ការបិទបណ្ដោះអាសន្ន​ខេត្តព្រះសីហនុ

តើការបិទខេត្តព្រះសីហនុបណ្ដោះអាសន្ន ជះឥទ្ធិពលកម្រិតណាដល់សកម្មភាពសេដ្ឋកិច្ចក្នុងខេត្តនេះ?


ក្រោយពីមានបញ្ជាពីប្រមុខរាជរដ្ឋាភិបាលឲ្យផ្អាកការធ្វើដំណើរចេញចូលក្នុងខេត្តព្រះសីហនុ ដោយបារម្ភពីការរាតត្បាតកូវីដ-១៩រួចមក គិតមកទល់ពេលនេះ គឺមានរយៈពេល៦ថ្ងៃហើយដោយចរាចរណ៍ចេញចូលត្រូវបានផ្អាក លើកលែងតែការដឹកជញ្ជូនទំនិញប៉ុណ្ណោះ។ ក្រោយពីបានបិទនៅប៉ុន្មានថ្ងៃមកនេះ ខេត្តព្រះសីហនុហាក់មានសភាពស្ងប់ស្ងាត់ ដែលវាក៏បានធ្វើឲ្យមានក្ដីបារម្ភអំពីផលប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចក៏ដូចជាអាជីវកម្មរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
តើការបិទខេត្តព្រះសីហនុបណ្ដោះអាសន្ន ជះឥទ្ធិពលកម្រិតណាដល់សកម្មភាពសេដ្ឋកិច្ចក្នុងខេត្តនេះ?
ដោយ

តើការបិទខេត្តព្រះសីហនុនឹងធ្វើឲ្យប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចក្នុងខេត្តនេះ កម្រិតណា?

ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បានលើកឡើង​ថា ការបិទការចេញ-ចូល​ខេត្ត​ព្រះសីហនុ​លើការធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ពិតណាស់ ចង់ឬមិនចង់​វា​ត្រូវតែរងផលប៉ះពាល់​តិចតួច ប៉ុន្ដែ​មិនប៉ះពាល់​ខ្លាំង​ដល់​ការធ្វើ​អាជីវកម្ម ឬការដឹក​ទំនិញ​ទ្រង់ទ្រាយ​ធំនោះទេ។ ប៉ុន្តែ វាអាច​ជះឥទ្ធិពល​មិនល្អ​ខ្លះៗ​ដល់ការ​ប្រកបរបរ ឬធ្វើ​អាជីវកម្ម​លក្ខណៈតូចតាច​របស់​ប្រជាពលរដ្ឋ ជាពិសេស​អ្នកប្រកប​របរ​លើវិស័យ​ទេសចរណ៍​តែម្ដង។

យ៉ាងណាក៏ដោយចុះ លោក ឃាង ភារម្យ អ្នកនាំ​ពាក្យ​ខេត្តព្រះសីហនុ​បានអះអាងថា សកម្មភាព​ធ្វើចរាចរណ៍​ក្នុងមូលដ្ឋាន និងការធ្វើ​អាជីវកម្ម​ក្នុងខេត្ត​ព្រះសីហនុ នៅដំណើរ​ការធម្មតា។ ប៉ុន្តែជារួម លោកបានកត់​សម្គាល់​ឃើញថា ខេត្តព្រះសីហនុ ហាក់បីដូចជា​មានសភាព​ស្ងប់ស្ងាត់​ក្នុងរយៈ​ពេលប៉ុន្មាន​ថ្ងៃចុងក្រោយនេះ បើប្រៀបធៀប​នឹងថ្ងៃ​ធម្មតា​មិនទាន់ប្រកាស​បិទចេញចូល។ 

ទោះជាបែបនេះក្ដី អ្នកនាំពាក្យខេត្ត​ព្រះសីហនុ​រូបនេះ បានចាត់ទុក ភាពស្ងប់ស្ងាត់ ជាកត្តាមួយដ៏ល្អ សម្រាប់​រដ្ឋបាល​ខេត្តព្រះសីហនុ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត​ក្នុងខេត្ត​ជាប់មាត់​សមុទ្រ​មួយនេះ។ ទន្ទឹមនឹង​បិទការ​ចេញចូល រដ្ឋបាលខេត្ត​ព្រះសីហនុ បន្តស្នើពលរដ្ឋ​ឲ្យបន្ត​អនុវត្ត​វិធាន​ការការពារ​របស់​ក្រសួង​សុខាភិបាល​ឲ្យបាន​ម៉ឺងម៉ាត់បំផុត។

ខេត្តព្រះសីហនុ បានក្លាយ​ជាតំបន់​ឆ្លងខ្លាំង​ជាងគេមួយ​នៅក្នុងព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈនេះ បន្ទាប់ពីរាជធានីភ្នំពេញ ខណៈដែល​ចំនួន​អ្នកឆ្លងថ្មីៗត្រូវបានរកឃើញ​នៅក្នុង​ខេត្តនេះជាបន្ដបន្ទាប់ ហើយអាជ្ញាធរខេត្ត​ក៏បាន​បិទជាបណ្ដោះអាសន្ន​នូវទីតាំង​ពាក់ព័ន្ធ​ជាច្រើនកន្លែងផងដែរ។

គិតមកទល់ព្រឹកថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២១ ចំនួន​អ្នកឆ្លង​ក្នុងព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ​សរុប​មានចំនួន​៥០១នាក់ ក្នុងនោះ​ខេត្ត​ព្រះសីហនុ​មានចំនួន​១១៧នាក់ នៃចំនួន​អ្នកឆ្លង​សរុប​ដែលកម្ពុជា​បានរកឃើញ​ចំនួន​១០១១នាក់ ក្នុងនោះ អ្នកជាសះស្បើយមានចំនួន​៥១៧នាក់។

ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា រំពឹងថា សេដ្ឋកិច្ច​កម្ពុជា​អាចនឹងវិលមក​រកស្ថានភាព​ដើម​វិញនៅចុង​ឆ្នាំ២០២១។ ការវាយតម្លៃ​បែបនេះ ក្រោយពី ឧកញ៉ា លឹម ហេង សង្កេតឃើញថា កម្ពុជា​បានចាប់ផ្តើម​យុទ្ធនាការ​ចាក់វ៉ាក់​សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋ​ជាបន្ត​បន្ទាប់​កាន់តែច្រើន​ឡើង ចាប់ពីដើម​ឆ្នាំនេះ​ត​ទៅហើយ៕

None



អត្ថបទបន្ទាប់


ថៃ និងវៀតណាម កំពុងដុតដៃដុតជើងខ្លាំងក្នុងការទាញយកភ្ញៀវទេសចរបរទេសឡើវិញ

ប្រទេសថៃ និងវៀតណាម កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរៀបចំវិធានការ និងយុទ្ធសាស្ត្រក្នុងការស្រូបទាញភ្ញៀវទេសចរអន្តរជាតិឲ្យចូលមកកម្សាន្ដក្នុងប្រទ…

កម្ពុជា​មាន​អ្នក​ឆ្លងកូវីដ-១៩ កើនដល់ «ជាង១ពាន់នាក់ហើយ! ក្នុងនោះ​មានស្ទើរតែ​ពាក់កណ្ដាល​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ»

ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីបន្ថែមចំនួន២៤នាក់ទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ