែលសម្រាប់តំបន់អាស៊ាន។ បើតាមសម្ដេច ហ៊ុន សែនមានកត្តាមួយចំនួន ដែលធ្វើឲ្យកម្ពុជាមិនអាចដើរតាមទាន់នៃការវិវឌ្ឍនៃសេដ្ឋកិច្ចរបស់សិង្ហបុរី ដូចជាកម្ពុជាមានធ្លាប់ជួបបញ្ហាសង្គ្រាមរាំរ៉ៃ និងកត្តាធនធានមនុស្សកម្ពុជានៅមានកម្រិតនៅឡើយ។
តើសម្តេចតេជោហ៊ុន សែន បានប្រៀបធៀបអ្វីខ្លះ រវាងល្បឿនរីកចម្រើនរវាងសេដ្ឋកិច្ចកម្ពុជា និងសិង្ហុបុរី?

ទោះបីជាបែបនេះក្ដី បច្ចុប្បន្ន រាជរដ្ឋាភិបាលបាននិងកំពុងខិតខំយ៉ាងខ្លាំងក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែឆ្ពោះទៅរកកំណើនកាន់តែខ្ពស់ ដោយនៅឆ្នាំ២០២៣ កម្ពុជារំពឹងនឹងសម្រេចបានកំណើនសេដ្ឋកិច្ច ៥,៦%។ បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងដែរថា កម្ពុជាក៏នៅតែរក្សាគោលរបស់ខ្លួន នៅក្នុងការប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ដដែល បើទោះបីជា បច្ចុប្បន្នសេដ្ឋកិច្ចកំពុងជួបហានិភ័យគំរាមកំហែងចាក់ស្រេះយ៉ាងណាក្ដី។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតជ័យលាភីជាង ៣ពាន់នាក់ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកពីកំហុសឆ្គងផ្នែកនយោបាយ របស់ថ្នាក់ដឹកនាំជំនាន់មុន ដែលធ្វើឲ្យប្រទេសកម្ពុជា ធ្លាក់ក្នុងភាពក្រីក្រ និងភ្លើងសង្រ្គាម ដែលបណ្ដាលឲ្យផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច-សង្គមកម្ពុជា នាពេលកន្លងមក។ សម្ដេចបានមានប្រសាសន៍ថា កម្ពុជា គឺជាប្រទេសដែលមានធនធានធម្មជាតិសម្បូរបែប និងមានស្ថានភាពអំណោយផល តែដោយសារកំហុសខាងនយោបាយ ត្រូវធ្វើឲ្យប្រទេសនេះដើរថយក្រោយ ស្របពេលដែលប្រទេសដទៃដើរឆ្ពោះទៅមុខឥតឈប់ឈរ។ ទន្ទឹមនឹងបណ្ដាប្រទេសដទៃកំពុងរីកចម្រើន និងអភិវឌ្ឍឥតឈប់ឈរ តែប្រទេសកម្ពុជា បែរជាមានសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ រហូតធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយសម្លាប់ប្រជាពលរដ្ឋជិត ៣លាននាក់ និងបំផ្លិចបំផ្លាញធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ នានា ដែលប៉ះពាល់ខ្លាំងដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។ សម្ដេច ហ៊ុន សែន បានបន្តអះអាងថា ដរាបណាកម្ពុជា មិនអាចការពារសន្តិភាពបាន ហើយកម្ពុជា កើតមាននូវកំហុសឆ្គងខាងនយោបាយទៀតនោះទេ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងមិនអាចរីកចម្រើនឡើយ។

ក្រៅពីកត្តាសង្រ្គាមមិនអាចឲ្យសេដ្ឋកិច្ចកម្ពុជា រីកចម្រើនហើយនោះ សម្ដេច ហ៊ុន សែន ក៏បានលើកឡើងជាថ្មីម្ដងទៀតពីបញ្ហាធនធានមនុស្សនៅកម្ពុជា ដោយសម្ដេចបានកត់សម្គាល់ឃើញថា នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ន កម្ពុជា មានសក្ដានុពលមនុស្សវ័យក្មេងច្រើន ក៏ពិតមែន ប៉ុន្ដែ សមត្ថភាពនៅមានកម្រិតនៅឡើយ។ ដូច្នេះ បានជាសម្ដេចដាក់ឲ្យគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចសិក្សាអំពីបញ្ហានេះ។ សម្ដេចបានបន្តថា ការជំរុញការលើកកម្ពស់ផ្នែកធនធានមនុស្សនៅកម្ពុជា គឺមានភាពចាំបាច់បំផុត ដើម្បីអភិវឌ្ឍ សេដ្ឋកិច្ចឲ្យមានភាពរីកចម្រើន ជាពិសេសវាក៏ជាសក្ដានុពលក្នុងការទាក់ទាញអ្នកវិនិយោគផងដែរ។

សូមបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា កាលពីឆ្នាំ២០២២ សម្រេចបានកំណើន៥,៤% ខណៈនៅឆ្នាំ២០២៣នេះ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរំពឹងថានឹងបន្ដកំណើន ៥,៦% ទាបជាងអ្វីដែលបានព្យាករកាលពីមុនដែលថានឹងមានដល់ ៦,៦%។ ការបន្ទាបការព្យាករនេះ ក៏ដោយសារតែមានការកត់សម្គាល់ឃើញពីស្ថានភាពសេដ្ឋកិច្ចសាកលបន្ដស្ថិតក្នុងភាពមិនច្បាស់លាស់ ពិសេសបណ្ដាប្រទេសសេដ្ឋកិច្ចធំៗដូចជាអាមេរិក ចិន និងអឺរ៉ុបជាដើម៕




អត្ថបទបន្ទាប់


តើកម្រិតបំណុលសាធារណៈរបស់កម្ពុជាបច្ចុប្បន្នមានខ្ពស់ ឬទាបជាងប្រទេសណាខ្លះក្នុងតំបន់អាស៊ាន?

មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ស្ថានភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្ននេះ គឺមានកម្រិតទាបនៅឡើយធៀបនឹងប្រទេសក្នុងត…

អ្នកឧកញ៉ា សៀ ឫទ្ធី ចាប់ដៃជាមួយក្រុមហ៊ុនកូរ៉េធំមួយ ជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រឹក្សាយោបល់សម្រាប់ឧស្សាហកម្មប្រណីត និងលក់រាយនៅកម្ពុជា

ក្រុមហ៊ុន WorldBridge Group របស់អ្នកឧកញ៉ា សៀ ឫទ្ធី បានចុះហត្ថលេខាលើការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Luxury Business Group Korea ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ