ហាងលក់ទូរស័ព្ទ នៅទីក្រុងស៊ិនជិន បានដាក់បង្ហាញទូរស័ព្ទស្មាតហ្វូន 5G សម្រាប់អតិថិជន ដោយបណ្ដាញអ៊ីនធើណែត5G ថ្មីនេះត្រូវបានគេដឹងថា នឹងមានផ្ដល់នូវបទពិសោធន៍អ៊ីនធើណែតល្បឿនលឿនមិនធ្លាប់មាននោះឡើយ។
អ្នកបានប្រើប្រាស់ខ្លះបានលើកឡើងថា «ចាប់ពីពេលនេះតទៅ វាគឺជាយុគ្គសម័យអ៊ីនធើណែត ដូច្នេះ បណ្ដាញអ៊ីនធើណែត 5G គឺពិតជាចាំបាច់ណាស់។ ពួកគេបានបញ្ជាក់ទៀតថា បានត្រៀមខ្លួនរួចហើយ ដើម្បីទិញទូរស័ព្ទដែលមានប្រើប្រាស់បណ្ដាញ 5Gនេះ។
លោក ហ្សាំង ហ្វៃ នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនអតិថិជនអេឡិចត្រូនិក នៃមជ្ឈមណ្ឌលគ្រប់គ្រងសាន់នីងស៊ិនជិន បានលើកឡើងថា ក្រុមហ៊ុនបានធ្វើប្រម៉ូសិន ការលក់ដោយមានឧបត្ថម្ភធន ៥០០ យន់ សម្រាប់ទូរស័ព្ទចាស់សម្រាប់អិថិជិនក្នុងការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន 5G។ ទន្ទឹមនឹងនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អិថិជន មួយចំនួន ទូរស័ព្ទ ស្មាតហ្វូន 4G ក៏នឹងដាក់លក់ បញ្ចុះតម្លៃពី២០០ ទៅ៣០០ យន់ផងដែរ។
មានជិត២០ប្រភេទ នៃទូរស័ព្ទស្មាតហ្វូន 5G កំពុងដាក់បង្ហាញនៅតាមហាងនានា។ អ្នកជំនាញនិយាយថា តម្លៃ ទូរស័ព្ទ 5G អាចនឹងធ្លាក់ចុះវិញ នៅពេលដែលខ្សែសង្វាក់ឧស្សាហកម្ម 5G កាន់តែមានភាពចាស់ទុំទៅៗ នៅពេលអនាគត។
បន្ថែមពីនេះដែរ មានហាងលក់អនឡាញ ជាច្រើន បានផ្ដល់ជូនការលក់បញ្ចុះតម្លៃ ១០% សម្រាប់ទូរស័ព្ទ ស្មាតហ្វូត 4G ផងដែរ។
ទោះយ៉ាងណា ខណៈដែល តម្រូវការទីផ្សារផ្ទាល់នៃ ទូរស័ព្ទ 5G មិនទាន់បានដឹងច្បាស់នៅឡើយ ដោយសារតែមិនទាន់បានដាក់លក់លើទីផ្សារនោះ គេសង្កេតឃើញថា អ្នកប្រើប្រាស់ក៏នៅតែរងចាំមើលពីសមត្ថភាពពិសេសរបស់បណ្ដាញថ្មីនេះដែរ
បើតាម លោក ហ្សាំង ហ្វៃ នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនអតិថិជនអេឡិចត្រូនិក នៃមជ្ឈមណ្ឌលគ្រប់គ្រងសាន់នីងស៊ិនជិន បានបញ្ជាក់ថា ទូរស័ព្ទ ស្មាតហ្វូន 5G នឹងត្រូវចេញលក់នៅក្នុងខែកញ្ញានេះ៕