លោក ចូ បៃដិន

តើលោក ចូ បៃដិន ព្រមា.នគ្រោះថ្នាក់អ្វីទៅពលរដ្ឋអាម៉េរិក មុនពេលចាកចេញពីសេតវិមាន?


ប្រធានាធិបតី ដែលនឹងចប់អាណត្តិរបស់សហរដ្ឋអាម៉េរិកលោក ចូ បៃដិន បានចេញសារនយោបាយចុងក្រោយដ៏គួរភ្ញាក់ផ្អើលទៅកាន់ប្រជាពលរដ្ឋអាម៉េរិកនៅមុនពេលលោកចាកចេញពីសេតវិមាននៅសប្តាហ៍ក្រោយ។ នៅក្នុងសារនយោបាយនោះ លោក បៃដិន បានអះអាងថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រគល់អំណាចទៅឱ្យប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ តែបានបង្កប់ការព្រមានពីគ្រោះថ្នាក់នៃការប្រើប្រាស់អំណាចដោយមិនបានត្រួតពិនិត្យដោយក្រុមមហាសេដ្ឋី ស្របពេលរដ្ឋបាលថ្មីអាចនឹងមានការចូលរួមពីសមាភាពមហាសេដ្ឋីអាម៉េរិកមួយចំនួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ABC។
លោក ចូ បៃដិន
ដោយ

លោក ចូ បៃដិន ប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាម៉េរិក បានថ្លែងសារលាពលរដ្ឋអាម៉េរិកចុងក្រោយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ នៅក្នុងសារនយោបាយចុងក្រោយនោះ លោកបានរៀបរាប់ពីអាជីពនយោបាយជាច្រើនទសវត្សរ៍កន្លងមកនេះរបស់លោក ប៉ុន្តែក៏បានព្រមានពីហានិភ័យមួយចំនួននៅពេលលោកប្រគល់អំណាចទៅឱ្យប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ផងដែរ។

ជាមួយគ្នានេះ លោក ចូ បៃដិន បានបង្ហាញមោទនភាពចំពោះលទ្ធផលដែលរដ្ឋបាលរបស់លោកសម្រេចបានកន្លងមក ជាពិសេសការដឹកនាំសេដ្ឋកិច្ចអាម៉េរិកឱ្យងើបចេញពីការរាតត្បាតនៃជំងឺកូវីដ១៩ និងការពង្រឹងនូវកិត្យានុភាពរបស់មហាអំណាចផុតលេខលើពិភពលោកមួយនេះនៅលើឆាកអន្តរជាតិ។ លោកបានអះអាងថា នៅក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ លទ្ធិប្រជាធិបតេយ្យរបស់អាម៉េរិកបានរក្សាយ៉ាងរឹងមាំ ហើយជារៀងរាល់ថ្ងៃ លោក បានរក្សាការប្តេជ្ញាចិត្តក្នុងការធ្វើជាប្រធានាធិបតីសម្រាប់ប្រជាជនអាម៉េរិកទាំងអស់ក្នុងគ្រាំដ៏លំបាកបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់អាម៉េរិក។

បន្ថែមលើនេះ លោក បៃដិន ក៏បានឆ្លៀតលើកឡើងពីតួនាទីរបស់សហរដ្ឋអាម៉េរិកនៅក្នុងចរន្តផ្សេងៗនៅលើពិភពលោក ហើយ លោក ក៏បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រមូលផ្តុំអំណាចនៅក្នុងដៃរបស់បុគ្គល ដែលមានទ្រព្យសម្បត្តិមួយចំនួន។ លោកបានសង្កត់ធ្ងន់ថា របបគ្រប់គ្រងដោយមនុស្សមួយក្តាប់តូចអាចនឹងកំពុងលេចឡើងនៅក្នុងសង្គមអាម៉េរិក ជាពិសេសនៅពេលអំណាច និងឥទ្ធិពលនៅក្នុងដៃក្រុមអ្នកមាន។ ជាមួយគ្នានេះលោកបានព្រមានថា លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាម៉េរិក សិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋអាមេរិកអាចនឹងរងគ្រោះ។ ទន្ទឹមនឹងនេះលោក បៃដិន ក៏បានបង្ហាញពីការព្រួយបារម្ភពីការកើនឡើងនៃបញ្ញាសិប្បនិមិត្ត និងកំណើនគ្រោះថ្នាក់នៃបច្ចេកវិទ្យាផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ទោះប្រឈមវិបត្តិសេដ្ឋកិច្ច ក៏ពលរដ្ឋចិនសម្រុកទៅលេងស្រុកមិនក្រោម៦០០លាននាក់ឡើយ ដើម្បីជួបជុំគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំចិន

សេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នមិនទាន់ងើបឡើងវិញរឹងមាំដូចមុនពេលមិនទាន់មានវិបត្តិកូវីដ-១៩ នៅឡើយទេ ហើយទោះជាប្រឈមវិបត្តិសេដ្ឋកិច្ចយ៉ាងណាក្ដី ក…

ធនាគារធំៗនៅថៃត្រៀមសាច់ប្រាក់បម្រុងប្រមាណ៣ពាន់លានដុល្លារអាម៉េរិក សម្រាប់បំពេញកំណើនតម្រូវការសាច់ប្រាក់ក្នុងឱកាសបុណ្យចូលឆ្នាំចិន

ធនាគារកណ្តាលថៃ និងធនាគារពាណិជ្ជធំៗនៅប្រទេសក្បែរខាងកម្ពុជាមួយនេះបានត្រៀមសាច់ប្រាក់បម្រុងប្រមាណ៣ពាន់លានដុល្លារអាម៉េរិក សម្រាប់បំពេញកំណើនត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ