ការផលិតឱសថនៅកម្ពុជា

អ្នកផលិតឱសថកម្ពុជា៖ ការផលិតឱសថនៅកម្ពុជាវាជាឱកាស លាយឡំនឹងបញ្ហាប្រឈមខ្វះវត្ថុធាតុដើម!


អ្នកផលិតឱសថនៅកម្ពុជាបានឲ្យដឹងថា ឧស្សាហកម្មផលិតឱសថនៅក្នុងស្រុកចាប់ផ្តើមទទួលរងផលអវិជ្ជមាន ពីការរីករាលដាលនៃមេរោគកូវីដ១៩ជាបណ្តើរៗហើយ។ ឧស្សាហកម្មផលិតឱសថកម្ពុជាអាចនិយាយបានថា វាជាឱកាស លាយឡំជាមួយនិងវិបត្តិ។ វិបត្តិដោយសារ តែកង្វះខាតវត្ថុធាតុដើមផលិត បម្រើឲ្យវិស័យផលិតឱសថក្នុងស្រុក។ បើសិនជាឥទ្ធិពលជំងឺ កូវីដ ១៩ នៅតែអូសបន្លាយយូរតទៀតនោះ វត្ថុធាតុដើមដែលផ្គត់ផ្គង់ក្នុងវិស័យផលិត អាច ធានារ៉ាប់រងនូវការផលិតរហូតត្រឹម២ខែទៀតប៉ុណ្ណោះ។
អ្នកផលិតឱសថកម្ពុជា៖ ការផលិតឱសថនៅកម្ពុជាវាជាឱកាស លាយឡំនឹងបញ្ហាប្រឈមខ្វះវត្ថុធាតុដើម!
ដោយ

លោក​ឧកញ៉ា ឱសថ​បណ្ឌិត ហៃ លី​អ៊ា​ង ប្រធាន​អគ្គនាយក​សហគ្រាស​ផលិត​ឱសថ PPM   ដែល​ជា​សហគ្រាស​ផលិត​ឱសថ​ដ៏​ធំ​ជាងគេ​នៅ​កម្ពុជា និង ភាគច្រើន​ផលិត​ឱសថ​នាំ​ចេញ​ទៅ​ក្រៅប្រទេស បាន​គូសបញ្ជាក់​ថា នៅ​កម្ពុជា​ក្នុង​រយៈពេល​ខ្លី​នេះ​មិន​ទាន់​រង​ឥទ្ធិពល​ខ្លាំងក្លា​ពី​ជំងឺ​កូ​វី​ដ ១៩ នៅឡើយ​ទេ ដោយ​វិស័យ​ផលិត​ឱសថ​នេះ​អាច​រាប់​រង​បាន​រហូត​ដល់​ខែមិថុនា ប៉ុន្តែ​បើ​លើស​ពី​នេះ​អាច​នឹង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ឬ​យ៉ាងណា​នោះ​គឺ​មិន​អាច​ធ្វើការ​ប៉ាន់ស្មាន​បាន​ឡើយ​សម្រាប់​ពេល​នេះ​។

លោក ឱសថ​បណ្ឌិត ហៃ លី​អ៊ា​ង បាន​បញ្ជាក់​បន្ថែម​ថា នៅ​ពេល​ដែល​មានការ​រាតត្បាត​នៃ​មេរោគ​កូ​វី​ដ ១៩​នេះ ប្រាកដ​ណាស់​វា​បាន​ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រឈម​សម្រាប់​ផលិតកម្ម​ផលិត​ឱសថ​នៅ​កម្ពុជា ប៉ុន្តែ​យ៉ាងណា​វា​ក៏​អាច​ចាត់​ទុក​ថា​ជា​ឱកាស​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ផលិត​បង្កើន​ការ​ផលិត​ច្រើន​ជា​មុន​ទ្វេរ​ដង​ស្រប​តាម​តម្រូវការ​ទីផ្សារ​កើនឡើង​។

លោក ឱសថ​បណ្ឌិត​បន្ត​ថា ផលិតផល​ថ្នាំពេទ្យ​ពិតជា​ផលិតផល​សំខាន់​នឹង​ចាំបាច់​ទី​២ បន្ទាប់​ពី​ចំណីអាហារ ដូច្នេះ​វត្ថុធាតុដើម​ផលិត​គឺ​ត្រូវ​តែ​មាន​ជា​ប្រចាំ​សម្រាប់​ការ​ផលិត​។

លោក​ឧកញ៉ា ឱសថ​បណ្ឌិត ហៃ លី​អ៊ា​ង ប្រធាន​អគ្គនាយក​សហគ្រាស​ផលិត​ឱសថ PPM

លោក បន្ថែម​ថា សហគ្រាស​PPM អាច​បន្ត​ការ​ផលិត​រហូត​មក​ដល់​ពេល​នេះ​បាន​ដោយសារ​នៅ​មាន​វត្ថុធាតុដើម​សល់​ពី​បម្រុង​ទុក​ពី​មុន ប៉ុន្តែ​បើ​កូ​វី​ដ ១៩ នៅ​បន្ត​អូស​បន្លាយ​រយៈពេល​យូរ​លើស ចាប់ពី​ខែកក្កដា​ឡើង​ទៅ​គឺ​សហគ្រាស​លោក​មិន​អាច​ធានា​រក្សា​ការ​ផលិត​ច្រើន​បាន​នោះ​ដែរ ព្រោះ​ជំងឺ​កូ​វី​ដ ១៩ នេះ តែងតែ​បង្ករ​បញ្ហា​ច្រើន​ដែល​មិន​អាច​ព្យាករ​ទុក​មុន​បាន​ឡើយ​។

លោក ឱសថ​បណ្ឌិត ហៃ លី​អ៊ា​ង បន្ថែម​ថា ស្រប​ពេល​ដែល​កម្ពុជា​កំពុង​មាន​តម្រូវការ​ផលិត​អាកុល​ច្រើន​សហគ្រាស​ផលិត​របស់​លោក​ក៏​បាន​ជំរុញ​បង្កើន​ការ​ផលិត​អាលកុល​បន្ថែម​ជា​ច្រើន​ក្នុង​គោលដៅ​បំពេញតម្រូវការ ក៏​ដូច​ជា​ជួយ​ទិញ​កសិផល​ពី​ប្រជា​កសិករ​ដែល​ផលិត​បាន​មួយ​ចំណែក​ធំ​ផង​ដែរ​។

ផលិតកម្ម​ផលិត​ឱសថ​របស់ ក្រុមហ៊ុន PPM មាន​កំណើន​ជា​រៀង​រាល់​ឆ្នាំ ហើយ​តម្រូវ​ទីផ្សារ​នាំ​ចេញ​ក៏​បាន​កើនឡើង​ទៅ​តាម​នោះ​ដែរ ដោយ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជាង​២០​។​ជា​ទូទៅ ក្រុមហ៊ុន​ផលិត​ឱសថ PPM  តែងតែ​ពង្រីក​ខ្សែ​សង្វា​ក់​ផលិតកម្ម​ផលិត​ជា​រៀង​រាល់​ឆ្នាំ តែ​លទ្ធភាព​នៃ​ការ​ពង្រីក ធៀប​នឹង​អ្នក​នាំ​ចូល​គឺ​នៅ​តូច​ជាងគេ​ខ្លាំង​ណាស់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ផលិត​ឱសថ PPM បាន​និង​កំពុង​ផលិត​ឱសថ​ជាង ២០០​មុខ សម្រាប់​ទីផ្សារ​ក្នុងស្រុក និង មាន​ផលិតផល​នាំ​ចេញ​ជាង ៥០​មុខ​ផង សម្រាប់​ប្រកួតប្រជែង​នៅ​លើ​ឆាក​អន្តរជាតិ ដូច​ជាទី​ផ្សារ​អាហ្វ្រិក ឡាវ មី​យ៉ា​ន់​ម៉ា នឹង​រំពឹង​ឈាន​ជើង​ចូល​ទីផ្សារ​បារាំង អា​មេ​រិ​ក និង​ជប៉ុន ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងរបស់អាមេរិក ធ្លាក់ដល់ដកក្រោមសូន្យ ដោយសារគ្មានកន្លែងស្តុកទុក

ព័ត៌មាន
ទីផ្សារប្រេងអាមេរិក ត្រូវបានពិភពលោកស្គាល់ថា ជាទីផ្សារដែលកំពុងរីកដុះដាលខ្លាំងក្នុងប្រវត្តិសាស្ត្រ ក៏ប៉ុន្តែនៅពេលនេះ អាមេរិក ក៏កំពុងជួបប្រទ…

អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩នៅត្រឹម០៣នាក់ទៀតទេ ខណៈដែលគ្មានករណីឆ្លងថ្មី២សប្តាហ៍មកហើយ

ព័ត៌មាន
គិតត្រឹមថ្ងៃទី២៧ ខែមេសានេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលចំនួនត្រឹមតែ ០៣នាក់ទៀតប៉ុណ្ណោះ ដោយមានអ្នកជំងឺជាសះស្បើយថ្មី០២ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ