វៀតណាម

វៀតណាមមានយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីរក្សាស្ថិរភាពលុយដុង និងទប់ទល់អតិផរណា?


បើទោះបីជាស្ថានភាពពិភពលោក កំពុងពើបប្រទះនឹងបញ្ហាអតិផរណា និងការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកក៏ដោយ ប៉ុន្តែប្រទេសវៀតណាម បានដាក់ចេញគោលនយោបាយរូបិយវត្ថុរបស់ខ្លួនក្នុងការទប់ទល់នឹងបញ្ហាទាំងអស់នេះ។ ក្នុងនោះ ការគ្រប់គ្រងប្រាក់ដុល្លារ និងមាស នៅក្នុងប្រទេសវៀតណាមដ៏តឹងរ៉ឹង គឺបានជួយដល់ស្ថិរភាពប្រាក់ដុង និងទប់ទល់ជាមួយអតិផរណាបានដោយជោគជ័យ ដែលអ្នកជំនាញបានអំពាវនាវឱ្យរដ្ឋាភិបាល ក៏ដូចជាធនាគារកណ្តាលវៀតណាម បន្តនូវការអនុវត្តគោលនយោបាយនេះនៅក្នុងសេដ្ឋកិច្ចតទៅទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
យុទ្ធសាស្រ្តណាខ្លះដែលធនាគារកណ្តាលវៀតណាម ប្រើទប់ទល់អតិផរណា និងរក្សាស្ថិរភាពលុយដុង?
ដោយ

យោងតាមអ្នកជំនាញ បានឱ្យដឹងថា ការធ្វើដុល្លារូបនីយកម្មនៅក្នុងសេដ្ឋកិច្ចវៀតណាម បានធ្លាក់ចុះយ៉ាងគំហុក ពោលគឺកាលពីមុនឆ្នាំ២០១០មានដល់កម្រិតដល់ទៅ ២០% ប៉ុន្ដែក្រោយពីនោះមានធ្លាក់មកនៅត្រឹម ១០% ប៉ុណ្ណោះ។

ជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងអតិផរណា និងស្ថិរភាពអត្រាប្តូរប្រាក់នោះ អត្រាការប្រាក់នៃដាក់ប្រាក់បញ្ញើជាលុយដុង គឺតែងតែខ្ពស់ជាងការប្រាក់បញ្ញើជាប្រាក់ដុល្លារ ដែលបានជំរុញឱ្យមនុស្សត្រូវប្តូរលុយពីដុល្លារ ទៅជាលុយដុង ដើម្បីយកទៅដាក់នៅធនាគារ។ បច្ចុប្បន្ន អត្រាការប្រាក់ចំពោះការដាក់ប្រាក់បញ្ញើជាប្រាក់ដុល្លារ គឺ ០% ខណៈអត្រាការប្រាក់បញ្ញើលុយដុង គឺមានពី ៨% ដល់ ១០% ឯណោះក្នុង១ឆ្នាំ។

យ៉ាងណាមិញអ្នកជំនាញលើកឡើងថា បើទោះបីជាទទួលជោគជ័យយ៉ាងណាក៏ដោយ ប៉ុន្តែវៀតណាមនៅតែត្រូវការបន្តមានគោលនយោបាយគ្រប់គ្រងទីផ្សារ ដោយសារតែទីផ្សារនៅតែជាកត្តាជះឥទ្ធិពលដល់គោលដៅនៃការកំណត់ដុល្លារូបនីយកម្មនៅក្នុងសេដ្ឋកិច្ច។

សេដ្ឋវិទូលោក Do Duy Cuong បាននិយាយថា ការបង្កើនដុល្លារូបនីយកម្ម នឹងធ្វើឱ្យទីផ្សារប្តូរប្រាក់បរទេសគ្មានស្ថិរភាព ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្ម និងអតិផរណាកើនឡើង ព្រមទាំងប៉ះពាល់អវិជ្ជមានដល់ទំនុកចិត្តក្នុងរូបិយបណ្ណជាតិ។ ជាមួយគ្នានោះ ទុនបម្រុងអន្តរជាតិក៏នឹងត្រូវកាត់បន្ថយផងដែរ។

លោកបន្តថា វាចាំបាច់ណាស់ក្នុងការបន្តស្ថិរភាពតម្លៃប្រាក់ដុង និងប្រើប្រាស់ឧបករណ៍គោលនយោបាយរូបិយវត្ថុ ដើម្បីជះឥទ្ធិពលដល់ស្ថានភាពទីផ្សារ ដូច្នេះវានឹងធ្វើឱ្យប្រាក់ដុង ទាក់ទាញជាងប្រាក់ដុល្លារ។ យ៉ាងណាមិញ គោលនយោបាយអត្រាការប្រាក់ត្រូវតែមានគោលដៅបង្កើត និងរក្សាអត្រាការប្រាក់វិជ្ជមាននៅចន្លោះរវាងការដាក់ប្រាក់បញ្ញើជាលុយដុង និងលុយដុល្លារ។

ក្រៅពីប្រាក់ដុល្លារដែលគ្រប់គ្រងបានល្អប្រសើរហើយនោះ មាសក៏ត្រូវបានរឹតត្បិតនៅក្នុងប្រទេសវៀតណាមផងដែរ នៅក្រោមច្បាប់ស្តីការគ្រប់គ្រងអាជីវកម្មមាស។ ជាការពិត មាសលែងជាមធ្យោបាយទូទាត់ទៀតហើយ ហើយតម្រូវការពិតប្រាកដនោះ គឺជាគ្រឿងអលង្កា អំណោយ ឬទ្រព្យសំណាងអ្វីមួយ។

លោក Do Minh Phu ប្រធានក្រុមហ៊ុន DOJI បាននិយាយថា មុនឆ្នាំ២០១២ តម្លៃមាសបានបន្តផ្លាស់ប្តូរមិនទៀងទាត់ ដែលបង្កផលប៉ះពាល់ដ៏អាក្រក់ចំពោះសេដ្ឋកិច្ច។ ប៉ុន្តែចាប់តាំងពីធនាគារកណ្តាលវៀតណាមអនុវត្តច្បាប់នេះមក ទីផ្សារមាសត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព ដោយស្ដង់ដារច្បាប់ដែលបានកំណត់។

ក្រុមអ្នកជំនាញបាននិយាយថា មាស និងទីផ្សារប្តូរប្រាក់បរទេស គឺមានស្ថិរភាព ជាង១០ឆ្នាំមកហើយ ដែលធ្វើឱ្យវៀតណាមមានសកម្មភាពរស់រវើក ទោះក្នុងភាពមិនច្បាស់លាស់នៃទីផ្សារសាកលដែលកំពុងមានវិបត្តិក៏ដោយ៕

អត្ថបទ ៖ នៅ សំភី




អត្ថបទបន្ទាប់


ក្រុមហ៊ុន Tesla គ្រោងកាត់បន្ថយបុគ្គលិកយ៉ាងច្រើនសម្បើមនៅឆ្នាំក្រោយ

រលកនៃការកាត់បន្ថយបុគ្គលិកអាចនឹងបក់បោកចូលដល់ក្រុមហ៊ុនរថយន្តយក្ស Tesla ដែរហើយ ក្រោយស្ថាបនិកលោក Elon Musk បានចូលកាន់កាប់ Twitter ដែលកំ…

តើក្រុមប្រឹក្សាសន្ដិសុខ UNផ្តល់ដំណោះស្រាយលើកដំបូងអ្វីខ្លះចំពោះវិបត្តិនៅភូមា?

អស់ពេលជិតពីរឆ្នាំមកហើយដែលវិបត្តិនៅមីយ៉ាន់ម៉ាមិនទាន់អាចរកច្រកចេញបាន ខណៈបញ្ហាចាក់ស្រេះដោះមិនចេញនេះ ក៏កំពុងបង្ហាញសញ្ញាអំពីការដើរថយក្រោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ