ប្រធាន WTO ព្រមានពីផលប៉ះពាល់នៃការមិនចុះសម្រុងគ្នា

ប្រធាន WTO ព្រមានពីផលប៉ះពាល់នៃការមិនចុះសម្រុងគ្នារវាងប្រទេសជាសមាជិក ចំពេលកំពុងប្រឈមវិបត្តិសកល


ប្រមុខដឹកនាំអង្គការពាណិជ្ជកម្មពិភពលោក បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មជាង ១០០ប្រទេស នៅទីក្រុងហ្សឺណែវ ដែលធ្វើឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែមិថុនា នឹងអាចឈានទៅសម្រេចបានកិច្ចព្រមព្រៀងជាសកលមួយចំនួនក្នុងសប្តាហ៍នេះ។ ប៉ុន្តែទន្ទឹមនឹងនេះ ប្រធានអង្គការពាណិជ្ជកម្មពិភពលោក បានព្រមានដែរថា មុននឹងឈានដល់ការសម្រេចកិច្ចព្រមព្រៀងណាមួយបាន កិច្ចប្រជុំនេះ អាចនឹងឆ្លងកាត់ឧបសគ្គជាច្រើន និងការជជែកតឹងសរសៃរកដាក់គ្នាខ្លាំងៗផងដែរ រវាងប្រទេសជាសមាជិកដែលបានចូលរួម។
ប្រធាន WTO ព្រមានពីផលប៉ះពាល់នៃការមិនចុះសម្រុងគ្នារវាងប្រទេសជាសមាជិក ចំពេលកំពុងប្រឈមវិបត្តិសកល

លោកស្រី ង៉ូ​ហ្ស៊ី អូ​កុន​ចូ អ៊ី​វៀ​ឡា (Ngozi Okonjo Iweala) ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក បាន​និយាយ​ថា ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូ​វីត ១៩ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន វិបត្តិ​ស្បៀងអាហារ និង បញ្ហា​ថាមពល កំពុង​បង្ក​ឱ្យ​មាន​ភាព​ស្មុគស្មាញ​ជា​ប្រព័ន្ធ​សម្រាប់​ពាណិជ្ជកម្ម​ពិភពលោក​។ ជា​ពិសេស លោកស្រី​បន្ថែម​ថា វា​ក៏​បង្ក​ឱ្យ​មាន​សញ្ញា​នៃ​ការ​បែកបាក់​គ្នា​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក ១៦៤ ប្រទេស​របស់​អង្គការ​ពាណិជ​កម្ម​ពិភពលោក​ផង​ដែរ ខណៈ​នៅ​ក្នុង​កិច្ចប្រជុំ មាន​សមាជិក​ចន្លោះ​ពី ៣០ ទៅ ៤០ ប្រទេស បាន​ដើរ​ចេញ​នៅ​ពេល ដែល​រដ្ឋមន្ត្រី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រុ​ស្ស៊ី​ឡើង​ថ្លែងស​ន្ទ​រក​ថា​នៅ​ក្នុង​កិច្ចប្រជុំ​។

ថ្លែង​ទៅ​កាន់​រដ្ឋមន្ត្រី​ក្នុង​ពិធី​បើក​កិច្ចប្រជុំ លោកស្រី អ៊ី​វៀ​ឡា បាន​ជំរុញ​ឱ្យ​ប្រទេស​ជា​សមាជិក​ទាំងអស់​យល់ព្រម​សម្រេច​នូវ​កិច្ចព្រមព្រៀង​លើ​ប្រធានបទ​ដូច​ជា ការ​កាត់​បន្ថយ​ការ​ឧបត្ថម្ភ​ធន​លើ​ការ​នេសាទ ការ​ជំរុញ​លទ្ធភាព​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​១៩​ឲ្យ​បាន​គ្រប់គ្រាន់ ការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​ស្បៀង និង​កំណត់​គោលនយោបាយ​កំណែទម្រង់​របស់ WTO​ជាដើម​។

ទោះ​យ៉ាងណា ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​រូប​នេះ បាន​សង្កត់ធ្ងន់​ថា មុន​នឹង​កិច្ចព្រមព្រៀង​អាច​សម្រេច​បាន ១ ចំណុច ទៅ ២ ចំណុច វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ខណៈ​ការ​ប្រកែក និង​ការ​មិន​ចុះសម្រុង​គ្នា​នឹង​កើត​មាន​ឡើង នៅ​អំឡុង​ពេល​ប្រជុំ​។

ថ្វីបើ​បែប​នេះ​ក្តី លោកស្រី​ក៏​បាន​អំពាវនាវ​ដល់​រដ្ឋមន្ត្រី​តំណាង​ប្រទេស​ជា​សមាជិក​នីមួយ​ៗ​ថា ការ​សម្រុះសម្រួល​គ្នា​ជា​រឿង​ដ៏​ល្អ​បំផុត ខណៈ​ក្នុង​ចំណោម​សមាជិក​ទាំង ១៦៤ របស់​អង្គការ WTO ត្រូវ​ធ្វើការ​សម្រេចចិត្ត​ដោយ​ឯកច្ឆន្ទ​ទើប​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​បាន ដូច្នេះ មាន​ន័យ​ថា សមាជិក​តែ​មួយ​ក៏​អាច​រារាំង​វឌ្ឍនភាព​នៃ​សេចក្ដីសម្រេច​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


ស្រីលង្កាបានដាក់កូតាលក់ប្រេងឥន្ទនៈសម្រាប់អ្នកបើកបរយានជំនិៈ ខណៈវិបត្តិខ្វះខាតថាមពលកាន់តែអាក្រក់

ប្រទេសស្រីលង្កាបានប្រកាសពីការដាក់កូតាលក់ប្រេងឥន្ធនៈប្រចាំសប្តាហ៍សម្រាប់អ្នកបើកបរយានជំនិះ ដោយសារប្រទេសនេះ កំពុងជួបវិបត្តិខ្វះប្រេងកាន់តែអាក្…

ក្រុមអ្នកស្រាវជ្រាវនិយាយថា ឃ្លាំងអាវុធនុយក្លេអ៊ែរពិភពលោកបានពង្រីកខ្លួនជាលើកដំបូងចាប់តាំងពីសម័យសង្គ្រាមត្រជាក់មក

ក្រុមអ្នកស្រាវជ្រាវនិងឃ្លាំមើលបញ្ហាអាវុធសាកលលោក បាននិយាយនៅថ្ងៃចន្ទនេះថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពិភពលោកត្រូវបានគេរំពឹងថា នឹងកើនឡើងនៅក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ