ករណីស្លាប់ដោយសារកូវីដ-១៩នៅកម្ពុជា

កម្ពុជា​មាន​អ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន​២នាក់ទៀតហើយ! នាំឲ្យចំនួនអ្នកស្លាប់កើនដល់៧នាក់!


កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ពីរនាក់បន្ថែមទៀតហើយ នៅព្រឹកថ្ងៃទី ២៥ ខែមីនានេះ ដែលជាបុរសខ្មែរអាយុ៣៨ឆ្នាំ និងបុរសជនជាតិចិនអាយុ៤៣ឆ្នាំ។ នេះបើយោងតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលត្រូវបានស្ថានីយទូរទស្សន៍ជាតិកម្ពុជា បានស្រង់ប្រសាសន៍មកផ្សាយលើហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៥ ខែមីនា នេះ។
កម្ពុជារកឃើញ​មានអ្នកស្លាប់ដោយសារកូវីដ-១៩ ជាបន្ដបន្ទាប់
ដោយ

បើតាមទំព័រហ្វេសប៊ុក​ដដែល បុរសជនជាតិខ្មែរ​អាយុ​៣៨ឆ្នាំខាងលើ ជាជំនួយ​ការអគ្គនាយក​ផ្សាយនៅអង្គភាព​សារព័ត៌មានអភិវឌ្ឍន៍​សង្គមខ្មែរ ស្នាក់នៅ​ភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ រីឯ​បុរសជន​ជាតិចិន ធ្វើការនៅ​កាស៊ីណូ​នៅស្រុក​កោះធំ ខេត្តកណ្តាល។

អ្នកជំងឺទាំងពីរ​នាក់មានអាការៈ​ខ្សោយ​សួតធ្ងន់ធ្ងរ និងរលាកសួត​ទាំងសង​ខាងខ្លាំង ដោយសារ​ការវ៉ៃលុកនៃ​ជំងឺកូវីដ-១៩។ តែយ៉ាងណាមកទល់ពេលនេះក្រសួង​សុខាភិបាល​មិនទាន់​ប្រកាស​ពីព័ត៌មានអ្នកស្លាប់ទាំងពីរ​ជាសាធារណៈ​នៅ​ឡើយទេ។

គិតត្រឹមព្រឹកថ្ងៃទី ២៥ ខែមីនា ចំនួនអ្នកស្លាប់​ដោយសារ​ជំងឺកូវីដ-១៩ នៅកម្ពុជា​បានកើន​ឡើង​ដល់​៧នាក់ហើយ ខណៈ​អ្នកឆ្លង​ជំងឺកូវីដ-១៩ ថ្មី​មាន​ចំនួន ៥៥នាក់ ដែលសុទ្ធសឹង​ជាអ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ៕

None



អត្ថបទបន្ទាប់


ឥណ្ឌារកឃើញវីរុសកូវីដ១៩ «បំប្លែងខ្លួនថ្មី» មួយប្រភេទទៀតមានលទ្ធភាពបំប្លែងខ្លួនបានទ្វេដង

កាលពីថ្ងៃពុធទី២៤មីនា ម្សិលមិញ ប្រទេសឥណ្ឌាប្រកាសរកឃើញនូវរីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមួយប្រភេទទៀត ដែលមានលទ្ធភាពអាចបំប្លែងខ្លួនបានលើសទ្វេដង …

កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល២គ្រាប់បើកឆាកដើមឆ្នាំ២០២១

នៅចំពេលដែល ស្ថានការណ៍ពិភពលោកហាក់កំពុងតានតឹងកាន់តែខ្លាំងឡើង រវាងប្រទេសលោកខាងលិច និងចិន រួមជាមួយរុស្ស៊ីផងដែរនោះ ប្រទេសកូរ៉េខាងជើងឯណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ