ក្រោមប្រធានបទ “ចាប់ផ្តើមកុំឲ្យក្ស័យធន” សន្និសីទនេះនឹងនាំមកនូវស្ថាបនិកផ្ទាល់ និងអគ្គនាយកក្រុមហ៊ុនដែលមានសមិទ្ធផលគួរឲ្យកត់សម្គាល់ ដើម្បីចែករំលែករឿងរ៉ាវល្អៗ និងមេរៀនសំខាន់ៗ ទាំងជោគជ័យ និងបរាជ័យ ដកស្រង់ចេញពីដំណើរនៃការធ្វើជំនួញរបស់ពួកគេ។
សហគ្រិនទាំង១២រូប សុទ្ធសឹងជាបុគ្គលដែលបានចាប់ផ្តើមជំនួញពីចំណុចសូន្យ ឬក៏បានកែប្រែជំនួញលក្ខណៈគ្រួសារឲ្យក្លាយជាជំនួញស្តង់ដារនិងនាំមុខគេនៅកម្ពុជា។ ភាគច្រើនស្ថិតក្នុងវ័យ៣០ឆ្នាំ និងក្រោម៤៥ឆ្នាំ សហគ្រិនវ័យក្មេងទាំងនេះ មិនត្រឹមតែបានចូលរួមបង្កើតការងារ សរុបរាប់ពាន់កន្លែងនិងជំនាញដល់ទីផ្សារកម្ពុជានោះទេ ពួកគេបានបង្កើតយីហោ (brand) ដ៏រឹងមាំ និងស្តង់ដារគុណភាពនៅក្នុងវិស័យរៀងៗខ្លួន។
ចំណុចសំខាន់នៃកិច្ចពិភាក្សាតុមូលនឹងផ្តោតទៅលើការចាប់ផ្តើមអាជីវកម្មដំបូង ការប្រមូលគំនិត វិភាគទីផ្សារ គ្រប់គ្រងប្រតិបត្តិការ ធ្វើទីផ្សារ និងទប់ទល់នឹងការប្រកួតប្រជែង ដែលចេញពីយុទ្ធសាស្រ្តផ្ទាល់ដែលវាគ្មិនធ្លាប់បានអនុវត្ត។
ត្រៀមសំណួររបស់អ្នកដើម្បីសួរទៅកាន់វាគ្មិនផ្ទាល់នៅក្នុងកម្មវិធី ដែលមានរាយនាមដូចខាងក្រោម៖
- លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុនថ្នាំពណ៌ជាតិ (ផ្នែកឧស្សាហកម្មសំណង់)
- លោក ហ៊ុន ចាន់សាន អគ្គនាយកក្រុមហ៊ុន Re-Edge (ផ្នែកស្ថាបត្យកម្ម)
- លោក ហេង ម៉េងហូ អគ្គនាយកក្រុមហ៊ុន Libra (ផ្នែកសេវាកម្មសន្តិសុខ)
- លោក កែវ ឡង់ឌី ម្ចាស់ភាគហ៊ុន និងជាប្រធានផ្នែកអភិវឌ្ឍន៍ជំនួញ Baby Outlet (ផ្នែកចែកចាយសម្ភារៈកុមារ)
- លោកស្រី សំ លីណា អគ្គនាយិកាក្រុមហ៊ុន Ellesse (ផ្នែកចែកចាយគ្រឿងសង្ហារិម)
- លោកស្រី ឃី មុន្នី អគ្គនាយិកាក្រុមហ៊ុន Amru Rice (ផ្នែកកសិកម្មស្រូវ និងនាំចេញអង្ករ)
- លោក Thai Jerry អគ្គនាយកក្រុមហ៊ុន @home Photography (ផ្នែកថតរូប និងវីដេអូ)
- លោក ឃួន សុភ័ទ្ទ អគ្គនាយកក្រុមហ៊ុន Morakot Technology (ផ្នែកព័ត៌មានវិទ្យា)
- លោក ទិត សុធារ៉ា អគ្គនាយក NOIR COFFEE (ផ្នែកកាហ្វេ)
- លោក សៀង សុបញ្ញា អគ្គនាយកវិទ្យាស្ថាន Cam-ASEAN (ផ្នែកអប់រំ)
- កញ្ញា ហៃ អែលណា អគ្គនាយិការងក្រុមហ៊ុន T-Shop (ផ្នែកចែកចាយគ្រឿងអេឡិចត្រូនិចទូរស័ព្ទ)
- លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនអនុស្សា (ផ្នែករៀបចំព្រឹត្តិការណ៍)
សន្និសីទនេះរៀបចំដោយក្រុមហ៊ុន អនុស្សា និងឧបត្ថម្ភធំដោយថ្នាំពណ៌ជាតិ សហការឧបត្ថម្ភដោយ Berocca។ សំបុត្រចូលរួមតម្លៃ 6$ នៅមុនថ្ងៃ29 តុលា និង 7$ នៅថ្ងៃ ២៩ តុលា។
ទំនាក់ទំនងទិញសំបុត្រតាមភ្នាក់ងារនៅតាមសកលវិទ្យាល័យ៖
PUC 070 848 171, IFL 086 71 25 33, 096 67 07 063, 096 38 38 566, 070 425 654, ACE 016 555 003, 077 59 59 90, BIU 093 374 537, 092 264 219, 078 947496, CJCC 098 414 717, ITC 069 738 728, 093 392520, Beltei 069 727 228, RUPP 086 66 35 49, Norton 012 235 843, SITEC 010 44 64 62, RUFA 098 884 106, NIB 010 463 798
ព័ត៌មានបន្ថែមអាចទទួលបានតាមហ្វេសប៊ុក Anussa Event Planner ឬ ទូរស័ព្ទលេខ 012 230 140 / 010 911 776 ។ https://youtu.be/KERZlStPunA