វិស័យ​វារីវប្បកម្មកម្ពុជា

តើកម្ពុជាពិតជាអាចផ្គត់ផ្គង់ត្រីក្នុងស្រុកគ្រប់តម្រូវការ ដោយមិនចាំបាច់នាំចូលដែរឬទេ?


ប្រធានសមាគមវារីវប្បកម្មកម្ពុជា អះអាងប្រាប់ខេមបូណូមីសថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការត្រីក្នុងស្រុក ដោយមិនចាំបាច់នាំចូលពីបរទេសនោះទេ ខណៈបច្ចុប្បន្ន ត្រីនៅកម្ពុជាកំពុងចាល់នៅតាមកសិដ្ឋានរាប់ម៉ឺនតោន មិនមានឈ្មួញមកទិញនៅឡើយ។ ជាមួយគ្នានេះ លោកស្នើឲ្យប្រជាពលរដ្ឋកម្ពុជាជួយគាំទ្រផលិតផលត្រីក្នុងស្រុក ដើម្បីលើកកម្ពស់វិស័យវារីវប្បកម្ម (ចិញ្ចឹមត្រី) នៅកម្ពុជា។
តើកម្ពុជាពិតជាអាចផ្គត់ផ្គង់ត្រីក្នុងស្រុកគ្រប់តម្រូវការ ដោយមិនចាំបាច់នាំចូលដែរឬទេ?
ដោយ

ស្របពេលត្រី ដែលល្មម​ចាប់កំពុង​ចាល់​នៅតាម​អាង​ចិញ្ចឹមត្រី ប្រធាន​សមាគម​វារីវប្បកម្ម​កម្ពុជា លោក សុខ រ៉ាដែន ទទូចស្នើសុំ​ជាថ្មីទៀត​ឲ្យក្រសួង​កសិកម្ម និងក្រសួង​ពាណិជ្ជកម្មរឹតបន្តឹង និងកម្រិត​ចំនួន​ត្រីក្នុង​ការនាំចូល​ពីបរទេស។ សម្រាប់លោក រ៉ាដែន មូលហេតុ​ដែលធ្វើឲ្យត្រី​នៅកម្ពុជា​ចាល់ ដោយសារ​កម្ពុជា​បើកឲ្យ​មានការ​នាំចូល​ត្រី​ពីក្រៅប្រទេស​ច្រើនពេក។

ប្រធាន​សមាគម​រូបនេះ អះអាងថា កម្ពុជា​មិនត្រឹមតែ​មានលទ្ធផល​ក្នុងការ​ផ្គត់ផ្គង់​តម្រូវការ​ត្រីក្នុងស្រុក​ប៉ុណ្ណោះទេ ថែមទាំង​អាច​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ទៀតផង។ 

បន្ថែមលើ​ការ​ស្នើឲ្យ​ក្រសួង​ពាក់ព័ន្ធ​ជួយដោះស្រាយ​ជូន​កសិករ​ពាក់ព័ន្ធរឿង​ត្រីចាល់​លក់​មិនចេញនេះដែរ លោក សុខ រ៉ាដែន អំពាវនាវ​ឲ្យប្រជាពលរដ្ឋ ក៏ដូច​ជា​ឈ្មួញទិញ​ត្រី​ជួយគាំទ្រ​ផលិតផលត្រី​ក្នុងស្រុក ជាជាង​ត្រីនាំចូល​មក​ពី​ក្រៅប្រទេស។ លោកអះអាងថា ការធ្វើបែបនេះ​មិនត្រឹម​តែ​ជួយលើក​កម្ពស់​វិស័យ​វារីវប្បកម្ម​ប៉ុណ្ណោះទេ ថែម​ទាំងជួយ​លើក​កម្ពស់​សេដ្ឋកិច្ច​កម្ពុជា​ផងដែរ។

ប្រធាន​សមាគម​រូបនេះ បានបន្ថែមថា មូលហេតុ​ដែលធ្វើឲ្យ​ត្រីនៅកម្ពុជា​មិនអាច​ប្រកួត​ប្រជែងជាមួយ​ត្រីនាំចូល​ពីបរទេស ដោយសារ​តម្លៃ​ថ្លៃដើម​នៅកម្ពុជា​ខ្ពស់​ជាង​ត្រីនាំចូល​ពីបរទេស។ ថ្លៃដើម​ខ្ពស់​ដោយសារ​តម្លៃភ្លើង និងប្រេង​នៅកម្ពុជា​ថ្លៃ ម្យ៉ាងទៀត​ចំណីត្រី ដែល​កសិករ​ប្រើប្រាស់​ស្ទើរ​១០០ភាគរយ​នាំចូល​ពីបរទេស។

ទាក់ទងនឹងបញ្ហាទីផ្សារត្រី​ក្នុងស្រុក​នេះដែរ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ឯកឧត្តម វេង សាខុន ធ្លាប់បញ្ជាក់ប្រាប់​ខេមបូណូមីស​តាមតេឡេក្រាម​នាពេលថ្មីៗនេះថា ក្រសួង​កសិកម្ម ក៏បាននិងកំពុងស្វែង​រកយុទ្ធសាស្ត្រ និងរៀបចំ​យន្តការ​ផ្សេងៗ ដើម្បី​ពង្រីក​ទីផ្សារត្រី​នៅកម្ពុជា​ជូនកសិករផងដែរ។

ដោយឡែក ទាក់ទង​នឹង​ការ​ស្នើឲ្យ​បិទការនាំចូលត្រីវិញ ឯកឧត្តម​វេង សាខុន បាន​គូសបញ្ជាក់​ថា «យើងគួរតែ​ស្តាប់ការណែនាំ​របស់​សម្តេចតេ​ជោ នាយករដ្ឋមន្រ្តី គឺមិនឲ្យ​យើងទប់ស្កាត់​ការនាំចូល​បាននោះទេ ទន្ទឹមនឹងនេះ ប្រសិនបើយើង​យកជម្រើស​កាត់បន្ថយ​ការនាំចូលយ៉ាងណាក៏ដោយ យើងមិនអាច​ធ្វើបានដែរ ព្រោះក្រសួង​មិនអាចឈរ​ជើង​នៅព្រំដែន​ក្នុងការពិនិត្យ​បរិមាណ​នាំចូល បានត្រឹមត្រួវដែរ»។

None



អត្ថបទបន្ទាប់


គួរខ្ចីលុយធនាគារវិនិយោគអចលនទ្រព្យទេ នៅអំឡុងពេលកូវីដ-១៩ នេះ?

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានឲ្យដឹងថា នៅអំឡុងពេលមានមេរោគត្បាតកូវីដ-១៩ បាននិងកំពុងបន្ដរាលដាលជាសកលនេះ វាក៏ជាឱកាសល្អមួយដែរ បើអ្នកមា…

ការអនុម័តថវិកាជំរុញសេដ្ឋកិច្ច ១,៩ ទ្រីលានដុល្លារ ជាជោគជ័យការងារដ៏មហិមាលើកដំបូងរបស់លោក ចូ បៃឌិន តាំងពីកាន់តំណែងប្រធានាធិបតី

នៅទីបំផុតកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច ១,៩ទ្រីលានដុល្លារអាមេរិក ត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តហើយកាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២១ថ្មីៗនេះ ហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ