គន្លឹះជោគជ័យ

ថៅកែ​ត្រី​សាល់ម៉ុន​​ចែករំលែក​គន្លឹះ​៥​យ៉ាង​ដល់​សហគ្រិន


លោក ម៉ៅ វុត្ថា ត្រូវ​បាន​គេ​ស្គាល់ថា ជា​អ្នក​​នាំ​ចូល​និង​ចែកចាយ​ត្រី​សាល់ម៉ុន​ស្រស់​ ពី​ក្រៅ​ប្រទេស​ មក​លក់​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា។ ហើយ​លោក​ក៏ធ្លាប់ជា​អ្នក​កាសែត​ដែរ ប៉ុន្តែ បែក​មក​រកស៊ី​វិញ​ បន្ទាប់​ពី​ធ្វើ​ជា​អ្នក​កាសែត​ជាច្រើន​ឆ្នាំ។
លោក ម៉ៅ វុត្ថា នាយក​គ្រប់គ្រង​ក្រុមហ៊ុន KS Seastar នាំ​ចូល​និង​ចែកចាយ​ត្រី​សាល់ម៉ុន។
ដោយ

លោក​ក៏​ជា​ថៅកែ​អាហារដ្ឋាន​ The Salmon House ដែល​បម្រើ​ម្ហូប​អាហារ​ធ្វើ​ពី​ត្រី​សាល់​ម៉ុន នៅ​ទីក្រុង​ភ្នំពេញ​ផង​ដែរ។

បើ​និយាយ​ពី​បទ​ពិសោធន៍​រកស៊ី លោក ម៉ៅ វុត្ថា អាច​ចាត់ទុក​ថា​ជាសហគ្រិន​ដែល​ទទួល​បាន​ជោគជ័យ​គួរសម។ ចំពោះ​អ្នក​ចង់រកស៊ី ឬ​សហគ្រិន​ដែលទើប​ប្រឡូក​ក្នុង​ការរកស៊ី លោក ម៉ៅ វុត្ថា សូម​ចែក​រំលែក​នូវគោលការណ៍​សំខាន់ៗ ៥​ចំណុច ដែល​សហគ្រិន​គ្រប់រូប ត្រូវ​ប្រកាន់ខ្ជាប់។

គោលការណ៍​ទាំង​៥នេះ​ រួមមាន៖ 

១. សហគ្រិន​ភាព​​គឺ​​ជា​​ការងារ​ជា​ក្រុម៖ 

នេះ​គឺ​ជា​គោលការណ៍​មូលដ្ឋាន​គ្រឹះ សម្រាប់​សហគ្រិន​គ្រប់​រូប ព្រោះ​ថា សហគ្រិន​មិន​អាច​ធ្វើ​ជា​តួ​តែ​ម្នាក់​ឯង​នៅ​ក្នុង​ល្ខោន​អាជីវកម្ម​របស់​ខ្លួន​នោះ​ទេ។

២. បង្កើន​ចំណេះ​ដឹង​ដែល​ត្រឹមត្រូវ៖ 

ចំណេះដឹង​គឺ​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​អនុវត្ត​សកម្មភាព​នានា និង​ជា​ពិសេស គឺ​ការ​សម្រេច​ចិត្ត​នានា​របស់​សហគ្រិន។

៣. គោរព​បុគ្គលិក​របស់​ខ្លួន៖ 

ការ​ផ្តល់​ការ​គោរព​ទៅ​ដល់​បុគ្គលិក​របស់​ខ្លួន គឺ​ជា​រឿង​ដែល​មិន​ត្រូវ​មើល​រំលង​សម្រាប់​សហគ្រិន​ទាំង​ឡាយ។ សហគ្រិន​ណា​ដែល​មិន​បាន​ផ្តល់​ការ​គោរព​ដល់​បុគ្គលិក​របស់​ខ្លួន នឹង​ទទួល​មក​វិញ ​នូវ​ភាព​ភ័យ​ខ្លាច​តែ​ប៉ុណ្ណោះ។

៤. ឃើញ​ស​ថា​ស ឃើញ​ខ្មៅ​ថា​ខ្មៅ៖ 

ភាព​ស្មោះ​ត្រង់​គឺ​ជា​គោលការណ៍​ដ៏​សំខាន់​មួយ​ទៀត​របស់​សហគ្រិន​ភាព។ សហគ្រិន​ចាំបាច់​ត្រូវ​ស្មោះត្រង់​ចំពោះ​មនុស្ស​គ្រប់​គ្នា​ដើម្បី​ទទួល​បាន​ភាព​ស្មោះ​ត្រង់​មក​វិញ ហើយ​ជា​ពិសេស​នោះ គឺ​ស្មោះ​ត្រង់​ចំពោះ​ខ្លួនឯង មិន​កុហក​ខ្លួន​ឯង។

៥. មិន​ត្រូវ​បំភ្លេច​ចោល​សេចក្តី​ស្រឡាញ់​ជា​ពិសេស គឺ​ស្រឡាញ់​ខ្លួន​ឯង៖ 

យើង​អាច​ទិញ​របស់​គ្រប់​យ៉ាង​បាន​តែ​មិន​អាច​ទិញ ពេល​វេលា​បាន​នោះ​ទេ ដូច្នេះ​ហើយ​ត្រូវ​ស្រឡាញ់​ខ្លួន​ឯង​ឲ្យ​ច្រើនៗ៕




អត្ថបទបន្ទាប់


ហេតុអ្វី​បាន​ជា​សកល​វិទ្យាល័យ​តាម​ខេត្ត​មិន​សូវ​មាន​គុណភាព?

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​បណ្តា​ជន​ខ្មែរ សុទ្ធតែ​លើក​ឡើង​ស្រដៀង​គ្នា​ថា ការ​អប់រំ​នៅ​គ្រឹះស្ថាន​ឧត្តម​សិក្សា…

ហេតុ​ផល​ ៦យ៉ាង​ដែល​អ្នក​គួរ​ពិចារណា​ហោះហើរ​ជាមួយ អេមីរ៉ាត

ក្រុមហ៊ុន​អាកាសចរណ៍ អេមីរ៉ាត ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​ក្រុមហ៊ុន​អាកាសចរណ៍​លំដាប់​ថ្នាក់​ពិភពលោក ដែល​ហោះ​ត្រង់​មក​ភ្នំពេញ​ពី​ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ