វិស័យដឹកជញ្ជូន

តើភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានជះឥទ្ធិពលអវិជ្ជមានយ៉ាងណាមកវិស័យដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា?


ភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់ ជាមួយប្រទេសអ៊ីស្រាអែល ដែលជាប្រទេសស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា កំពុងបង្កជាក្ដីបារម្ភដល់ការឡើងថ្លៃនៃតម្លៃប្រេង ដ្បិតអ៊ីរ៉ង់ គឺជាប្រទេសផលិតប្រេងដ៏ធំមួយនៅលើពិភពលោក។ ការរាលដាលនៃភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ានេះ ក៏កំពុងបង្កក្ដីបារម្ភដល់វិស័យដឹកជញ្ជូន ដែលអាចនឹងជំរុញឱ្យមានការហក់ឡើងថ្លៃខ្ពស់លើការដឹកជញ្ជូន។ តើវិស័យដឹកជញ្ជូនរបស់កម្ពុជា មានស្ថានភាពបែបណា នៅពេលប្រេងឡើងថ្លៃដោយសារភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា?
វិស័យដឹកជញ្ជូន
ដោយ

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អិចប្រេស ខេមបូឌា បានគូសបញ្ជាក់ថា ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា កំពុងបង្កផលលំបាកដល់វិស័យដឹកជញ្ជូនទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក ខណៈក្រុមហ៊ុនកប៉ាល់របស់បណ្ដាប្រទេសធំៗនៅពុំទាន់បង្ហាញពីផែនការរបស់ពួកគេមកដល់អ្នកប្រើប្រាស់នៅឡើយទេ ប៉ុន្តែអ្វីៗអាចនឹងមានការប្រែប្រួល។ អ្នកជំនាញរូបនេះជឿជាក់ថា ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា តិច ឬច្រើន វានឹងជំរុញឱ្យតម្លៃដឹកជញ្ជូនរបស់កម្ពុជា និងនៅលើពិភពលោកហក់ឡើងថ្លៃ។ ទោះបីវិស័យដឹកជញ្ជូនតាមផ្លូវទឹកអន្តរជាតិ បានរងឥទ្ធិពលពីភាពតានតឹងពីតំបន់មជ្ឈិមបូព៌ា ក៏ពិតមែន ប៉ុន្តែអ្នកជំនាញជើងចាស់រូបនេះអះអាងថា វាពុំបង្កបញ្ហាធ្ងន់ធ្ងរដល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជា នោះទេ ដោយសារទីផ្សាររបស់កម្ពុជា ភាគច្រើន ស្ថិតនៅក្នុងតំបន់អឺរ៉ុប និងទីផ្សារនៅក្នុងតំបន់អាស៊ី។

​ជាមួយនេះ ឧកញ៉ា ស៊ិន ចន្ធី បានវាយតម្លៃថា ការកើនឡើងនៃសកម្មភាពដឹកជញ្ជូននាពេលបច្ចុប្បន្ន ពុំបានធ្វើឱ្យប្រាក់ចំណូលមានការកើនឡើងនោះទេ ប៉ុន្តែអ្នកជំនាញរូបនេះ រំពឹងថា នាពេលខាងមុខវិស័យដឹកជញ្ជូននឹងកាន់តែមានភាពប្រសើរ ខណៈរដ្ឋាភិបាលកម្ពុជា មានផែនការច្បាស់លាស់ តាមរយៈសកម្មភាពកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ តេជោក្រុងតាខ្មៅ ព្រែកជីកហ្វូណនតេជោ និងផ្លូវដែក ជាដើម។

​ពាក់ព័ន្ធនឹងស្ថានការណ៍ដែលកំពុងបន្ដក្ដៅគគុកនៅតំបន់មជ្ឈិមបូព៌ានេះដែរ ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ច Citi បានលើកឡើងកាលពីពេលថ្មីៗនេះថា តម្លៃប្រេងអាចនឹងហក់ឡើងដល់តម្លៃខ្ពស់បំផុតដល់ប្រមាណ ១២០ដុល្លារក្នុងមួយធុងបារ៉ែលនៅត្រីមាសទី៤ឆ្នាំនេះ និងត្រីមាសទី១ឆ្នាំក្រោយ ប្រសិនបើការផ្គត់ផ្គង់ប្រេងមានជួបបញ្ហារំខាននានា។ ប៉ុន្ដែស្ថាប័ននេះ ក៏បានសង្កត់ធ្ងន់ដែរថា តម្លៃប្រេងអាចនឹងធ្លាក់ចុះមកនៅក្នុងតម្លៃទាបវិញ ប្រសិនបើអង្គការ OPEC+ បង្កើនការផលិតប្រេងនៅចុងឆ្នាំនេះ៕

អត្ថបទ បូ ដូឡា​




អត្ថបទបន្ទាប់


តើសេដ្ឋកិច្ចកម្ពុជា គួរពឹងផ្អែកតែលើវិស័យកាត់ដេរ ឬងាកទៅរកវិស័យផ្សេង?

ស្របពេលដែលវិស័យឧស្សាហកម្មធុនមធ្យម និងធុនធ្ងន់នៅកម្ពុជា កំពុងចាប់ផ្តើមមានការរីកចម្រើនជាបណ្តើរៗ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជ…

នាយករដ្ឋមន្ត្រីថៃ កំពុងឈឺក្បាលជាមួយបំណុលគ្រួសារ ដែលប៉ោងឡើងដល់ជាង៥០០ពាន់លានដុល្លារ

លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីវ័យក្មេងបំផុតរបស់ថៃ កំពុងឈឺក្បាលវិលមុខជាមួយបញ្ហាការកើនឡើងបំណុលដ៏មហាសាលរបស់ពលរដ្ឋ។ ចាប់តាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ