ខួប១០០ឆ្នាំបក្សកុម្មុយនីស្តចិន

បុរសខ្លាំងរដ្ឋចិន ប្តេជ្ញាកម្ចាត់បរទេសណាដែលព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន


នៅក្នុងព្រឹត្តិការណ៍បក្សកុម្មុយនីស្តចិន បុរសខ្លាំងរបស់ចិនប្តេជ្ញាកម្ចាត់បរទេសណាដែលព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ ប្រធានាធិបតីចិន លោក ស៊ី ជិន ពីង បានបញ្ជាក់អះអាងយ៉ាងច្បាស់ថា មានតែបក្សកុម្មុនីស្តចិនមួយទេ ដែលអាចធានាបាននូវការបន្តស្ថិរភាព សន្តិភាព និងការអភិវឌ្ឍរបស់ប្រទេស ស្របពេលដែល បុរសខ្លាំងរបស់ចិនរូបនេះ បានប្តេជ្ញាចិត្តក្តែងៗថា លោកនឹងកម្ចាត់ចោលឲ្យអស់រាល់បរទេសណា ដែលប៉ុនប៉ងបំបែកបំបាក់ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់បក្សកុម្មុយនីស្តចិន។
ប្រធានាធិបតីចិន លោក ស៊ី ជីងពីង រូបភាព៖ ស៊ិនហួ

ប្រធានាធិបតី​ចិន​លោក​ស៊ី​ជិន​ពីង បាន​អះអាង​យ៉ាង​ដូច្នេះ នៅ​ក្នុង​ព្រឹត្តិការណ៍​រំលឹក​ខួប ១០០ ឆ្នាំ​នៃ​បក្ស​កុម្មុយនីស្ត​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​នេះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

នៅ​ក្នុង​ពិធី​រំលឹក​ខួប ១០០​ឆ្នាំ​នៃ​បក្ស​កុម្មុយនីស្ត​ចិន​នៅ​ទីលាន ធាន​អាន​មែន​(Tiananmen Square) ចំពោះ​មុខ​មនុស្ស​ប្រមាណ ៧​ម៉ឺន​នាក់​ដែល​បាន​ចូលរួម លោក ស៊ី ជិន​ពីង បាន​ថ្លែង​សារ​ដែល​មាន​លក្ខណៈ​ជាតិនិយម​ថា លោក​នឹង​ប្តេជ្ញា​កសាង​ប្រទេស​ចិន លែង​ឲ្យ​ប្រទេស​ដទៃ «​សម្លុត គាបសង្កត់ និង ធ្វើបាប​» តទៅ​ទៀត​ហើយ​។ ប្រទេស​ដទៃ ដែល​លោក ស៊ី ចង់​និយាយ​ទៅ​ដល់​នោះ ទំនងជា​ប្រទេស​លោក​ខាងលិច យ៉ាង​ពិតប្រាកដ​ហើយ ជា​ពិសេស មហា​យក្ស​សេដ្ឋកិច្ច​លេខ​១​លើ​លោក សហ​អា​មេ​រិ​ក តែ​ម្ដង ដែល​កំពុង​ប្រឈម​ពាក់មុខយក្ស​ដាក់​គ្នា តឹង​ស​សៃ​ក​ដាក់ ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម នយោបាយ​កា​ទូត​ក្តៅ​ងំ នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​។

គួរ​កត់​សម្គាល់ថា ការ​លើក​ឡើង​ទាំង​អស់នេះ​របស់​លោក ស៊ី ជិន ពីង ធ្វើ​ឡើង​បន្ទាប់ ពី​មាន​អ្នកជំនាញ និង អ្នកវិភាគ​របស់​លោក​ខាងលិច​មួយ​ចំនួន​បាន​លើក​ឡើង​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ថ្ងៃ​អានា​គត នឹង​ដួល​រលំ​ដូច​ទៅ​នឹង​សហភាព​សូ​វៀត​ដួល​រលំ កាលពី​ឆ្នាំ ១៩៩១ ដូច​គ្នា​ដែរ​។

ទន្ទឹម​នឹង​នេះ លោក​ក៏​បាន​បញ្ជាក់​ពី​ម​ហិ​ច្ឆិ​តា​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​ការ​បង្រួបបង្រួម​ជាមួយ​កោះ​តៃវ៉ាន់ ឲ្យ​ក្លាយទៅជា​ចិន​តែ​មួយ និង​ថែម​ទាំង​បាន​សន្យា ប្រឆាំង​ដាច់​ណាត់​តែ​ម្តង ចំពោះ​រាល់​ការ​ជំរុញ​ញុះ​ញ៉ុ​ង​ទាំង​អស់ពី​បរទេស​ដើម្បី​ឲ្យ​កោះ​តែ​វ៉ា​ន់​ប្រកាស​ឯករាជ្យ ជា​កោះ​ដែល​ចិន​តែងតែ​ចាត់​ទុក​ថា ជា​ដែនដី​អាណាខេត្ត​របស់​ចិន​​ខ្លួន​ផង។

ជាមួយ​គ្នា​នេះ​ដែរ បុរស​ខ្លាំង​របស់​ចិន​រូប​នេះ ក៏​មិន​ភ្លេច​និយាយ​ផង​ដែរ​ពី​បញ្ហា​ក្រុង​ហុងកុង ដោយ​លោក​បាន​បន្ត​លើក​ឡើង​ស្រ​ដៀង​នឹង​សព្វមួយដង​ថា ចិន​នឹង​ត្រូវ​បន្ត​ធានា​ឲ្យ​បាន​ពី​ស្ថិរភាព និង សន្តិសុខ​នៅ​ក្រុង​ហុងកុង តាម​រយៈ​ការ​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ ដែល​បាន​ដាក់​ចេញ​ដោយ​ក្រុង​ប៉េ​កាំ​ង​។

ប្រធានាធិបតី​ចិន លោក ស៊ី​ជិន​ពី​ន បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​គ្មាន​អ្នក​ណាមួយ គួរ​មើល​ស្រាល​ការ​ប្តេជ្ញា​ចិត្ត ឆន្ទៈ​និង សមត្ថភាព​ដ៏​រឹង​មាំ​របស់​ប្រជាជន​ចិន​ក្នុង​ការ​ការពារ​អធិបតេយ្យភាព​ជាតិ និង បូរណភាព​ទឹកដី​ឡើយ​។​»

សូម​បញ្ជាក់​ថា បក្ស​កុម្មុយនីស្ត​ចិន ឬ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា CCP ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី ១​កក្កដា ឆ្នាំ​១៩២១ នៅ​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន ជាមួយនឹង​ស្ថាបនិក​តែ​១២​រូប​ប៉ុណ្ណោះ ហើយ​បើ​គិត​មក​ទល់​បច្ចុប្បន្ន គឺ​មាន​រយៈពេល​១០០​ឆ្នាំ​ហើយ​។ ប៉ុន្តែ​ចំពោះ​កំណែទម្រង់សេដ្ឋកិច្ច ក្នុង​រយៈពេល ៤០​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឲ្យ​ចិន​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​លេខ​២ ក្នុង​ពិភពលោក និង បាន​ក្លាយជា​គូរ​ប្រកួត​ដ៏​ធំ​របស់​មហាអំណាច​សេដ្ឋកិច្ច​ក្នុង​លោក​លេខ​១ ជើង​ចាស់​សហរដ្ឋអាមេរិក​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


គម្រោងអភិវឌ្ឍដ៏ធំសម្បើមរបស់បុរី ប៉េង ហួត អេកូ ខូលិកសិន នឹងក្លាយជាតំបន់អភិវឌ្ឈនថ្មី សម្រាប់ការរស់នៅបែបធម្មជាតិ

បច្ចុប្បន្ននេះ តំបន់ជុំវិញរាជធានីភ្នំពេញ ការអភិវឌ្ឍគម្រោងអចលនទ្រព្យ នៅតែបន្តសកម្មភាពយ៉ាងសកម្ម បន្ទាប់ពីការបិទខ្ទប់ដោយសារបញ្ហាខូវីត ១៩ ត្រូវ…

ពលរដ្ឋខេត្តស្វាយរៀង និង ខេត្តកំពង់ចាមបានឈ្នះរង្វាន់ឡាន Ford Ecosport 2021 ពីប្រូម៉ូសិន «កោសឈ្នះ កោសឈ្នះ ឈ្នះ 100% » របស់ក្រុមហ៊ុន Smart

ជាមួយនឹងរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពីកម្មវិធី «កោសឈ្នះ កោសឈ្នះ ឈ្នះ 100%» ក្រុមហ៊ុន ស្មាតអាស្យាតា (Smart Axiata) បានប្រគល់រង្វាន់ដ៏មហាសាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ