ជំនួយអាមេរិក

អាមេរិកផ្តល់ហិរញ្ញប្បទានឥតសំណង ៧,៥លានដុល្លារអាមេរិកដល់កម្ពុជា ចំពេលវិបត្តិកូវីដ-១៩


នៅថ្ងៃនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ៧,៥លានដុល្លារអាមេរិកដល់កម្ពុជា ដោយក្នុងនោះ៥លានដុល្លារសម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ និង២,៥លានដុល្លារទៀត ជាហិរញ្ញប្បទានបន្ថែមសម្រាប់ការឆ្លើយតបនឹងការការពារសុមាលភាពប្រឆាំងនឹងកូវីដ១៩។
អាមេរិកផ្តល់ហិរញ្ញប្បទានឥតសំណង ៧,៥លានដុល្លារអាមេរិកដល់កម្ពុជា ចំពេលវិបត្តិកូវីដ-១៩(រូបភាព MEF)

តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់​ថា ឯកឧត្តម អូន ព័ន្ធ​មុនី  រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​រៀបរាប់​យ៉ាងច្រើន​ប្រាប់​ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា អំពី​កិច្ច​អន្តរាគមន៍​សំខាន់​ៗ ដំណោះស្រាយ និង​វិធានការ​នានា ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជួយ​ស្រោចស្រង់​វិស័យ​ធំ​មួយ​ចំនួន​ដូច​ជា វិស័យ​ទេសចរណ៍ អាកាសចរណ៍ និង​កាត់ដេរ​វាយនភ័ណ្ឌ ចាប់​តាំង​ជំងឺ​កូ​វី​ដ​១៩ បាន​រីក​រាលដាល​មក​។

គូសបញ្ជាក់​ថា ថ្វី​ត្បិត​តែ អា​មេ​រិ​ក​ធ្លាប់​ប្រកាស​ថា លែង​ផ្តល់​ជំនួយ​ដល់​អង្គការ​សុខភាព​ពិភពលោក​ក៏​ពិតមែន តែ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​មួយ​នេះ នៅ​តែ​បន្ត​ផ្តល់​ជំនួយ​ដល់​ប្រទេស​នានា ជា​ពិសេស​ក្នុង​តំបន់​អាស៊ី ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​នេះ​ដដែល​។ជាក់ស្តែង​កាលពី​អំឡុង ខែមេសា​កន្លង​ទៅ  តាម​រយៈ​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន សហរដ្ឋ​អាម​រិ​កបាន​សម្រេច​ផ្តល់​ជំនួយ​ជាង ៣៥​លាន​ដុល្លារ​ផង​ដែរ ចំពោះ​ការ​គាំទ្រ​វិស័យ​សុខាភិបាល​សាធារណៈ​របស់​អាស៊ាន​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


ក្រសួងអប់រំមិនទាន់អនុញ្ញាតឲ្យបើកដំណើរការក្លឹបហាត់ប្រាណវិញនៅឡើយទេ

ក្រោយពីក្រសួងសុខាភិបាលកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ទាំង១២២នាក់ បានជាសះស្បើយទាំងអស់ និងមិនមានរកឃើញករណីថ្មីៗផងទៀតនោះ គេសង្កេតឃើញថា …

ក្រុមហ៊ុន Airbus ទារបំណុល Thai Airways ដែលជំពាក់ថ្លៃជួលយន្ដហោះ៣០គ្រឿង

ក្រុមហ៊ុនផលិតយន្ដហោះ Airbus បានជូនដំណឹងដល់ក្រុមហ៊ុន Thai Airways ឲ្យរូតរះសងបំណុល ដែលជំពាក់ថ្លៃជួលយន្ដហោះ ៣០ គ្រឿង ខណៈដែលកាលបរិច្ឆេទផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ