

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនដ៍ប្រ៊ីដ ត្រេតឌីង បានធ្វើពិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយដៃគូសហប្រតិបត្តិការ លើផលិតផលសំបកកង់ម៉ាក DOUBLESTAR ផលិតផលតែមួយគត់ ដែលត្រូវបានចុះបញ្ជីថាជាសហគ្រាសរបស់រដ្ឋប្រជាមានិតចិនអស់កាលជាង១សតវត្សមកហើយ ដែលមានទីតាំងស្ថិតនៅទីកក្រុង សានទុង ដើម្បីពង្រីកទីផ្សាររបស់ខ្លួន។

Doublestar ជាម៉ាកល្បីមួយក្នុងចំណោមទាំង ៥០០ម៉ាក នៅតំបន់អាស៊ី និងក្នងប្រទេសចិនផងដែរ ។ សំបកកង់ម៉ាក DOUBLRSTAR គឺយើងមានលេខរង្វង់ចាប់ពីរង្វង់ ១៣ រហូតដល់រង្វង់លេខ២៤ ល្អទាំងគុណភាព និងមានសុវត្ថិភាព ក្នុងការបើកបរ មានគ្រប់ម៉ូតតាមតម្រូវការ និងតាមស្ថានភាពផ្សេងៗ ។
ក្នុងការនាំចូលនេះ ក្រុមហ៊ុនបាននាំចូលនូវសំបកកង់ សម្រាប់រថយន្តទេសចរណ៍ និងសម្រាប់រថយន្តធន់ធ្ងន់ផងដែរ ។ ចំពោះកត្តា ដែលយើងមើលឃើញរាល់ថ្ងៃនោះគឺជុំវិញពិភពលោកនេះគឺការបំពុលបរិស្ថាន ដែលជាវិបត្តិរបស់ពិភពលោក។

ជាក់ស្តែង ពិភពលោកកំពុងតែខ្វាយខ្វល់នូវបញ្ហាទាំងអស់នេះ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុន Doublestar នឹងសម្ភោធនូវសំបកកង់ថ្មី NDGold សម្រាប់រថយន្តធន់ធ្ងន់ ដោយមានបំពាក់នូវបច្ចេកវិទ្យាថ្មី ដែលជួយទៅដល់ការសន្សំសំចៃប្រេងដល់អ្នកប្រើប្រាស់ចំនួន ១៥% បើធៀបជាមួយនឹងក្រឡាចាស់។ មានន័យថាអ្នកប្រើប្រាស់នឹងកាត់បន្ថយនូវការបំពុលបរិស្ថានទៅកាប់ពិភពលោកកាន់តែប្រសើរជាងមុន ។
លើសពីនេះ មិនត្រឹមតែសន្សំសំចៃប្រេងតែប៉ុណ្ណោះទេ បើយើងក្រឡេកទៅមើលចម្ងាយ គឺប្រើប្រាស់បានយូរជាងមុន ៥០% ដូច្នេះនឹងអាចកាត់បន្ថយនូវការបោះបង់នូវសំបកកង់ចាស់ ដែលជាកត្តាបំពុលទៅដល់បរិស្ថាន ៕
សម្រាប់ព័ត៌មានលំអិតបន្ថែម សូមទំនាក់ទំនងដោយផ្ទាល់មកកាន់ទីប្រឹក្សាផ្នែកលក់ប្រចាំតំបន់ ឬ ការិយាល័យផ្នែកលក់ & បច្ចេកទេស 015 222 886 / 095 222 771 ។