Latest

Articles by published date

ចិន បញ្ចេញមហិច្ឆតាពង្រីកឥទ្ធិពលប្រាក់យន់ ដើម្បីប្រជែងនឹងប្រាក់ដុល្លារអាម៉េរិក

ដោយ​ ​ ខេមបូណូមីស
សមរភូមិហិរញ្ញវត្ថុពិភពលោកកំពុងឡើងកម្តៅខ្លាំង ខណៈប្រទេសចិន កំពុងបោះជំហានវាយលុកយ៉ាងគំហុកក្នុងយុទ្ធសាស្ត្រទម្លាក់ឥទ្ធិពលប្រាក់ដុល្លារអាម៉េរិក និងលើកកម្ពស់ប្រាក់យន់ឱ្យក្លាយជារូបិយប័ណ្ណបង្គោលនៅលើឆាកអន្តរជាតិ។ ដើម្បីគាំទ្រផែនការនេះ ទីក្រុងប៉េកាំងបានបើកភ្លើងខៀវឱ្យធនាគាររដ្ឋខ្នាតយក្សចំនួន៦ វាយលុកទីផ្សារ ដោយភ្ជាប់ប្រតិបត្តិការប្រាក់យន់ក្នុងស្រុក និងក្រៅប្រទេសចូលគ្នា ព្រមទាំងពន្លឿនការប្រើប្រាស់ប្រាក់យន់ឌីជីថល សម្រាប់ការទូទាត់ឆ្លងដែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។