ភាគហ៊ុនEvergradeធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន

តម្លៃភាគហ៊ុន Evergrande ធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាននៅ១១ឆ្នាំចុងក្រោយបន្ទាប់ពីប្រកាសអសមត្ថភាពសងបំណុលគេ


តម្លៃភាគហ៊ុនក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់ចិន Evergrande ធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាននៅ ១១ឆ្នាំចុងក្រោយបន្ទាប់ពីប្រកាសពីអសមត្ថភាពសងបំណុលគេ ។ ភាគហ៊ុនក្រុមហ៊ុនEvergrande នៅថ្ងៃច័ន្ទទី០៦ខែធ្នូ បានដាំក្បាលចុះខ្លាំងបំផុតមិនធ្លាប់មាននោះទេ ក្រោយពីបានប្រកាសថា ខ្លួនមិនអាចធានាបានថា នឹងមានប្រាក់គ្រប់គ្រាន់សម្រាប់សងបំណុលដែលខ្លួនកំពុងជំពាក់រាប់រយពាន់លានដុល្លារនោះទេ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុនអចលនទ្រព្យធំលំដាប់ទី២របស់ចិន Evergrande

ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនដ៏ធំ Evergrande ធ្លាប់តែជាក្រុមហ៊ុនលក់អចលនទ្រព្យបានច្រើនជាងគេ ប្រចាំឆ្នាំនៅប្រទេសចិន កំពុងបន្តដើរអូសជើងក្នុងវិបត្តិបំណុលសរុបប្រមាណ ៣០០ពាន់លានដុល្លារ។ ទោះបីជាបានសងបំណុលរំដោះខ្លួន បានមួយចំនួនតូចក៏ដោយចុះ ប៉ុន្តែកាតព្វកិច្ចបំណុលថ្មីៗ និងថ្ងៃកំណត់សងបំណុលថ្មីៗ ក៏បានចូលមកជាបន្តបន្ទាប់។

ជាប់ជំពាក់បំណុលគេជុំទិស រកប្រាក់សងមិនបាន ជំរុញឲ្យក្រុមហ៊ុន Evergrande កាលពីពេលថ្មីៗនេះ បានប្រកាសថាខ្លួនប្រហែលជាលែងមានលទ្ធភាពសងបំណុលស្របទៅតាមកាតព្វកិច្ចបានទៀតហើយ។ ភ្លាមៗក្រោយពីបានប្រកាស អាជ្ញាធរចិន បានកោះហៅប្រធានក្រុមហ៊ុនមកសួរនាំ និងក្រោយមកអាជ្ញាធរចិន បានចេញសេចក្តីប្រកាសព័ត៌មានមួយ ធ្វើការអះអាងថាបញ្ហាEvergrande មិនអាចសងបំណុលបាន និងមិនប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុក្នុងស្រុកចិនទាំងមូលទេ។

យ៉ាងណាមិញ បើមើលលើតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនចិនមួយនេះ នៅថ្ងៃច័ន្ទទី០៦ខែធ្នូ បានធ្លាក់ចុះជាង១២% ពោលគឺធ្លាក់នៅសល់តែជិត ២ដុល្លារហុងកុងប៉ុណ្ណោះ ក្នុងមួយហ៊ុន ឬស្មើប្រមាណ២៥ សេនដុល្លារអាមេរិក។ នេះជាការធ្លាក់ចុះតម្លៃភាគហ៊ុន Evergrande ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន ចាប់តាំងពីខែឧសភាឆ្នាំ ២០១០មក។

ជាមួយគ្នានេះ នៅថ្ងៃច័ន្ទទី០៦ខែធ្នូ ដដែល ជាថ្ងៃដែល Evergrande ដល់កំណត់ ត្រូវបង់សងកូប៉ុង បណ្ណបំណុលដែលមានទឹកប្រាក់ចំនួនជាង ៨២លានដុល្លារ ប៉ុន្តែក្រុមហ៊ុនមិនទាន់បានទូទាត់នៅឡើយទេ ទោះត្រូវដល់ថ្ងៃកំណត់ក្តី។ 

គួររំឭកថា មូលហេតុដំបូងដែលធ្វើឲ្យក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ដ៏ធំរបស់ចិន Evergrande ធ្លាក់ក្នុងវិបត្តិបំណុលដល់ដំណាក់កាលនេះ ក៏ដោយសារតែ ការគ្រប់គ្រងមិនល្អ និងការពង្រីកគម្រោងច្រើនហួសហេតុ និង ការខ្ចីប្រាក់ដោយគ្មានការប្រុងប្រយ័ត្ន។ បច្ចុប្បន្ន Evergrande មានឈ្មោះជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលបានជាប់ជំពាក់បំណុលច្រើនជាងគេបំផុតក្នុងពិភពលោក។

យ៉ាងណាក៏ដោយ ធនាគារកណ្តាលចិន បានបង្ហាញការគាំទ្រដ៏កម្រមួយដល់ Evergrande ដោយបានអះអាងថា រដ្ឋាភិបាលចិន ក៏ដូចជារដ្ឋបាលនៅតាមតំបន់ដែល ក្រុមហ៊ុន Evergrande កំពុងសាងសង់គម្រោង នឹងបន្តធ្វើការយ៉ាងជិតស្និទ ដើម្បីដោះស្រាយហានិភ័យ និង បន្តការអភិវឌ្ឍប្រកបដោយស្ថិរភាព នៃវិស័យអចលនទ្រព្យក្នុងប្រទេសចិន។

សូមជម្រាបថា បញ្ហាបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនដ៏ធំលំដាប់ទី២ Evergrande បានធ្វើឲ្យរង្គោះរង្គើដល់ទីផ្សារហិរញ្ញវត្ថុក្នុង និងក្រៅប្រទេស ក៏ដូចជាទីផ្សារភាគហ៊ុន ជាច្រើនលើករួចទៅហើយ ស្របពេលដែលវិស័យអចលនទ្រព្យ និងការទិញលក់ផ្ទះសម្បែងក្នុងប្រទេសចិន ក៏បានដាំក្បាលចុះខ្លាំងផងដែរ នៅត្រីមាសទី៣ឆ្នាំនេះ៕

None



អត្ថបទបន្ទាប់


ប្រធានាធិបតីរុស្ស៊ីសង្ឃឹមថា WHO នឹងអនុម័តវ៉ាក់សាំងកូវីដ១៩ Sputnik V របស់ខ្លួន ក្នុងឆាប់ៗនេះ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងក្តីសង្ឃឹមចំពោះការអនុម័តរបស់អង្គការសុខភាពពិភពលោក សម្រាប់វ៉ាក់សាំងបង្ការកូវីដ១៩ Sputni…

អូមីក្រុងអុកឡុកនៅអាមេរិកកាន់តែខ្លាំង ខណៈរដ្ឋកាន់តែច្រើនបានឆ្លងរាលដាលជាបន្ដបន្ទាប់

មន្ត្រីសុខាភិបាលអាមេរិកបាននិយាយថ្មីៗនេះថា មេរោគបំប្លែងថ្មី អូមីក្រុង បានរីករាលដាលចូលដល់រដ្ឋ មួយភាគបីនៃសហអាមេរិកទាំងមូល ប៉ុន្តែទោះយ៉ា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ