កម្ពុជា - បារាំង

តើកម្ពុជាត្រូវការបារាំងជួយគាំទ្រអ្វីខ្លះទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងក្លា?


កម្ពុជា-បារាំង មានទំនាក់ទំនងយ៉ាងជិតស្និទ្ធអស់រយៈពេលជាយូឆ្នាំមកហើយ តួយ៉ាង នៅរយៈពេល ៣០ឆ្នាំមកនេះ តាមរយៈវត្តមានរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំងនៅកម្ពុជា បានវិនិយោគប្រមាណ ១ពាន់លានអ៊ឺរ៉ូ សម្រាប់អភិវឌ្ឍលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជាផងដែរ។
តើកម្ពុជាត្រូវការបារាំងជួយគាំទ្រអ្វីខ្លះទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងក្លា?

យ៉ាងណាមិញ បើតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ ចំពោះទំនាក់ទំនងរវាងកម្ពុជា និងបារាំង មិនត្រឹមតែទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋយ៉ាងស៊ីជម្រៅប៉ុណ្ណោះទេ ប៉ុន្ដែក៏មានទំនាក់ទំនងបុគ្គល និងបុគ្គលរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរយ៉ាងល្អូកល្អើន ឬឈានដល់ទំនាក់ទំនងជាបងប្អូនផងដែរ។

តើកម្ពុជាត្រូវការបារាំងជួយគាំទ្រការអភិវឌ្ឍលើវិស័យអ្វីខ្លះទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងក្លា?

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងកាលពីពេលថ្មីៗនេះថា ទំនាក់ទំនងរវាងកម្ពុជា-បារាំង គឺមិនត្រឹមតែជាទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋនោះទេ ដោយទំនាក់ទំនងរវាងសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម អេម៉ាញូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង គឺឈានដល់ទំនាក់ទំនងរវាងបុគ្គល និងបុគ្គល ដែលមានភាពជាបងប្អូន ដោយបង្កើនកម្រិតស្និទ្ធស្នាល លើសពីទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋផងដែរ។ យ៉ាងណាមិញ ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២១ ខែកុម្ភៈនេះ ឯកឧត្តម រ៉េមី រីយូ អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីចូលរួមខួប ៣០ឆ្នាំ នៃវត្តមានរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំងនៅកម្ពុជា។

ឯកឧត្តម រ៉េមី រីយូ អះអាងថា ក្នុងរយៈពេល ៣០ឆ្នាំមកនេះ ភ្នាក់ងារអភិវឌ្ឍន៍បារាំងនៅកម្ពុជា បានវិនិយោគប្រមាណ ១ពាន់លានអឺរ៉ូ សម្រាប់អភិវឌ្ឍន៍លើ វិស័យវប្បធម៌, ការងារជួសជុលអង្គរវត្ត ជួសជុលប្រាសាទថ្មី, វិស័យទឹកស្អាត, វិស័យកសិកម្ម និងវិស័យថាមពល និងដាក់ឲ្យដំណើរការងារដូចបានសន្យា ជានយោបាយនៅទីក្រុងប៉ារីស។ ឯកឧត្តម ក៏បានបញ្ជាក់អំពីការបើកសាខាបច្ចេកទេសនៅកម្ពុជា និងបង្កើនជំនួយដល់កម្ពុជាថែមទៀត ជាមួយនឹងការជួយកម្ពុជា លើបណ្ដាញអគ្គិសនី សម្រាប់អគ្គិសនីកកើតឡើងវិញ។

នៅក្នុងជំនួបនោះដែរ សម្ដេចតេជោ ហ៊ុន សែន បាន ស្នើសុំឱ្យភ្នាក់ងារអភិវឌ្ឍន៍បារាំង បន្តជួយដល់កម្ពុជា លើចំណុចវិស័យអាទិភាពដែលបារាំងកំពុងតែជួយកម្ពុជាស្រាប់ នោះគឺការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍលើវិស័យទឹកស្អាត, ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ និងភ្លើង។ សម្ដេចតេជោ ក៏បានគូសបញ្ជាក់អំពីគោលនយោបាយកសិកម្មរបស់កម្ពុជា ដែលក្នុងនោះ មានការជំរុញការកែច្នៃស្រូវ សម្រាប់ការនាំចេញ ដោយសម្ដេច បានជម្រាបអំពីកង្វះខាតនូវម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុកស្រូវ សម្រាប់ទិញកែច្នៃ និងនាំអង្ករចេញពីកម្ពុជាផងដែរ។ ចំពោះគោលនយោបាយឧស្សាហកម្មកម្ពុជាវិញ កម្ពុជាចង់បានឧស្សាហកម្មកែច្នៃ សម្រាប់កែច្នៃវត្ថុធាតុដើម ដែលកម្ពុជាមានស្រាប់ និងឧស្សាហកម្មបច្ចេកវិទ្យា។ សម្ដេចតេជោ បានគូសបញ្ជាក់ទៀតថា ច្បាប់វិនិយោគនៅកម្ពុជា គឺមានភាពអនុគ្រោះខ្លាំងណាស់ ដោយអនុញ្ញាតឱ្យអ្នកវិនិយោគបរទេសមកវិនិយោគ ១០០% នៅកម្ពុជា ហើយក៏អនុញ្ញាតឱ្យប្រើប្រាស់រូបិយប័ណ្ណបរទេស សម្រាប់បើកប្រាក់ខែជូនកម្មករផងដែរ។

សូមជម្រាបថា នៅពេញមួយឆ្នាំ២០២២ កន្លងទៅ ទំហំពាណិជ្ជកម្មរវាង កម្ពុជា-បារាំង សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៥៤២លានដុល្លារ កើនឡើងជិត ២៩% បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញទំនិញកម្ពុជាទៅកាន់បារាំង មានទំហំទឹកប្រាក់សរុបជាង ៤២៣លានដុល្លារ កើនឡើងជិត ២៨% ខណៈការនាំចូលទំនិញពីបារាំងវិញ មានទំហំទឹកប្រាក់សរុបជាង ១១៩លានដុល្លារ កើនឡើងជាង ១៩% ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម បញ្ចប់បិទបញ្ចប់ការចរចាជុំទី៣ជាស្ថាពរហើយ

ក្រោយបើកការចរចាជុំទី៣ និងជាជុំចុងក្រោយ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលបានប្រារព្ធ…

កម្មវិធី “ប្រើឌីជីថល ឈ្នះឡាន” របស់ អម្រឹត បានរកឃើញម្ចាស់រង្វាន់ធំរថយន្ដ Ford Ranger Wildtrak 2023 ហើយ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ដែលជាស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធធ្វើនូវកម្មវិធីស្វែងរកម្ចាស់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ