ការវិនិយោគវិស័យអចលនទ្រព្យ

តើនៅឆ្នាំ២០២២ ការវិនិយោគវិស័យអចលនទ្រព្យស្ទុះងើបកម្រិតណា?


អ្នកជំនាញក្នុងវិស័យអចលនទ្រព្យព្យាករថា ការវិនិយោគក្នុងវិស័យអចលនទ្រព្យ នឹងមានកំណើនពី៣០% ទៅ ៤០% នៅដើមឆ្នាំ២០២២ ខណៈបច្ចុប្បន្នអ្នកជំនាញអះអាងថា ទាំងវិនិយោគិនជាតិ និងអន្តរជាតិ កំពុងសំឡឹងឱកាសវិនិយោគលើវិស័យនេះនៅកម្ពុជា។
វិស័យអចលនទ្រព្យនៅកម្ពុជា (រូបភាព៖ ហេង ភារម្យ)

ចរន្ត​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​បាន​ចាប់ផ្តើម​កំរើក​ឡើង​វិញ​បណ្តើរ​ៗ​ហើយ ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បើក​សកម្មភាព​សង្គម និង​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​ឡើង​វិញ កាលពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១​។ ទោះបី​ក្នុង​អំឡុង​នៃ​វិបត្តិ​កូ​វី​ដ​-១៩ ចំនួន​អ្នកទិញ​អចលនទ្រព្យ​មានការ​ថយ​ចុះ តែ​តម្លៃ​អចលនទ្រព្យ​មិន​មានការ​ប្រែប្រួល គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ​។ អ្នកជំនាញ​ជឿជាក់​ថា ក្រោយ​ការ​បើក​ប្រទេស​ឡើង​វិញ វា​នឹង​ធ្វើ​ឲ្យ​ចរន្ត​ទិញ​លក់​ក្នុង​វិស័យ​អចលនទ្រព្យ​មាន​កំណើន​បន្តិច​ម្តង​ៗ ជា​ពិសេស​ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ចិន នា​ពេល​ខាង​មុខ​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី ការ​រៀបចំ​សមាជ​លើក​ទី​២៣ នៃ​សមាគម​អ្នក​វាយតម្លៃ​អចលនវត្ថុ​អាស៊ាន​(AVA) នៅ​ព្រឹក​ថ្ងៃ​ទី​៣ វិច្ឆិកា លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ព្យាករណ៍​ថា ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​មាន​កំណើន​ចន្លោះ​ពី ៣០%​ទៅ​៤០%​នៅ​ដើមឆ្នាំ​២០២២ ខាង​មុខ​។ ការ​ព្យាករណ៍​បែប​នេះ ធ្វើ​ឡើង​ក្រោយ​លោក​រំពឹង​ថា ក្រោយ​ការ​បើក​ប្រទេស​លើ​គ្រប់​វិស័យ​ឡើង​វិញ នឹង​មាន​លំហូរ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន សំឡឹង​ឱកាស​វិនិយោគ​លើ​វិស័យ​នេះ​នៅ​តាម​បណ្តា​ខេត្ត​នានា ជា​ពិសេស​នៅ​តំបន់​ជាយក្រុង​តែ​ម្តង​។ វិនិយោគិន​បរទេស ដែល​លោក​រំពឹង​មក​បោះទុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ច្រើន​ជាងគេ​រួម​មាន​ចិន ជប៉ុន និង​សហរដ្ឋ​អាម​រិ​ក​ជាដើម​។ 

ប្រធាន​សមាគម​រូប​នេះ​បាន​គូសបញ្ជាក់​បន្ថែម​ថា ទោះបី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឲ្យ​ចរន្ត​ទិញ​លក់​ក្នុង​វិស័យ​អចលនទ្រព្យ​មានការ​ធ្លាក់​ចុះ​ក៏​ពិតមែន តែ​តម្លៃ​អចលនទ្រព្យ​វិញ​ពុំ​មានការ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ​។ អ្នកជំនាញ​រូប​នេះ អះអាង​ថា តម្លៃ​អចលនទ្រព្យ​កម្ពុជា​នៅ​មាន​កម្រិត​ទាប​នៅឡើយ​បើ​ធៀប​នឹង​តម្លៃ​អចលនទ្រព្យ​ជាមួយ​ប្រទេស​ក្នុង​តំបន​អាស៊ាន ដែល​កត្តា​នេះ ធ្វើ​ឲ្យ​កម្ពុជា​មានឱកាស​ខ្ពស់​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​បរទេស​។ អ្នកជំនាញ​រូប​នេះ វាយតម្លៃ​ថា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅ​តែ​អាច​ផ្តល់​អត្ថប្រយោជន៍ និង​ប្រាក់​ចំណេញ​ខ្ពស់​នៅ​ក្នុង​រយៈពេល​១​ទៅ​២​ឆ្នាំ​ខាង​មុខ ហើយ​លោក​ជឿជាក់​ថា នៅ​រយៈពេល​៣​ទៅ​៥​ឆ្នាំ​ខាង​មុខ វិនិយោគិន​កម្ពុជ​នឹង​អាច​ឈាន​ជើង​ទៅ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​តាម​ប្រទេស​នានា​នៅ​អាស៊ាន និង​ក្នុង​តំបន់​៕

None



អត្ថបទបន្ទាប់


ក្រុមអ្នកជំនួញ៖ សកម្មភាពអាជីវកម្ម និងវិស័យដឹកជញ្ជូន រងផលប៉ះពាល់ដោយសារតែប្រេងឥន្ធនៈឡើងថ្លៃ ប៉ុន្ដែមិនធ្ងន់ធ្ងរទេ

ក្រុមអ្នកជំនួញក្នុងវិស័យឧស្សាហកម្ម និងដឹកជញ្ជូនទំនិញនៅកម្ពុជា បានអះអាងថា បញ្ហាតម្លៃប្រេងឥន្ធនៈមានការឡើងថ្លៃខ្ពស់នៅមួយរយៈចុងក្រោយនេះ គឺបានធ្…

ក្រុងប៉េកាំងលុបចោលជើងហោះហើរជាង ៥០% ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩

កាសយានដ្ឋានអន្តរជាតិ រដ្ឋធានីប៉េកាំង និងប៉េកាំងដាស៊ីង បានលុបចោលជើងហោះហើរពី ៨ រយ ទៅ ១ ពាន់ជើង មកនូវត្រឹមតែ ៤០០ ទៅ ៥០០ ជើងប៉ុណ្ណោះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ