ការបើកប្រាក់ខែពីរដងក្នុងមួយខែនេះ នឹងអនុវត្តចាប់ពីត្រីមាសទី៤ ឆ្នាំ២០១៧នេះតទៅ។ ការអនុវត្តនេះនឹងត្រូវធ្វើឡើងនៅដើមត្រីមាសទី៤នេះ បើទោះបីជាខាងសមាគមរោងចក្រកាត់ដេរកម្ពុជា ស្នើសុំឲ្យមានការពន្យារដល់ឆ្នាំក្រោយក៏ដោយ។
ការកំណត់នេះត្រូវបានលើកឡើងក្នុងសិក្ខាសាលាស្តីពីសុខដុមរមនាវិជ្ជាជីវៈកាលពីអាទិត្យមុន។ រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលបានកំណត់ប្រាក់ឈ្នួលអប្បរមាចំនួន១៥៣ដុល្លារ សម្រាប់កម្មកររោងចក្រកាត់ដេរ។
បើយោងតាមឯកឧត្តម បណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា រោងចក្រកាត់ដេរបានចំណាយទឹកប្រាក់ប្រមាណ១៦០លានដុល្លារអាមេរិកក្នុងមួយខែ សម្រាប់បើកប្រាក់ខែឲ្យកម្មករកម្មការិនី ដែលមានប្រមាណជា ៧០ម៉ឺននាក់ ដែលកំពុងបម្រើការងារនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរកម្ពុជា៕
✌️ តើដឹងទេ? ពលករខ្មែរនៅថៃផ្ញើលុយមកស្រុកកំណើតវិញជាង ១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ