ការបាក់ដីរអិលធ្លាក់ចុះពីភ្នំនេះ បានធ្លាក់សង្កត់លើផ្ទៃដីជាង ១ហិកតា កាលពីវេលាម៉ោងប្រហែល ១រំលងអធ្រាត្រ ថ្ងៃអាទិត្យ ទី១៨ តុលា ឆ្នាំ២០២០។ ក្នុងហេតុការណ៍នេះ ដីភ្នំដែលលាយឡំជាមួយផ្ទាំងថ្ម បានធ្លាក់សង្កត់លើអគារស្នាក់នៅ នៅក្នុងបន្ទាយទាហានកងសេដ្ឋកិច្ច លេខ៣៣៧ នៅក្នុងឃុំ Huong Phung ។
មន្ត្រីឃុំបានឲ្យដឹងថា ចាប់តាំងពីម៉ោង ២រំលងអធ្រាត្រមក ការបាក់ដីរអិលធ្លាក់ចុះពីលើកំពូលភ្នំបានកើតឡើង ពី ៤ ទៅ ៥លើក ដោយលាន់ឮសំឡេងផ្ទុះដូចគ្រាប់បែកផ្ទុះ។
នៅថ្ងៃអាទិត្យនេះ ការងាររុករកនិងសង្គ្រោះអ្នកដែលបាត់ខ្លួន នៅក្នុងការធ្លាក់បាក់ដីពីលើភ្នំ បានត្រូវជួបការលំបាកដោយសារភ្លៀងធ្លាក់ខ្លាំង ហើយភ្នំនៅកន្លែងកើតហេតុនេះ ទំនងជាបន្តបាក់ដីធ្លាក់ចុះមកទៀត ។
គិតត្រឹមម៉ោង ៣រសៀលថ្ងៃនេះ គេបានរកឃើញសាកសពចំនួន ១២នាក់ ហើយការងាររុករកនិងកាយរកជនរងគ្រោះដែលបាត់ខ្លួន នៅបន្តទាំងស្ថិតក្នុងលក្ខខណ្ឌអាកាសធាតុមិនល្អ ដោយមានភ្លៀងធ្លាក់ខ្លាំង ។ សូមចុចត្រង់នេះដើម្បីមើលរូបភាពជាច្រើនទៀត>>>