ពាណិជ្ជកម្មតាម​អនឡាញ

នៅវៀតណាមអ្នករកចំណូលខ្ទង់លានដុល្លារក្នុងមួយឆ្នាំ ពី Facebook និងGoogle កំពុងកើនឡើង


អាជ្ញាធរពន្ធដារនៅវៀតណាម កំពុងរកឃើញមនុស្សវ័យក្មេងនៅវៀតណាមកាន់តែច្រើន ដែលកំពុងរកចំណូលបានវាល់លានដុល្លារពីក្រុមហ៊ុនគេហទំព័រពាណិជ្ជកម្មអនឡាញ និងបណ្ដាញទំនាក់ទំនងសង្គម។ នេះបើតាមការរាយការណ៍មួយដោយសារព័ត៌មាន VN Express។
នៅវៀតណាមអ្នករកចំណូលខ្ទង់លានដុល្លារក្នុងមួយឆ្នាំ ពី Facebook និងGoogle កំពុងកើនឡើង

នាយកដ្ឋាន​ពន្ធដារ​ក្រុងហាណូយ កាលពីពេលថ្មីៗនេះ​បាន​លាតត្រដាង​ពី​បុគ្គល​ចំនួន​២រូប ដែល​បាន​បំពេញ​បែបបទ​ប្រកាសពន្ធ​លើប្រាក់ចំណូល​របស់ពួកគេ​ដែលរកបាន​រាប់លាន​ដុល្លារអាមេរិក។

ទី១ គឺស្ត្រីវ័យក្មេង​អាយុ ២៨ឆ្នាំ មួយរូបដែល​រស់នៅ​ក្នុងសង្កាត់ Cau Giay បានប្រកាស​ពីប្រាក់ចំណូល​របស់គាត់​ប្រមាណ​ជាង​១៤លាន​ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២០ ដែលរកបាន​ពី​ការ​សរសេរ​កម្មវិធី​សម្រាប់​ប្រើលើ​ទូរស័ព្ទស្មាតហ្វូន និងលក់​ទៅឲ្យ​ Google Play និង App Store ហើយ​នាង​ក៏បាន​បង់ពន្ធ​ប្រមាណ ១លាន​ដុល្លារ​ចូលរដ្ឋ​ផងដែរ។

បុរសវ័យ​៣០ឆ្នាំម្នាក់ទៀត រស់នៅ​សង្កាត់​ជាមួយគ្នា​នឹង​ស្ត្រីខាងលើនេះ​ដែរ បានប្រកាស​ពីប្រាក់ចំណូល​របស់ខ្លួន​ជាង ១១លាន​ដុល្លារ​អាមេរិក ពីការលក់​កម្មវិធី​កុំព្យូទ័រ ទៅឲ្យអតិថិជន​នៅទូទាំង​ពិភពលោក ដោយបុរស​ម្នាក់នេះ បាន​បង់ពន្ធចូល​រដ្ឋ​ប្រមាណ ៧៨ម៉ឺន​ដុល្លារអាមេរិក។

ពួកគាត់ទាំងពីរ​នាក់នេះ បាន​បង់ពន្ធ​អត្រា​អប្បរមា ៧% នៃប្រាក់​ចំណូលដុល​ដែលរកបាន VAT ៥% និង ២%  ពន្ធលើ​ប្រាក់​ចំណូល​ផ្ទាល់ខ្លួន។

បើតាម​ការប្រធាន​ការិយាល័យ​ពន្ធដារ​សង្កាត់​ Cau Gaiy បាន​ឲ្យដឹងថា នៅក្នុងសង្កាត់នេះ មាន​អ្នកដែលកំពុង​រកចំណូល​ពីការធ្វើអាជីវកម្ម​បែបអនឡាញ​នេះ ចំនួន ៦៥នាក់ នឹងបាន​បង់ពន្ធ​ប្រមាណជាង ២,៣លាន​ដុល្លារ​នៅឆ្នាំ២០២០។

មិនមែន​មានតែ​ប្រភព​ចំណូល​អនឡាញពី Google, Facebook និង Youtube នោះទេ ដែលជា​ប្រភពចំណូលធំ​ គេសង្កេតឃើញថា ការផលិតហ្គេម​ក៏ជា​ប្រភពចំណូល​ធំ​មួយដែរ។ អ្នកអភិវឌ្ឍ​ហ្គេមម្នាក់ គឺលោក Nguyen Ha Dong ដែលផលិត​ហ្គេម Flappy Bird មាន​អ្នកទាញយក​ហ្គេមនេះទៅលេង​រហូតដល់ ៥០លាន​ដង នៅលើទូរស័ព្ទ នៅក្នុង​រយៈពេល​ត្រឹមតែ៧ខែប៉ុណ្ណោះបន្ទាប់ពី​ហ្គេមនេះ​បាន​ចេញ។

លោក Dong និយាយថា បានរក​ចំណូល​​ប្រមាណ​៥ម៉ឺនដុល្លារអាមេរិក​ក្នុងមួយថ្ងៃ ចន្លោះពីខែ​ឧសភា ឆ្នាំ២០១៣ ដល់ខែ មករា ឆ្នាំ២០១៤ ពីការផ្សាយ​ពាណិជ្ជកម្ម ដែលចំណូលនេះ​ស្មើនឹងប្រមាណ ១៣លាន​ដុល្លារ​ក្នុងមួយឆ្នាំ។

តំណាង​ក្រុមហ៊ុន​ Facebook នៅវៀតណាម លោក Huynh Kim Tuoc ធ្លាប់បាន​និយាយនៅក្នុងវេទិកាមួយ​កាលពីឆ្នាំ២០១៧ថា នៅវៀតណាម​មាន​សេដ្ឋីប្រាក់​លាន​ដុល្លារប្រមាណ​៥០នាក់ កំពុង​ប្រតិបត្តិការ​រកចំណូល​តាម​ហ្វេសប៊ុក ដោយពួកគេ​មានវ័យពី១៩ ទៅ ២០ឆ្នាំ។ ហើយចំនួននេះ ត្រូវបានគេរំពឹងថា អាចនឹង​កើនឡើងទ្វេដង​បើគិតមកទល់​បច្ចុប្បន្ន៕

None



អត្ថបទបន្ទាប់


ដាក់ប្រាក់​បញ្ញើ​តាម«អេស៊ីលីដា ម៉ូបាល»ភ្លាម បាន​ការប្រាក់​ភ្លាម ហើយ​អត្រា​ការប្រាក់ខ្ពស់ទៀត!

នេះជាដំណឹងល្អ​សម្រាប់​លោក​អ្នក​ដែល​ដាក់​ប្រាក់​បញ្ញើ​មាន​កាល​កំណត់ (term deposit) ជាមួយ​ធនាគារ អេស៊ីលីដា លោក​អ្នក​ទទួល​បាន​អត្រា​កា…

ក្រុមបាតុករមីយ៉ាន់ម៉ាស្រែកថា «យើងមិនចង់បានរបបយោធាផ្ដាច់ការទេ! យើងចង់បានប្រជាធិបតេយ្យ!»

ពលរដ្ឋមីយ៉ាន់ម៉ា ប្រមាណ១ម៉ឺន​នាក់បានដើរជាក្បួនដង្ហែនៅក្នុងទីក្រុងដ៏ធំជាងគេបង្អស់របស់មីយ៉ាន់ម៉ានៅថ្ងៃទី ៧ ខែកុម្ភៈ ដែលវាជាថ្ងៃទី២ហើយ ក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ