ការជួញដូរសញ្ញាបណ្ណ

បណ្ណបំណុល ABA ត្រូវបានជួញដូរក្នុងថ្ងៃនេះ ក្នុងតម្លៃ ១០០.៩៣០ រៀលក្នុងមួយឯកតា


ទោះបីជាទីផ្សារបណ្ណបំណុលពុំសូវមានសន្ទនីយភាពខ្លាំងធៀបនឹងទីផ្សារភាគហ៊ុនក៏ពិតមែន តែផ្សារមូលបត្រកម្ពុជា សង្កេតឃើញថា តម្រូវការទិញនិងលក់របស់វិនិយោគិនរាយ នៅតែបន្តមាន។ ជាក់ស្តែង ក្នុងថ្ងៃទី០៥ កុម្ភៈ ឆ្នាំ២០២០នេះ បណ្ណបំណុល ABA ចំំនួន ២២ឯកតាត្រូវបានជួញដូរនៅថ្លៃ ១០០.៩៣០រៀល ក្នុងមួយឯកតា ជាមួយនឹងទិន្នផល ៩,០១៣%។
ធនាគារ ABA ប្រកាសបោះផ្សាយលក់មូលបត្របំណុល ទំហំ ២៥ លានដុល្លារអាមេរិក (រូបភាព ពីគេហទំព័រ ABA Bank))

ស្របពេលជាមួយគ្នានេះដែរ ទោះបីជាសន្ទស្សន៍ ផ្សារមូលបត្រ​កម្ពុជា មានការឡើងចុះ ក្នុងកំឡុងពេល​ប៉ុន្មាន​ថ្ងៃនេះក្តី ក៏សន្ទស្សន៍ ផ្សារមូលបត្រ​កម្ពុជា​.ក្នុងថ្ងៃទី៥ កុម្ភៈនេះ បានបង្ហាញ​នូវការងើប​ឡើង​មកវិញ ដល់ ៧៣១,៧៣ពិន្ទុ ដែលមានកំណើន​ប្រមាណ ១,៧៩%។

ភាគហ៊ុនPAS និងPWSA មានថ្លៃកើន​ដល់ ១៨.៤២០រៀល និង៥.៩៤០រៀល (ថ្លៃពិសេស)។ ភាគហ៊ុនGTI និងPPAP​ បានរក្សាលំនឹង​ថេរ​នៅថ្លៃ ៤.៤០០រៀល និង ១២.១០០រៀល ខណៈដែល​ភាគហ៊ុន PPSP បានធ្លាក់ចុះ​មកត្រឹម ២.៤០០រៀល។

បណ្ណបំណុល ABA ត្រូវបានជួញដូរក្នុងថ្ងៃនេះ ក្នុងតម្លៃ ១០០.៩៣០ រៀលក្នុងមួយឯកតា
បណ្ណបំណុល ABA ត្រូវបានជួញដូរក្នុងថ្ងៃនេះ ក្នុងតម្លៃ ១០០.៩៣០ រៀលក្នុងមួយឯកតា
បណ្ណបំណុល ABA ត្រូវបានជួញដូរក្នុងថ្ងៃនេះ ក្នុងតម្លៃ ១០០.៩៣០ រៀលក្នុងមួយឯកតា
None



អត្ថបទបន្ទាប់


ក្នុងមួយខែដំបូងឆ្នាំ២០២០នេះ ការវិនិយោគផ្ទាល់ពីបរទេសរបស់វៀតណាមកើនឡើងជិត១៨០%

ត្រឹមតែមួយខែដំបូង ប៉ុណ្ណោះ នៃឆ្នាំ២០២០នេះ ពោលគឺក្នុងខែមករា កន្លងទៅនេះ ប្រទេសវៀតណាមបានស្រូបទាញការវិនិយោគផ្ទាល់ពីបរទេសបានប្រមាណជាង ៥.៣០…

កសិករដាំមៀនប៉ៃលិននៅឆ្នាំនេះព្រួយបារម្ភខ្លាំង ព្រោះដាំបានផលហើយតែគ្មានទីផ្សារ!

មៀនប៉ៃលិន ដែលពលរដ្ឋទូទៅស្គាល់ថាជាតាង៉ែន កំពុងរងគ្រោះព្រោះគ្មានឈ្មួញទិញ ដែលបានធ្វើឲ្យកសិករភាគច្រើនក្នុងខេត្តប៉ៃលិន យំមិនចេញដ្បិតថា ដាំបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ