បេក្ខភាពនាយករដ្ឋមន្ត្រីចិនមានទំនោរ «សេរីនិយម»

តើនរណាអាចនឹងត្រូវស្នងតំណែងនាយករដ្ឋមន្ត្រីចិន ពីលោក លី ខឺឈាង នៅអាណត្តិក្រោយ?


លោក Wang Yang ប្រធានបក្សកុម្មុយនិស្តចិនប្រចាំខេត្តក្វាងទុង (Guangdong) ត្រូវបានគេចាត់ទុកបេក្ខភាពកំពូលមួយរូប ដែលអាចនឹងឈានទៅស្នងតំណែងនាយករដ្ឋមន្ត្រីនៃប្រទេសចិន បន្ទាប់ពីលោក លី ខឺឈាំង ដែលនឹងត្រូវផុតអាណត្តិ។ លោក វ៉ាង យ៉ាង ត្រូវបានគេដឹងថា បានបង្ហាញពីជំហរសេរីនិយម ដែលជារឿងដ៏កម្រមួយចាប់តាំងពីលោក ស៊ី ជីនពីង ប្រធានាធិបតីចិនឡើងកាន់អំណាចក្នុងឆ្នាំ២០១៣ មក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
តើនរណាអាចនឹងត្រូវស្នងតំណែងនាយករដ្ឋមន្ត្រីចិន ពីលោក លី ខឺឈាង នៅអាណត្តិក្រោយ?

លោក Wang ដែលមានអាយុ ៦៧ ឆ្នាំត្រូវបានគេចាត់ទុកថា កំពុងស្ថិតក្នុងចំណោមបេក្ខជនកំពូលដែលនឹងត្រូវតែងតាំងដើម្បីស្នងតំណែងនាយករដ្ឋមន្ត្រីចិន ពីលោកលី ខឺឈាំង នៅពេលដែលលោក លី នឹងចាកចេញពីមុខតំណែងរបស់គាត់ក្នុងខែមីនា ឆ្នាំ២០២៣។ មុខតំណែង នាយករដ្ឋមន្ត្រីចិននេះ គឺដើរតួនាទីដ៏សំខាន់ក្នុងនាមជាអ្នកត្រួតពិនិត្យមើលគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសមហាយក្សសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ។

មែនទែនទៅ តំណែងនាយករដ្ឋមន្ត្រីគឺជាតំណែងខ្ពស់បំផុតទី២ បន្ទាប់ពីប្រធានាធិបតីនៅក្នុងជួរបក្សកុម្មុយនិស្តចិន តែវាហាក់មិនសូវមានឥទ្ធិពលទៅវិញ ក្រោយពីលោក Xi បានបង្រួបបង្រួមអំណាចផ្ទាល់ខ្លួន ព្រមទាំងបានដាក់ការក្តាប់អំណាចរដ្ឋយ៉ាងរឹងមាំ ពិសេសលើការគ្រប់គ្រងសេដ្ឋកិច្ចចិន ហើយប្រធានាធិបតីចិនរូបនេះ ត្រូវបានគេរំពឹងថា នឹងរក្សាអំណាចរបស់ខ្លួនជាបន្តទៀតក្នុងអាណត្តិទី៣ ដឹកនាំបក្សកុម្មុយនិស្តចិននៅសមាជបក្សនៅថ្ងៃទី១៦ តុលាខាងមុខនេះ។

គួរជម្រាបថា ក្នុងឆ្នាំ ២០១២ លោក Wang ត្រូវបានផ្ទេរទៅកាន់តំណែងជាគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ ប៉ុន្តែ ក្នុងនាមជាឧបនាយករដ្ឋមន្ត្រី លោកបានជួយមើលការខុសត្រូវលើទំនាក់ទំនងសេដ្ឋកិច្ចខាងក្រៅរបស់ប្រទេសចិន រួមទាំងជាមួយសហរដ្ឋអាមេរិកផងដែរ។

បន្ថែមពីនេះ នៅឆ្នាំ ២០១៧ លោកត្រូវបានដំឡើងឋានៈជាបុគ្គលដែលមានអំណាចកំពូលទី៤ ក្នុងចំណោមបុគ្គលប្រាំពីររូបនៃបក្សកុម្មុយនិស្តចិន ហើយលោកក៏ជាប្រធាននៃសន្និសីទទីប្រឹក្សានយោបាយប្រជាជនចិន (CPPCC) ដែលជាស្ថាប័នប្រឹក្សានយោបាយដ៏មានឥទ្ធិពលមួយថែមទៀតផង។

ទោះជាយ៉ាងណាក៏ដោយ អ្នកឃ្លាំមើលមួយចំនួនអះអាងថា លោក Wang នឹងទទួលបានការជឿទុកចិត្តពីលោក ស៊ី ជីនពីង បន្ទាប់ពីបានរក្សាជំហរដាក់ខ្លួន និងបម្រើការដ៏ស្មោះត្រង់ជាមួយលោក ស៊ី ជីនពីង នៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍បក្សអស់រយៈពេល ៥ ឆ្នាំកន្លងមកនេះ។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក្រោមការដឹកនាំរបស់លោកប្រធានាធិបទី ស៊ី ជីនពីង លោក Wang ហាក់បីដូចមានការថ្នាំងថ្នាក់ខ្លះដែរទៅនឹងទំនោរកំណែទម្រង់របស់លោកស៊ី ដែលបានគូសបន្ទាត់ដ៏តឹងតែងរបស់បក្សកុម្មុយនិស្ដិចិន លើបញ្ហានយោបាយដ៏រសើប រួមមានបញ្ហាកោះតៃវ៉ាន់ តំបន់ស៊ីនជាំង និងទីបេ ទោះបីជា លោកនៅតែបង្ហាញពីការគាំទ្រដល់លោកស៊ីក៏ដោយ។

មួយវិញទៀត ក្នុងនាមជាប្រធាននៃសន្និសីទទីប្រឹក្សានយោបាយប្រជាជនចិន (CPPCC) លោក Wang បានដឹកនាំក្រុមគោលនយោបាយមួយនៅតំបន់ភាគខាងលិចនៃតំបន់ Xinjiang របស់ប្រទេសចិនផងដែរ ដែលជាកន្លែងជនជាតិភាគតិចមូស្លីមជាងមួយលាននាក់ត្រូវបានឃុំខ្លួននៅក្នុងជំរុំឃុំឃាំងនោះ។

ក្រៅតែពីលោក វ៉ាង យ៉ាង ក៏មានបេក្ខភាព សក្ដាពុលផ្សេងៗទៀតដែរ ក្នុងការប្រជែងតំណែងនាយករដ្ឋមន្ត្រីចិននេះ រួមមានដូចជា លោក Hu Chunhua លេខាបក្សកុម្មុយនិស្ដចិនប្រចាំខេត្តគ័ងទុងជាដើម៕




អត្ថបទបន្ទាប់


TikTok ប្តេជ្ញាចិត្តបណ្ដុះទំហំឌីជីថលវិជ្ជមានថែមទៀត ដោយធ្វើបច្ចុប្បន្នភាពមុខងារសុវត្ថិភាព

ក្នុងឱកាសទិវាសុខភាពផ្លូវចិត្តពិភពលោកនេះ TikTok បង្ហាញការធ្វើបច្ចុប្បន្នភាពមជ្ឈមណ្ឌលសុខុមាលភាពឌីជីថល (Digital Wellness Hub) របស់ខ្លួន និ…

សម្ព័ន្ធយោធាណាតូត្រៀមធ្វើសមយុទ្ធនុយក្លេអ៊ែរ បើទោះបីជាមានការព្រមានខ្លាំងៗពីសំណាក់រុស្ស៊ីក៏ដោយ

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃអង្គារ ទី ១១ តុលា ថា អង្គការសម្ព័ន្ធយោធាណាតូ នឹងត្រៀមរៀបចំធ្វើសមយុទ្ធនុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ