សូមបញ្ជាក់ថា លេខទូរសព្ទរបស់អ្នកជាលេខគណនី អេស៊ីលីដាម៉ូបាល ទោះជាលេខពិសេស (លេខការ៉េ)ក្ដី គឺមិនតម្រូវឲ្យអតិថិជនបង់ប្រាក់ឡើយ ហើយប្រតិបត្តិការនានានៅលើ អេស៊ីលីដាម៉ូបាល ក៏មិនគិតថ្លៃសេវាដែរ ។
លោកអ្នកមិនចាំបាច់ធ្វើដំណើរទៅកាន់ការិយាល័យធនាគារទេ គឺគ្រានតែទាញយក (download) អេស៊ីលីដាម៉ូបាល តាមរយៈ App Store, Play Store និង App Gallery រួចហើយបើកគណនីជាលេខទូរសព្ទផ្ទាល់ខ្លួនរបស់អ្នក ប្រើប្រាស់ដោយខ្លួនឯង បានភ្លាមៗ ។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃ ធនាគារ អេស៊ីលីដា មានប្រសាសន៍ថា អេស៊ីលីដាម៉ូបាល បង្កើតឡើងដើម្បីសម្រួលដល់អតិថិជនក្នុងប្រើប្រាស់គ្រប់ពហុបំណង ដូចជា ការទូទាត់ថ្លៃទំនិញ ឬទិញសម្ភារៈប្រើប្រាស់ ការផ្ទេរប្រាក់ ការទទួលប្រាក់ ការបង់ថ្លៃទឹកភ្លើង ការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ ការទូទាត់ថ្លៃទំនិញតាមរយៈ ស្កេនឃ្យូអរកូដ ។ល។ និង ។ល។
អេស៊ីលីដាម៉ូបាល គឺជានិន្នាការដ៏ពេញនិយមនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) នៅកម្ពុជា ដែលកំពុងទទួលបានការគាំទ្រពីអតិថិជននិងសាធារណជនជាច្រើនលាននាក់ ។
ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ [email protected] ៕