WHO បន្ដទទូចឲ្យប្រទេសអ្នកមានចែករំលែកវ៉ាក់សាំងកូវីដ-១៩

WHO បន្ដទទូចឲ្យប្រទេសអ្នកមានចែករំលែកវ៉ាក់សាំងកូវីដ-១៩ ចំពេលមានមេរោគបំប្លែងថ្មីកំពុងរាតត្បាតកាន់តែខ្លាំង


ភាពរស់រាននៃវិស័យសុខភាពសាធារណៈ និងសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន កំពុងពឹងផ្អែកខ្លាំងទៅលើការចាក់វ៉ាក់សាំងកូវីដ-១៩ ក៏ដូចជាការគ្រប់គ្រងការរាតត្បាតនៃមេរោគសកលមួយនេះ។ ប៉ុន្ដែ ការស្ទុះងើបឡើងរបស់ពិភពលោកនេះ គឺកំពុងស្ថិតក្នុងស្ថានភាពមិនស្មើគ្នាទេ! មិនស្មើគ្នាក៏ដោយសារថា ប្រទេសអ្នកមានមានលុយ មានធនធាន អាចចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាជនបានលឿន និងចាក់បានច្រើន តែសម្រាប់ប្រទេសអ្នកក្រវិញគឺប្រឈមការខ្វះខាតវ៉ាក់សាំងកាន់តែខ្លាំង ខណៈដែលមេរោគកូវីដ-១៩បំប្លែងថ្មី កំពុងរីកសាយភាយឆ្លងកាន់តែសម្បើមឡើងដែរ។
លោក Tedros ប្រធានអង្គការសុខភាពពិភពលោក
ដោយ

ក្នុង​កាលៈទេសៈ​នេះ​អង្គការ​សុខភាព​ពិភពលោក នៅ​តែ​បន្ដ​ទទូច​ឲ្យ​ក្រុម​ប្រទេស​អ្នកមាន​ជួយ​ចែករំលែក​វ៉ាក់សាំង​ទៅ​ឲ្យ​ប្រទេស​អ្នកក្រ​ឲ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត ខណៈ​ដែល​អង្គការ​សុខភាព​ពិភពលោក​សង្កេត​ឃើញ​ថា ប្រទេស​អ្នកមាន​ទាំងនោះ កំពុង​មាន​វ៉ាក់សាំង​ហៀរហូរ​ចាក់​ជូន​ពលរដ្ឋ​ខ្លួន​ពិសេស​ពលរដ្ឋ​មាន​វ័យក្មេង ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ក្រុម​មាន​ហានិភ័យ​ឆ្លង​កូ​វី​ដ​-១៩​កម្រិត​ទាប​។ តែ​ប្រទេស​ក្រីក្រ​វិញ មិន​មាន​វ៉ាក់សាំង សូ​ម្បី​តែ​ចាក់​ជូន​ពលរដ្ឋ​មាន​ហានិភ័យ​ខ្ពស់​បាន​គ្រប់គ្រាន់​នៅឡើយ​ទេ​។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោក Tedros បាន​លើក​ឡើង​ថ្មី​ៗ​នេះ​ថា ប្រទេស​អ្នកមាន​កំពុង​បើក​ប្រទេស​ឡើង​វិញ​បណ្ដើរ​ៗ​ហើយ ហើយ​ពួក​គេ​មាន​វ៉ាក់សាំង​បូ​រិ​បូ​ណ៌ ចាក់​ដល់​មនុស្ស​វ័យក្មេង​ៗ​ថែម​ទៀត​ផង ប៉ុន្ដែ​នៅ​ប្រទេស​ក្រីក្រ​វិញ​កំពុង​ខ្វះខាត​វ៉ាក់សាំង​យ៉ាង​ខ្លាំង ។

លោក Tedros បាន​លើក​ឡើង​ពី ស្ថានភាព​នៅ​អាហ្វ្រិក ដែល​មានការ​ឆ្លង​ថ្មី និង​អ្នក​ស្លាប់​ហក់​ឡើង​ខ្លាំង​ជិត​៤០% កាលពី​ស​ប្ដា​ហ៍​មុន​នេះ ហើយ​វា​គឺជា​ស្ថានភាព​គ្រោះថ្នាក់​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​មេរោគ​បំប្លែង​ថ្មី Delta កំពុង​រីក​រាតត្បាត​ទូ​ទាំង​សកលលោក​។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​រូប​នេះ បាន​និយាយ​ដោយ​សង្កត់ធ្ងន់​ថា «​ពិភពលោក​របស់​យើង​នឹង​ដួល​រលំ បើសិន​ការ​រួបរួម​គ្នា​ជា​សហគមន៍​នៃ​សក​លោក​ដែល​យើង​មាន ដួល​រលំ​»​។លោក Tedros បាន​ស្ដីបន្ទោស​ខ្លាំង​ទៅ​លើ​ប្រទេស​មួយ​ចំនួន ដែល​ស្ទាក់ស្ទើរ​ក្នុង​ការ​ចែករំលែក​វ៉ាក់សាំង​កូ​វី​ដ​-១៩​ទៅ​ឲ្យ​ប្រ​ទស​មាន​ចំណូល​ទាប និង​មធ្យម ដោយ​លោក​បាន​សង្កត់ធ្ងន់​ថា បញ្ហា​នៅ​ពេល​នេះ គឺ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ទៅ​ឲ្យ​ប្រទេស​ក្រីក្រ ដែល​កំពុង​ត្រូវការ​វ៉ាក់សាំង​ជា​ចាំបាច់​។

លោក Tedros គូសបញ្ជាក់​ថា ភាព​ខុស​គ្នា​រវាង​អ្នកមាន​វ៉ាក់សាំង និង​អ្នក​គ្មាន​វ៉ាក់សាំង ឥឡូវនេះ កំពុង​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​អយុត្តិធម៌ និង​វិសមភាព​នៃ​ពិភពលោក​។

យន្ដការ​កូ​វ៉ា​ក់ ដែល​ត្រូវ​បាន​ចូលរួម​បង្កើត​ឡើង​ដោយ​សម្ព័ន្ធ​វ៉ាក់សាំង GAVI និង​អង្គការ​សុខភាព​ពិភពលោក បាន​ផ្ដល់​ជូន​វ៉ាក់សាំង​កូ​វី​ដ​-១៩ ប្រមាណ​៩០​លាន​ដូ​ស​ហើយ ទៅ​កាន់​ប្រទេស​ចំនួន​១៣២​ប្រទេស គិត​ចាប់តាំងពី​ខែកុម្ភៈ​ម្ល៉េះ ប៉ុន្ដែ ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​របស់​កូ​វ៉ា​ក់ បាន​ជួប​បញ្ហា​យ៉ាង​ខ្លាំង ដោយសារ​តែ​ឥណ្ឌា ដែល​ជា​ប្រទេស​ផលិត​វ៉ាក់សាំង​ឲ្យ​កូ​វ៉ា​ក់ គឺ​បាន​ផ្អាក​ការ​នាំ​ចេញ​វ៉ាក់សាំង ដោយសារ​តែ​ឥណ្ឌា​ជួប​វិបត្តិ​កូ​វី​ដ​-១៩​ឆ្លង​រីក​រាលដាល​ធ្ងន់ធ្ងរ​។

ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អង្គការ​សុខភាព​បាន​លើក​ឡើង​ថា នៅ​ខែមិថុនា​នេះ យន្ដការ​កូ​វ៉ា​ក់ មិន​បាន​ទទួល​វ៉ាក់សាំង AstraZenca​នោះ​ទេ​, វ៉ាក់សាំង​ផលិត​ដោយ វិទ្យាស្ថាន Serum របស់​ឥណ្ឌា​ក៏​មិន​ទទួល​បាន​ដែរ ហើយ​វ៉ាក់សាំង Johnson &Johnson ក៏​មិន​បាន​ទទួល​ដូច​គ្នា ។ ដូច្នេះ ស្ថានភាព​នា​ពេល​បច្ចុប្បន្ន គឺ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ណាស់ ពិសេស​សម្រាប់​ប្រទេស​ក្រីក្រ ដ្បិតថា វ៉ាក់សាំង​កំពុង​ខ្វះខាត​ហើយ មេរោគ​ឆ្លង​បំប្លែង​ខ្លួន​ថ្មី ក៏​កំពុង​រីកសាយ​ភាយ​កាន់តែ​ខ្លាំង​ថែម​ទៀត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃសម្រេចដាក់វិធានការរឹតត្បិតថ្មី ទៅលើក្រុងបាងកក និងខេត្តមួយចំនួន ក្រោយផ្ទុះកូវីដ-១៩ឆ្លងកាន់តែខ្លាំង

ព័ត៌មាន
ប្រទេសថៃ នៅមួយរយៈមកនេះ មានករណីឆ្លងរីករាលដាលកូវីដ-១៩ មិនទាន់ធូរស្បើយទេ ខណៈដែលរដ្ឋាភិបាលវិញ ត្រូវបានគេមើលឃើញថាកំពុងតែវិលវល់ខ្លាំងមែន…

កម្ពុជាឈរលំដាប់ទី២ បន្ទាប់ពីអាមេរិក ជាទិសដៅវិនិយោគធំបំផុតរបស់ក្រុមហ៊ុនវៀតណាម

ព័ត៌មាន
ក្រុមហ៊ុនរបស់វៀតណាម នៅពាក់កណ្ដាលឆ្នាំ២០២១នេះ បានវិនិយោគនៅក្រៅប្រទេសក្នុងតម្លៃជាទឹកប្រាក់ប្រមាណជិត ៥៥០លានដុល្លារ មានការកើនឡើងដល់ទៅជាង២ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ