តម្រូវការ​​អ្នក​បើក​បរ​យន្តហោះ!

៥​ឆ្នាំ​ទៅ​មុខ កម្ពុជា​ត្រូវការ​អ្នក​បើក​បរ​យន្តហោះ ៦០​នាក់​បន្ថែម​ទៀត


ប្រទេស​កម្ពុជា​នឹង​ត្រូវ​ការ​អាកាស​យានិក (អ្នក​បើក​បរ​យន្តហោះ)​ យ៉ាង​ហោច ៦០​នាក់​បន្ថែម​ទៀត ក្នុង​រយៈពេល ៥​ឆ្នាំ​ខាង​មុខ ខណៈ​ដែល​វិស័យ​អាកាសចរណ៍​នៅ​ក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ​កំពុង​រីកចម្រើន​លឿន​​គួរ​ឲ្យ​កត់​សម្គាល់។ នេះ​បើ​យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ។
៥​ឆ្នាំ​ទៅ​ខាង​មុខ កម្ពុជា​ត្រូវការ​អ្នក​បើក​បរ​យន្តហោះ​យ៉ាង​ហោច ៦០នាក់​បន្ថែម​ទៀត ខណៈ​បច្ចុប្បន្ន មាន​២០​នាក់​ហើយ។ រូបភាព៖ ហេង ភារម្យ
ដោយ

លោក តឹករ៉េត សំរេច ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ កម្ពុជា អង្គរ អ៊ែរ បាន​លើក​ឡើង​អំពី​តម្រូវការ​កើន​ឡើង​នូវ​ចំនួន​អ្នក​បើកបរ​យន្តហោះ​នេះ នៅ​ក្នុង​ពិធី​​ទទួល​ស្វាគមន៍​អាកាសយានិក​កម្ពុជា ៤នាក់ ដែល​ទើប​បញ្ចប់​ការ​ហ្វឹកហ្វឺន​ពី​មជ្ឈមណ្ឌល​​ហ្វឹកហ្វឺន Viet Flight និង​ការ​ប្រគល់​វិញ្ញាបនបត្រ ពី​សមាគម​ដឹក​ជញ្ជូន​អន្តរជាតិ នា​ពេល​ថ្មីៗ​កន្លង​មក​នេះ។

លោក តឹករ៉េត សំរេច ​ឲ្យ​​ដឹង​បន្ថែម​​​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ អង្គរ អ៊ែរ ត្រូវការ​អ្នក​បើកបរ​យន្តហោះ​កើន​​ឡើង​ជា​លំដាប់​ទៅ​តាម​ចំនួន​យន្តហោះ​ដែល​បាន​នាំចូល។

លោក​​ថា ពី​មុន អ្នក​បើកបរ​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ កម្ពុជា អង្គរ អ៊ែរ មាន​ត្រឹម​​តែ​​៤​នាក់ប៉ុណ្ណោះ និង​ឥឡូវ បន្ថែម​បាន​ក្រុម​ក្មេងៗ​៤​នាក់​ទៀត ខណៈ​ដែល​កម្ពុជា​ អង្គរ អ៊ែ មាន​​យន្តហោះ​​ទើប​៨​​គ្រឿង ហើយ​រយៈពេល​​​៥ឆ្នាំ​ទៀត នៅ​ពេល​បើក​​ទីផ្សារ​ចិន​​បាន​ល្អ អង្គរ អ៊ែរ អាច​មាន​យន្ត​ហោះ​កើន​ឡើង​រហូតដល់ ​១៥​គ្រឿង។

ជាមួយ​គ្នា​នេះ​ដែរ ក្រុម​អាកាសយានិក​វ័យ​ក្មេង​ទាំង​៤​រូប ដែល​នឹង​មក​បម្រើ​ការងារ​ឲ្យ​​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ជាតិ កម្ពុជា អង្គរ អ៊ែរ បាន​បង្ហាញ​ពី​បទ​ពិសោធន៍ និង​ការ​តាំង​ចិត្ត​របស់​ខ្លួន​​ដែល​​ក្លាយ​ជា​ទំពាំង​ស្នង​ប្ញស្សី ដើម្បី​ជំរុញ​វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​កើន​ឡើង​​ជាង​​នេះ​ទៀត។

សូម​ជម្រាប​ថា បច្ចុប្បន្ន កម្ពុជា​មាន​អាកាសយានិក​សរុប​ចំនួន ២០​នាក់​ហើយ ក្នុង​នោះ ៨​នាក់ ​កំពុង​ធ្វើ​ការងារ​​​ជា​អ្នក​​​បើកបរ​យន្តហោះ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ កម្ពុជា អង្គរ អ៊ែរ៕




អត្ថបទបន្ទាប់


អ្នក​ជំនាញ៖ បើក​សាលា​អន្តរជាតិ កុំ​ឃ្លាត​ពី​មុខ​វិជ្ជា​ភាសា​ខ្មែរ

វិស័យ​អប់រំ គឺ​ជា​វិស័យ​ស្នូល​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​ជំរុញ​និង​ដើរ​ស្រប​ទៅ​តាម​ការ​អភិវឌ្ឍ​របស់​ប្រទេស​នីមួយៗ។ យ៉ាង​ណា​មិញ ស្…

មុន​ទិញ Franchise បន្ត ត្រូវ​គិត​ដល់​ប៉ុន្មាន​ចំណុច​នេះ បើ​មិន​ចង់​ឡុងចុង!

ការ​ទិញ​សិទ្ធិ​អាជីវកម្ម​ពី​អ្នក​ដទៃ​មក​លក់​បន្ត ឬ​ហៅ​ថា ការ​ទិញ Franchise នៅ​កម្ពុជា គឺ​ជា​និន្នាការ​អាជីវកម្ម​មួយ​ដែល​កំពុង​មាន​ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ