#វៀតណាម

Articles by Tag វៀតណាម

កំណើនសេដ្ឋកិច្ចវៀតណាមឆ្នាំ២០២១ ត្រូវបានធនាគារពិភពលោកទម្លាក់ការព្យាករមកនៅត្រឹម ៤,៨% ក្រោយកូវីដ-១៩ផ្ទុះខ្លាំង

ដោយ​ ​ ខេមបូណូមីស
ធនាគារពិភពលោក បានទម្លាក់ការព្យាករកំណើនផលិតផលក្នុងស្រុកសរុប GDP របស់វៀតណាមមកនៅត្រឹម ៤,៨ ភាគរយប៉ុណ្ណោះ នៅឆ្នាំ ២០២១នេះ ដែលទាបជាងការព្យាករកាលពីខែធ្នូ ឆ្នាំ ២០២០ ចំនួន២ពិន្ទុភាគរយ ពោលគឺកាលពីខែធ្នូកន្លងទៅនេះ ធ្លាប់ព្យាករថាកើនដល់ ៦,៨%។ ការទម្លាក់ការព្យាកររបស់ធនាគារពិភពលោកនេះ គឺធ្វើឡើងបន្ទាប់ពីមើលឃើញថា បញ្ហាឆ្លងរីករាលដាលខ្លាំងក្លានៃជំងឺកូវីដ-១៩នៅក្នុងប្រទេសវៀតណាមនាពេលថ្មីៗនេះ បាននិងកំពុងជះឥទ្ធិពលអាក្រក់មកលើសេដ្ឋកិច្ច គួបផ្សំនឹងវិធានការគ្រប់គ្រងកូវីដ-១៩នៅក្នុងប្រទេសវៀតណាមនាពេលថ្មីៗ នេះ